Jack Ma ថាអ្នកជោគជ័យភាគច្រើនមិនមែនខ្លាំងតែ IQ ឫ EQ ប៉ុណ្ណោះទេ ត្រូវមាន LQ ទៀត! តើអ្វីជា LQ?
Connect with us

បែបផែនជីវិត

Jack Ma ថាអ្នកជោគជ័យភាគច្រើនមិនមែនខ្លាំងតែ IQ ឫ EQ ប៉ុណ្ណោះទេ ត្រូវមាន LQ ទៀត! តើអ្វីជា LQ?

លោកមហាសេដ្ឋី Jack Ma ស្ថាបនិកនៃក្រុមហ៊ុនអេឡិចត្រូនិចចិន Alibaba (ដែលផ្ដួលក្រុមហ៊ុន Amazon) ដឹងពីអ្វីដែលគាត់ត្រូវធ្វើ ដើម្បីឱ្យបានជោគជ័យ បើទោះបីជាមានឱកាសជោគជ័យតិចក៏ដោយ។ ពួកយើងដឹងហើយថា គាត់បានធំដឹងក្តីឡើងពោរពេញទៅដោយភាពបរាជ័យ ទាំងក្នុងការប្រឡងចូលមហាវិទ្យាល័យរបស់គាត់ (ធ្លាក់ពីរដង) និងត្រូវបានគេបដិសេធពីការងារជាច្រើនដង។ យ៉ាងណាក៏ដោយ ពេលនេះគាត់មានទ្រព្យសម្បត្តិដែលមានតម្លៃដល់ទៅ ២៩ពាន់លានដុល្លារអាមេរិក។ តើអ្នកធ្លាប់ឆ្ងល់ទេថា គាត់មានអាថ៌កំបាំងអ្វីខ្លះចំពោះភាពជោគជ័យរបស់គាត់?

នៅក្នុងសុន្ទរកថាមួយនៅវេទិកាពាណិជ្ជកម្មពិភពលោករបស់ Bloomberg លោកបានពន្យល់ថា ខណៈពេលដែល IQ ពិតជាមានប្រយោជន៍ ហើយ EQ ក៏មានអត្ថប្រយោជន៍សម្រាប់ការឆ្ពោះទៅមុខ ប៉ុន្តែអ្វីដែលមានគុណតំលៃសម្រាប់គាត់ដើម្បីដើរមកដល់ភាពជោគជ័យនេះគឺ LQ ។ គាត់បានបន្តថា ប្រសិនបើអ្នកចង់បានការគោរពពីមនុស្សគ្រប់គ្នាអ្នកត្រូវការ LQ ។ ចុះអ្វីទៅជា LQ?

ស្របពេលដែលពិភពនៃបច្ចេកវិទ្យាកំពុងតែរីកចម្រើនឡើង លោក Jack Ma បានពន្យល់ថា LQ វាជា «សេចក្តីស្រឡាញ់ ដែលម៉ាស៊ីនទាំងនេះមិនអាចមាន» អ្វីដែលធ្វើឱ្យអ្នកទទួលបានជោគជ័យ គឺមិនស្ថិតលើកម្លាំងម៉ាស៊ីនទាំងនេះទេ។ ជាការពិតកុំព្យូទ័រ អាចនឹងលឿនជាង និងមានភាពត្រឹមត្រូវជាងយើង ប៉ុន្តែអ្វីដែលកំណត់មនុស្សឱ្យដាច់ពីគ្នាពីគ្រឿងម៉ាស៊ីនទាំងនេះគឺ សេចក្ដីស្រឡាញ់ (LQ) ពោលគឺអារម្មណ៍របស់យើងមានសម្រាប់យុត្តិធម៌ ការច្នៃប្រឌិត ការប្រឈមនឹងបញ្ហា សមត្ថភាពក្នុងការយល់ចិត្តយ៉ាងជ្រាលជ្រៅ និងការឆ្លើយតបដោយប្រាជ្ញា។ សរុបមក ម៉ាស៊ីនគឺមិនមានបេះដូង ម៉ាស៊ីនមិនមានព្រលឹង ហើយម៉ាស៊ីនគ្មានជំនឿទេ ប៉ុន្តែមនុស្សមានព្រលឹង មានជំនឿ មានតម្លៃ មានគំនិតច្នៃប្រឌិត ហើយមនុស្សគឺអាចបញ្ជាម៉ាស៊ីនទាំងនេះ។

លោក ម៉ា និយាយថា យើងត្រូវបង្រៀនកូនៗរបស់យើង «ឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពច្នៃប្រឌិត» តាមរបៀបនេះគឺយើងកំពុងបង្កើតឱកាសការងារសម្រាប់កូនៗរបស់យើងទៅថ្ងៃអនាគត។ មិនដូចលោក Elon Musk ទេ! លោក ម៉ា មានសុទិដ្ឋិនិយមអំពីអនាគតរបស់មនុស្សជាតិនៅក្នុងពិភពលោក ដែលដរាបណាយើងរៀបចំឱ្យកូនចៅជំនាន់ក្រោយបានត្រឹមត្រូវ ចិញ្ចឹមបីបាច់ ក៏ដូចជាបង្កើនជំនាញវិភាគ និងជំនាញគណនារបស់ពួកគេ។ សរុបមកលោក ម៉ា បានបន្ថែមថា «មនុស្សគួរតែមានទំនុកចិត្តលើខ្លួនឯង» ពីព្រោះ «មនុស្សមានប្រាជ្ញា ម៉ាស៊ីនមិនមានប្រាជ្ញានោះឡើយ»៕ ប្រភព៖ khmernote

មតិយោបល់

ពេញនិយម