រឿងអប់រំ៖ “ធ្វើម៉េចអាចឱ្យមនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”
Connect with us

បែបផែនជីវិត

រឿងអប់រំ៖ “ធ្វើម៉េចអាចឱ្យមនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”

តើ​ធ្វើយ៉ាងណា​ឱ្យ “មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”  អា​ចរក​ចម្លើយ​បាន​ពី​រឿង​ខ្លី​ខាងក្រោម​នេះ…

នៅ​ជាមួយគ្នា​រហូត​តទៅ” នៅពេល​និយាយ​អំពី​រឿង​នេះហើយ យើង​ត្រូវ​បែរមក​គិតថា តើ​នឹងត្រូវ​ធ្វើយ៉ាងណា​ទើប​អាច​រស់នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​បាន​រហូត​តទៅ?

នៅក្នុង​រឿង​ខ្លី​នេះ យើង​ឃើញថា សង្ឃ​តូច​កំពុងតែ​ពោល​ពាក្យ​លា​សិស្ស​ច្បង​ដែល​ឈ្មោះ សៀវ​ស៊ូ បន្ទាប់ពីនោះ​ក៏​ងាក​មុខមក​សួរ​ព្រះគ្រូ​ថា “ព្រះគ្រូ​គិតថា តើ​អាត្មា និង​សិស្ស​ច្បង សៀវ​ស៊ូ នឹង​បាន​នៅ​លេង​ជាមួយគ្នា​រហូត​តទៅ​ឬទេ?”

ព្រះគ្រូ​សម្លឹងមើល​សង្ឃ​តូច ហើយ​ឆ្លើយថា “ជីវិត គឺជា​អ្វីដែល​មិន​ទៀងទាត់ គ្មាន​អ្វីដែល​ពិតប្រាកដ​នោះទេ…3ឆ្នាំ 5ឆ្នាំ​ក៏ត្រូវ​តែ​ព្យាយាម​ដំណើរ​ទៅមុខ​ឱ្យបាន​ល្អ​បំផុត តែ​ពេល​និយាយ​ដល់​ពាក្យ​ថា “រហូត​តទៅ” វិញ​នោះ មើលទៅ​វា​ដូចជា​បង្ខំចិត្ត​បន្តិច​ហើយ​ណា៎…”

គ្រាន់តែ​សង្ឃ​តូច​បានឮ​ដូច្នោះ​ភ្លាម ក៏​ចាប់​ផ្ដើមធ្វើ​មុខស្រងូត ព្រមទាំង​ឆ្លើយ​ទៅវិញ​ថា “ចុះបើ​អាត្មា​ចង់​បង្ខំចិត្ត?”

នៅពេល​ព្រះគ្រូ​មើលឃើញថា សង្ឃ​តូច​ភ្នែក​ឡើង​ក្រហម រកកល​ចង់​ស្រក់​ទឹកភ្នែក​ហើយ​នោះ ក៏​ឆ្លើយ​ទៅ​សង្ឃ​តូច​វិញ​ក្នុង​ទំនង​មិន​ចង់​បំបាក់​ផ្លូវចិត្ត​ថា “អ៊ីចឹង​ត្រូវធ្វើ​ល្អជា​មួយ​គេ​ម្នាក់​នោះ​ឱ្យ​ច្រើនឡើង ឱ្យ​ច្រើនឡើង​ទៀត ធ្វើបាន​បែប​ហ្នឹងហើយ អាច​នឹង​ធ្វើឱ្យ​រស់នៅ​ក្បែ​រ​គ្នា​រហូត​តទៅ​បាន…”

សង្ឃ​តូច​ឆ្លើយ​ឡើង​ភ្លាម​ថា “កូ​ណា!”

ពាក្យ​ថា “រហូត​តទៅ” នេះ ការពិតទៅ វា​នឹង​វែងឆ្ងាយ​ប៉ុនណា​ទៅ?  តែ មិន​ថា​នឹង​វែងឆ្ងាយ​ប៉ុនណា​ក៏ដោយ ក៏ត្រូវ​តែ​ធ្វើ​ល្អជា​មួយ​គេ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​បានដែរ មិន​ថា​អ៊ីចឹង​ហ្អេ៎?

នៅក្នុង​ជីវិត​ពិត ក៏​ដូចគ្នា​ដែរ ការធ្វើ​ល្អជា​មួយ​អ្នកដទៃ គឺជា​រឿង​ដែល​ល្អ ទោះជា​គេ​ម្នាក់​នោះបាន​ដឹង ឬ​មិន​បានដឹង​ក៏ដោយ តែ​ថ្ងៃ​ណាមួយ រឿងល្អៗក៏​នឹង​ឆ្លុះបញ្ចាំង​មកដល់​ខ្លួន​យើង​វិញ​បែប​មិនដឹង​ខ្លួន​មិន​ខាន…គិតថា ជាការ​ធ្វើ​ល្អ​ដើម្បី​សេចក្ដីសុខ​របស់ខ្លួន​ឯង​ទៅ​ចុះ!!។ (ទិ​ទី​តំ​តា​តូ)

មតិយោបល់

Trending