ខ្លាំងមែន! ពេលនេះមីផលិតពីផ្លែល្ពៅរបស់កូនខ្មែរល្បីដល់ថ្នាក់ផលិតលែងទាន់តម្រូវការទីផ្សារ!!!
Connect with us

ថ្មីៗ

ខ្លាំងមែន! ពេលនេះមីផលិតពីផ្លែល្ពៅរបស់កូនខ្មែរល្បីដល់ថ្នាក់ផលិតលែងទាន់តម្រូវការទីផ្សារ!!!

ថ្មីៗនេះ និស្សិត​ខ្មែរ​មួយ​រូបមាន​ឈ្មោះ គិម វ៉ាង ដែល​បាន​​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ចំណី​អាហារ​ពី​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ឆ្នាំ ​២០១៧​ បាន​សម្រេច​គោល​ដៅ​ ដោយ​ការ​ផលិត​សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ដោយ​មាន​ពណ៌​ ក្លិន និង ​រសជាតិ​ដូច​ផ្លែ​​ល្ពៅ បន្ទាប់​​ពីចំណាយ​ពេល​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំមកនោះ ។

បន្ទាប់ពីល្បី និង ទទួលបានការគាំទ្រខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុកមក ប្អូនបានបង្ហោះសារសុំទោស ចំពោះ អតិថិជន ដោយរូបគេបានសរសេរសុំការអធ្យាស្រ័យពីអតិថិជន លើបណ្តាញសង្គមហ្វេសបុក ថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទសូមអធ្យាស្រ័យផងរាល់ការទទួលទូរស័ព្ទ(ជាង ២០០០ លេខ បានខលមកខ្ញុំលើកមិនទាន់ទេ )ពីពុកម៉ែបងប្អូនទូទាំងប្រទេសថែមទាំងតាមរយៈការ ឆាត និង Comment ជាដើម ។

ខ្ញុំគឺកំពុងតែញាប់ដៃ ញាប់ជើងដើម្បីផលិតមីល្ពៅនេះដើម្បីឱ្យបងប្អូនបានភ្លក្សរសជាតិថ្មីនិងផលិត ផលថ្មីក្នុងស្រុកយើង ។ ហើយក៏អរគុណសម្រាប់ការ Share របស់បងប្អូន ខ្ញុំនឹងខំប្រឹងប្រែងធ្វើយ៉ាងណា ឱ្យបងប្អូនបានភ្លក្សទាំងអស់គ្នា ។ សូមអរគុណខ្លាំងណាស់ ។

ជោគជ័យ​ថ្មី​​នេះ ជា​មោទនភាព​មួយ ​ដែល​​ជួយ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក ផ្តល់​តម្លៃ​ដល់​​​ផ្លែ​ល្ពៅ​​ ដែល​ធ្លាប់​ធ្លាក់​ចុះ ព្រម​ទាំង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​យុវជន​ដទៃ​ទៀត ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​អ្វី​ដែល​ថ្មី​ៗ ផ្តល់​ប្រយោជន៍​ដល់​ជាតិ​ថែម​ទៀត​ផង ៕ (popularkh)

មតិយោបល់

Trending

Copyright © 2019 ANARCHAK