ថ្មីៗ
ដំណឹងល្អ! កាណាដាគ្រោងបើកស្វាគមន៍ជនអន្តោប្រវេសន៍ ១លាននាក់បន្ថែមទៀត ក្នុងរយៈពេល៣ឆ្នាំខាងមុខ!

កាណាដា៖ ថ្មីៗនេះសភាកាណាដាបានធ្វើការប្រកាសជាសាធារណៈអំពីគម្រោងមួយស្តីពីការទទួលស្វាគមន៍ជនអន្តោប្រវេស៍១លាននាក់បន្ថែមទៀតក្នុងរយៈពេល៣ឆ្នាំខាងមុខ និងផ្តល់សិទ្ធិឲ្យពួកគេគ្រប់គ្រាន់ក្នុងការចូលសញ្ជាតិ និងរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកាណាដា។ នេះយោងតាមការបញ្ជាក់របស់សារព័ត៌មាន BBC ចេញផ្សាយក្នុងថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកាណាដាបានទទួលស្វាគមន៍ជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសផ្សេងៗជុំវិញសកលលោកសុរប ២៨៦,០០០នាក់ ហើយចំនួននេះអាចនឹងកើនឡើងដល់ ៣៥០,០០០នាក់គិតត្រឹមឆ្នាំ២០១៨។ កាណាដាមានគម្រោងទទួលស្វាគមន៍ជនអន្តោប្រវេសន៍ ៣៦០,០០០នាក់បន្ថែមទៀតនាឆ្នាំ២០២០និង ៣៧០,០០០នាក់ ត្រឹមឆ្នាំ២០២១ដែលជាឆ្នាំបន្ទាប់។
យោងតាមប្រសាសន៍របស់លោក Ahmed Hussen ដែលជារដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍របស់ប្រទេសកាណាដាបានឲ្យដឹងថា “អរគុណខ្លាំងណាស់ចំពោះប្រជាជនថ្មីដែលបានមករស់នៅក្នុងប្រទេសកាណាដា។ លោកHussen បន្តថា កាណាដាគឺជាប្រទេសអភិវឌ្ឍមួយដែលមានសេដ្ឋកិច្ចរឹងមាំនិងហេដ្ឋារចនាសម័ន្ធរស់រវើកដែលអាចឲ្យប្រជាជនទាំងអស់ពេញចិត្តក្នុងការរស់នៅ”។
សូម្បីលោក Hussen ខ្លួនឯងក៏ជាជនអន្តោប្រវេសន៍ដែរ។ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍របស់កាណាដាម្នាក់នេះមានដើមកំណើតមកពីប្រទេសសូម៉ាលី។
មិនតែប៉ុណ្ណោះ កាណាដាតែងតែមានច្បាប់សម្រាប់ការពារដល់ជនអន្តោប្រវេសន៍ដែលបានមករស់នៅក្នុងប្រទេសខ្លួនជាពិសេស។ ក្រសួងអន្តោប្រវេសន៍របស់ប្រទេសកាណាដាក៏បានរៀបចំទឹកប្រាក់សរុប ៥,៦លានដុល្លារ ដើម្បីជាការជួយសម្រួលដល់ការតាំងទីលំនៅថ្មីរបស់ជនអន្តោប្រវេសន៍ទាំងអស់នោះផងដែរ៕ (pressnews)
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត3 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?