លែងខ្វល់ស្ទះទៀតហើយ! ក្រោយសម្រុកធ្វើមិនខ្វល់ថ្ងៃយប់ ជិតបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់វិញហើយ!
Connect with us

ថ្មីៗ

លែងខ្វល់ស្ទះទៀតហើយ! ក្រោយសម្រុកធ្វើមិនខ្វល់ថ្ងៃយប់ ជិតបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់វិញហើយ!

ជិតបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់វិញហើយ ព្រោះមកដល់ពេលនេះ ការដ្ឋានជួសជុលជិតបានបញ្ចប់ ១០០%ហើយ បន្ទាប់ពីបើកការដ្ឋានជួសជុល​ឡើងវិញ​ កាលពី​អំឡុង​ខែតុលា ឆ្នាំ២០១៧ មកនោះ ។ បើតាមព័ត៌មានដែលទទួលបាន ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏កំពុងតែរកពេលដើម្បីបើកសម្ភោធឱ្យដំណើរការស្ពាននេះឡើងវិញផងដែរ ។

លោក ឈឹម ផល្លារ ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន បានឱ្យដឹងនៅព្រឹក​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩នេះ​ថា រហូតមកដល់​ពេលនេះ ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ សម្រេច​ជិត​បាន១០០ភាគរយ​ហើយ ដែល​គម្រោង​នេះ ​ត្រូវ​បញ្ចប់​មុន​ការកំណត់។ ហើយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន នឹង​រក​ពេលវេលា​សមស្រប​មួយ ដើម្បី​បើក​ឱ្យ​ដំណើរការ​ស្ពាន​ជ្រោ​ចង្វា​ចាស់​នេះ​ឡើងវិញ ជាមួយនឹង​ម្ចាស់ជំនួយ គឺ JICA ។ ហើយក្រសួង និង ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) នឹង​ពិភាក្សាគ្នា ដើម្បី​កំណត់​ថ្ងៃ​ដើម្បី​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ។

តាម​គម្រោង​ស្ពាន​នេះ​នឹង​បញ្ចប់​ការជួសជុល ​នៅ​ខែ៨ ឬ ​ខែ៩ឆ្នាំ២០១៩នេះ  ប៉ុន្តែ​ការជួសជុល​បាន​លឿន​ជាង​ពេល​កំណត់ ហេតុនេះ​ទើប​ក្រសួង​គ្រោង​នឹង​បើក​ឱ្យ​ដំណើរ​មុន​បែបនេះ ។ ស្ពានជ្រោយចង្វារចាស់​នេះ​បាន​ស្ថាបនា​នៅ​ឆ្នាំ១៩៦៣ និង​ បញ្ចប់​នៅ១៩៦៤ និង​ត្រូវបាន​កាត់ផ្តាច់​ដោយ​សង្គ្រាម​នៅ​ឆ្នាំ១៩៧២ ហើយ​ត្រូវ​ត​ភ្ជាប់​វិញ​នៅ​ឆ្នាំ១៩៩៣ និង ​បាន​បើក​ដំណើរការ ហើយ​ត្រូវបាន​ជួសជុល​ឡើងវិញ​ កាលពី​ខែតុលា ឆ្នាំ២០១៧ ៕ (Property Area Asia )

មតិយោបល់

Trending

Copyright © 2019 ANARCHAK