មិនជឿកុំប្រមាថ! រឿងពិតពីក្រោយ "ខ្នាយតាន់" ដែលបងប្អូនខ្មែរមិនសូវបានដឹងពីមុនមក!
Connect with us

គួរដឹង

មិនជឿកុំប្រមាថ! រឿងពិតពីក្រោយ “ខ្នាយតាន់” ដែលបងប្អូនខ្មែរមិនសូវបានដឹងពីមុនមក!

ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន។

បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមកបៀតបៀន ឬមិនអាចយកឈ្នេះលើខ្លួនគេបានឡើយ។អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត។

ចំពោះបងប្អូនជនជាតិខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ។ គេយល់ថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ជួយការពារនឹងសត្វព្រៃដ៏កាច សាហាវផ្សេងៗ ឬអាវុធដូចជាព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ ។

សរុបសេចក្តីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃនៃជនជាតិខ្មែរ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយមកពីខាងក្រៅ រមែងតែប្រាថ្នាសេចក្តីសុខសប្បាយ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយជំនឿនេះក៏ជាមែកធាងនៃខឿនវប្បធម៌អរូបីរបស់ជាតិយើងផងដែរ ។ (pressnews)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.