ជយោ!!! ពេលនេះកម្ពុជាមានរថភ្លើងទំនើបមិនធ្លាប់មាន និងដាក់ដំណើរការឆាប់ៗនេះ!!!
Connect with us

ថ្មីៗ

ជយោ!!! ពេលនេះកម្ពុជាមានរថភ្លើងទំនើបមិនធ្លាប់មាន និងដាក់ដំណើរការឆាប់ៗនេះ!!!

នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ រថភ្លើងទំនើបចំនួន ៣ គ្រឿង របស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ដែលក្រុមហ៊ុននេះ នឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ ។

លោក ចន ហ្គារី នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានឱ្យអ្នកសារព័ត៌មានដឹងថា រថភ្លើងស៊េរីទំនើប ចំនួន ៣ គ្រឿងនេះ ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ិក ហើយនឹងត្រូវយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីស្ថានីយរថភ្លើងភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត និង ពីស្ថានីយភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ។

រថភ្លើងទំនើបនេះ មានបណ្តោយប្រវែង ១៨ ម៉ែត្រ ទទឹង ២ ម៉ែត្រកន្លះ អាចដឹកភ្ញៀវបានចំនួន៧៨ នាក់ និង ល្បឿន៨០ទៅ១០០គីឡូក្នុងមួយម៉ោង និង មធ្យមពី ៧០ទៅ ៨០ ក្នុងមួយគីឡូទៅតាមស្ថានភាពផ្លូវ ។

រថភ្លើងទំនើបថ្មីទាំង ៣ នេះ មានក្បាលម៉ាស៊ីនខាងមុខមួយ និង ខាងក្រោយមួយ ហើយជារថភ្លើងដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និង ទំនើប មានទាំងទ្វារស្វ័យប្រវត្តិ ជណ្តើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែងដាក់អីវ៉ាន់ ប្រព័ន្ធអ៊ីនធឺណិត Wifi ទូរទស្សន៍ និង ប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូទៀតផង ។

លោក ចន ហ្គារី បញ្ជាក់ថា វត្តមានរថភ្លើងល្បឿនលឿន ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាមោទកភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យកាលបច្ចុប្បន្ន ក្នុងការចូលរួមជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង អន្តរជាតិផងដែរ ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរនៅកម្ពុជាទៀតផង ៕ (popularkh)

មតិយោបល់

ពេញនិយម