ភ្ញាក់ផ្អើល! ចិនបានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ជាប្រធានកំពង់ផែកុងតឺន័រអន្តរជាតិមួយ
Connect with us

ថ្មីៗ

ភ្ញាក់ផ្អើល! ចិនបានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ជាប្រធានកំពង់ផែកុងតឺន័រអន្តរជាតិមួយ

កាសែតចិនបានរាយការណ៍កាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បានក្លាយជាប្រធាន និងតំណាងផ្នែកច្បាប់នៃកំពង់ផែកុងតឺន័រអន្តរជាតិសានទូ (SICT) នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការផ្លាស់ប្តូរអ្នកដឹកនាំបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ។ SICT បានចុះបញ្ជីដើមទុនចំនួន ៨៨ លានដុល្លារ និងជាសមាជិកមួយនៃបណ្ដាញកំពង់ផែរបស់ក្រុមហ៊ុន Hutchison Ports ដែលមានភាគហ៊ុន ៧០ ភាគរយ។ នេះបើយោងតាមគេហទំព័ររបស់ SICT ។ ភាគទុនិកភាគតិចរបស់អង្គភាពនោះរួមមានអង្គការឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋនៅសានទូ។ ប្រភព៖ khmeread

មតិយោបល់

Trending