អត្ថប្រយោជន៍ដ៏សម្បូរបែបដែលអ្នកមិនដែលដឹងនៃស៊ុតក្ងានចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅ
Connect with us

គួរដឹង

អត្ថប្រយោជន៍ដ៏សម្បូរបែបដែលអ្នកមិនដែលដឹងនៃស៊ុតក្ងានចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅ

ដូចដែលអ្នកបានដឹងហើយថា ស៊ុតក្ងានជាទូទៅ វាមិនត្រូវបានគេយកមកប្រើជាប្រចាំថ្ងៃ ដូចជា ស៊ុតទា ឬស៊ុតដទៃទៀតនោះទេ ពីព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារដែលពេញនិយមឡើយ។ប៉ុន្តែផ្ទុយទៅវិញ ស៊ុតក្ងាន ត្រូវបានគេសង្កេតឃើញថា វាពេញនិយមចំពោះស្រ្តីមានផ្ទៃពោះ ដោយសារតែ មនុស្សភាគច្រើនជឿថា ស៊ុតមួយនេះអាចធ្វើឲ្យទារកឆ្លាត និងមានសុខភាពល្អទៀតផង។ប៉ុន្តែអ្នកមានដឹងទេថា ស៊ុតក្ងាន បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាស្រ្តីមានផ្ទៃពោះ ឬមនុស្សទូទៅនោះឡើយ។

ពិតណាស់នៅក្នុង ស៊ុតក្ងាន មានផ្ទុក ២៦៦,៤គីឡូកាឡូរី ប្រូតេអីន ២០ក្រាម ជាតិខ្លាញ់ ១៩,១ក្រាម កូឡេស្តេរ៉ូល ១២២៦,៩មីលីក្រាម សូដ្យូម ១៩៨,មីលីក្រាម ប៉ូតាស្យូម ៣០២,៤មីលីក្រាម និងកាបូនអីុដ្រាត ១,៩ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។

១) ស៊ុតក្ងានល្អសសម្រាប់ស្បូន
ដោយសារតែ ស៊ុតក្ងាន វាមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់រាងកាយរបស់យើង ហើយម្យ៉ាងទៀតអាស៊ីតហ្វូលិក ដែលនៅក្នុងស៊ុតក្ងានឆ្អិន វាថែមទាំងល្អចំពោះស្បូនរបស់ស្ត្រីទៀតផង។

២) វាល្អសម្រាប់ការលូតលាស់ខួរក្បាល
តើអ្នកចង់បានកូនឆ្លាតឬ? ប្រសិនបើចង់ឲ្យកូនរបស់អ្នកឆ្លាត អ្នកត្រូវថែរក្សាអាហារូបត្ថម្ភរបស់ទារក។ ដូច្នេះអត្ថប្រយោជន៍សុខភាពមួយ ដែលទទួលបានពីការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។

៣) ជួយដល់ដំណើរការនៃការមានផ្ទៃពោះ
អត្ថប្រយោជន៍សុខភាពមួយផ្សេងទៀត នៃការញ៉ាំស៊ុតក្ងាន គឺជាការបង្កើនល្បឿននៃដំណើរការនៃការមានផ្ទៃពោះរបស់ស្រ្តី។ ប្រសិនបើអ្នកចង់មានផ្ទៃពោះ ស៊ុតក្ងានអាចជួយជំរុញ និងពន្លឿនដំណើរការនៃការបង្កកំណើតបាន។

៤) ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអីចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។

៥) ជួយកម្ចាត់មុន
ស៊ុតក្ងាននេះ មានប្រយោជន៍ជាថ្នាំ អាចកាត់បន្ថយហានិភ័យនៃការកើតមុន និងអាចថែរក្សាសុខភាពស្បែកបានទៀតផង។

៦) ស៊ុតក្ងានជាប្រភពនៃប្រូតេអីនខ្ពស់
ស៊ុតក្ងាន មានប្រូតេអីុនខ្ពស់ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពរាងកាយ និងផ្តល់ថាមពលដល់រាងកាយរបស់យើង។ ជាទូទៅ ប្រូតេអីុននៅក្នុងស៊ុតក្ងានមានប្រយោជន៍ដូចជា៖

បង្កើតឡើង និងបង្កើនម៉ាសសាច់ដុំ ផ្តល់កម្លាំងឱ្យរាងកាយ ផ្តល់ថាមពលដើម្បីធ្វើសកម្មភាព ថែរក្សា និងបង្កើនប្រព័ន្ធភាពស៊ាំ

៧) ស៊ុតក្ងានមានផ្ទុកជាតិដែក និងប៉ូតាស្យូម
ដោយសារតែជាតិដែក និងប៉ូតាស្យូមខ្ពស់នៅក្នុងស៊ុតក្ងាន ដែលជាសារធាតុពីរដើរតួនាទីសំខាន់សម្រាប់៖

ទម្រង់អេរីត្រូស៊ីត ការពាររោគស្លេកស្លាំង បង្កើនប្រព័ន្ធភាពស៊ាំ អាចបង្កើនការព្យាបាលមុខរបួសបានទៀតផង

៨) វាល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ
ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍​​ ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ មានកំរិតខ្ពស់។ ទន្ទឹមនឹងនេះទៀត កាល់ស្យូម និងផូស្វ័រ នៅក្នុងស៊ុតមាន់មានប្រយោជន៍ដូចជា៖

បង្ការជំងឺពុកឆ្អឹង អាចបន្ថែមកម្ពស់របស់អ្នក ជាពិសេសនៅក្នុងកំឡុងពេលលូតលាស់

៩) វាមានផ្ទុក វីតាមីន B2

ស៊ុតក្ងានមានផ្ទុកនូវវីតាមីន B2 ដែលអាចផ្តល់ប្រយោជន៍សម្រាប់រាងកាយដូចជា៖

ថែរក្សាសរសៃប្រសាទ បង្កើនល្បឿនរំញោចពន្លឺទៅកាន់សរសៃប្រសាទភ្នែក បង្កើនប្រព័ន្ធភាពស៊ាំ អាចការពារដំបៅមាត់ និងដំបៅបបូរមាត់បានទៀតផង

**វិធីធ្វើ៖

បំបែកស៊ុតក្ងានដោយយកតែផ្នែកពណ៌ស
អាចបន្ថែមផ្លែឈើ សម្រាប់ធ្វើជាម៉ាស់បិតមុខដូចជាក្រូចឆ្មារ ផ្លែប័រ ផ្លែម្នាស់ ឬអ្នកអាចបន្ថែមទឹកឃ្មុំក៏បាន
កូរល្បាយនេះចូលគ្នារហូតហ្មត់ល្អ និងលាបវានៅលើមុខ
ទុកវាឲ្យស្ងួត រួចហើយលាងសម្អាតផ្ទែមុខចេញ ដោយទឹកស្អាតរហូតទាល់តែមុខរបស់អ្នកលាងបានស្អាតល្អជាការស្រេច។

ស៊ុតក្ងាន

****ការប្រុងប្រយ័ត្នចំពោះស៊ុតក្ងាន

បើទោះបីជាវាមានគុណសម្បត្តិជាច្រើន ចំពោះសុខភាពរាងកាយរបស់យើងក៏ដោយ ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរ។ ពីព្រោះវាមានផ្ទុកជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ជាមួយនឹងការទទួលទានវាផងដែរ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាកូឡេស្តេរ៉ុលខ្ពស់ សូមកុំទទួលទានស៊ុតក្ងានមួយនេះញឹកញាប់ពេក៕

ប្រភព៖ khmerload

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK