អស្ចារ្យ! ប្រើតែសំបក និងពោះវៀនឡាន បុរសម្នាក់នៅខេត្តបាត់ដំបងអាចច្នៃចេញជាប្រាសាទអង្គវត្តបាន!
Connect with us

ថ្មីៗ

អស្ចារ្យ! ប្រើតែសំបក និងពោះវៀនឡាន បុរសម្នាក់នៅខេត្តបាត់ដំបងអាចច្នៃចេញជាប្រាសាទអង្គវត្តបាន!

បុរសម្នាក់រស់នៅក្នុងខេត្តបាត់ដំបង បានបញ្ចេញស្នាដៃរបស់ខ្លួនមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធ្វើឲ្យប្រជាជនមួយចំហៀងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបលោកបានយកសំបក និងពោះវៀនឡានទៅធ្វើប្រាសាទអង្គវត្ត គួរជាទីចាប់អារម្មណ៍។

យ៉ាងណាមិញ បុរសម្នាក់នោះ មិនបានប្រាប់ពីបំណងនៃការច្នៃប្រឌិតរូបប្រាសាទនេះឡើងទេ ប៉ុន្តែនារីម្នាក់បានប្រាប់ថា «ព្រោះគាត់ស្រលាញ់សម្បត្តិវប្បធម៌ និងកេរ្តិ៍របស់ខ្មែរ ទើបគាត់ខំបង្កើតជារូបរាងប្រាសាទអង្គរវត្តឡើង។

បើតាមខ្ញុំគិត គាត់គ្មានបំណងធ្វើឲ្យអាប់ឱនកិត្តិយសបុព្វបុរសខ្មែរទេ»។ថ្វីត្បិតតែលោកយកសំបកកង់ឡាន និងពោះវៀនឡានមកច្នៃក៏ពិតមែន ប៉ុន្តែពេលបងប្អូនបានទស្សនាហើយប្រាកដជាសរសើរស្នាដៃនេះមិនដាច់ពីមាត់មិនខាន ក្នុងនោះអ្នកមីងម្នាកបានលើកឡើងថា «ប្អូនធ្វើនេះ បានចូលរួមលើកតម្កើងវប្បធម៌ជាតិខ្មែរ»៕ (dara-news)

មតិយោបល់

Trending

Copyright © 2019 ANARCHAK