ព្រះបាទជយវរ្ម័នទី៧ កសាងប្រាសាទបន្ទាយឆ្មារក្រោមតំណក់ទឹកព្រះនេត្រ ជន់ជោគព្រះកាយ!
Connect with us

គួរដឹង

ព្រះបាទជយវរ្ម័នទី៧ កសាងប្រាសាទបន្ទាយឆ្មារក្រោមតំណក់ទឹកព្រះនេត្រ ជន់ជោគព្រះកាយ!

រាសាទបន្ទាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្មារតាំងនៅក្នុងស្រុកថ្មពួកមានចំងាយ៥៩គ.ម ពីទីរួម ខេត្តបន្ទាយមានជ័យ ។ប្រាសាទបន្ទាយឆ្មារមាន​​​​​​​​​​​​​​​​​​​​​​​​ទំហំធំយ៉ាងមហិមា មានខ្លោងទ្វារចូលទៅខាងក្នុងលំអរដោយស្ពានរំលេចដោយរូបទេវតា និងអសុរ ដូចគ្នា​​​​​​​​​​​​​​​​​​​​​​​​និងទីក្រុងនគរធំ ឬប្រាសាទព្រះខ័ននៅសៀមរាប និងព្រះខ័ននៅខេត្តព្រះវិហារ ។

មុនដែលទ្រង់សោយ​​​​​​​​​​​​​​​​​​​​​​​​​​​រាជសម្បត្តិនគរខ្មែរមានភាពច្របូកច្របល់យ៉ាងសម្បើម យើងចោទសួរថាតើព្រះបាទ ជយវរ្ម័ទី៧ អស់សង្ឈឹម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ នៅក្រោយពីនគរត្រូវបានគ្រប់គ្រងអំណាចដោយសត្រូវជាង ១០ឆ្នាំ គឺចាប់ពីឆ្នាំ ១១៦៥_១១៨១គ.ស ?

ចាមព្យាយាមបៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បៀនលើបូរណភាណទឹកដីខ្មែរ ចាមបានវាយទន្ទ្រានចូលមកដល់រាជធានីខ្មែរ ចាមបានប្លន់យករាជបាល័ង្កខ្មែរ ចាមដែលមានមុខដូចជារាហ៊ូបានធ្វើគត់ ព្រះបាទយសោវរ្ម័នទី២ដែលជាស្តេចស្របច្បាប់ និងសម្លាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុត្រា និងអង្គរ័ក្ស៤រូបនៃបុត្រា របស់ព្រះអង្គ ហើយចាមបានអង្គុយលើរាជបាល័ង្គរបស់ព្រះអង្គ និងកាប់​​​​​​​​​​​​​​​​​​​​​​​​សម្លាប់ពូជសាសន៍ខ្មែរ ដុត ប្លន់ ហើយរឿងនេះបានផ្តល់ជាចំណោទដល់ព្រះបាទ ជយវរ្ម័នទី៧តើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គអស់សង្ឃឹមឬទេ ? ។

តើអង្គមហាក្សត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ្រង់គិតយ៉ាងណា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបនូវមហាព្យុះបោកបក់ យ៉ាងកាចសាហាវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បែបនោះ? ដើម្បីឆ្លើយតបទៅនិងគ្រោះដ៏កំណាចនេះ ព្រះបាទជយវរ្ម័នទី៧ ទ្រង់លុះក្នុងផ្នត់គំនិតមួយ គឺព្រះអង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រើប្រាស់នូវមធ្យោបាយសាសនា គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ទៅគ្រប់បណ្តាខេមរៈជាតិ ។

-ព្រះអង្គទ្រង់មិន​​​​​​​​​​​​​​​​​​​​​​​​​​​​ឆេវឆាវ ដោយយកធម៌ជាធំ

-ព្រះអង្គ រងចាំពេលវេលាហុចអោយ មិនហក់ទាំងកំរោល

-ព្រះអង្គទ្រង់ចេះរៀបចំខ្លួន ឧ.កងទ័ព ក្បួនយុទ្ធសាស្ត្រ ស្បៀង ថ្នាំ ..ជាដើម

-ស្គាល់ខ្លួនឯង ស្គាល់សត្រូវ

-ប៉ាន់ប្រមាណខ្លួន និង កំលាំងសត្រូវ

-យកឈ្នះខ្លួនឯងជាមុន

-ព្រះអង្គទ្រង់យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលត្រិះរិះ ពិចារណា ស្វែងយល់ ហើយបែង ចែក គុណ ដក យ៉ាងល្អិតល្អន់ ដើម្បីជាមាគ៌ាសំរាប់ដើរ ។

តាមអ្វីដែលទ្រង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រមើលមើលនេះ ធ្វើអោយព្រះអង្គទទួលបានជោគជ័យដ៏ត្រចះត្រចង់ ហើយកសាងរាជធានីមហានគរដ៏ធំធេង ទុកកេរអោយកូនចៅយើងគ្រប់ជំនាន់ កសាងប្រាសាទតាព្រហ្មឧទ្ទិសដល់ព្រះមាតា ព្រះនាម ចុឌា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុន្នី ព្រះអង្គទ្រង់កសាងប្រាសាទព្រះខ័នឧទ្ទិសដល់បីតាព្រះនាម ធរណិន្ទ្រវរ្ម័នទី២ ព្រះអង្គកសាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាសាទ”បន្ទាយឆ្មារ”ឧទ្ទិសដល់ព្រះរាជបុត្រានិងអង្គរ័ក្ស៤អង្គ ។នៅខណៈពេលដែលព្រះអង្គកសាងប្រាសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាយឆ្មារនេះ ទ្រង់មានព្រះកន្សែងខ្សឹកខ្សួល ស្រក់ទឹកព្រះនេត្រជោកព្រះកាយ ដោយទ្រង់នឹកបុត្រា ស្រឡាញ់ពេញព្រះទ័យបុត្រា ព្រោះព្រះបុត្រានេះជាដួងកែវនៃព្រះនេត្ររបស់ទ្រង់ ជាទីសង្ឃឹម ។

ក្រៅពីនេះយើង​​​​​​​​​​​​​​​​​​​​​​​​​​សង្កេតឃើញព្រះអង្គកសាងនូវធម្មសាលា ១២១ កន្លែង មន្ទីរពេទ្យ ១០២ កន្លែង ស្ពានថ្ម សាងពីថ្មភក់ និងថ្មបាយក្រៀមរាប់រយស្ពាន កសាងទីលានជល់ដំរី ប្រាសាទក្រោលគោ ប្រាសាទតាសោម ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយក្តីស្រះស្រង់ ប្រាសាទស្តេចគំលង់ ប្រាសាទនាង១២ និងប្រាសាទជាច្រើនទៀតដែលសៀមប្លន់យកទៅ ….។ល។ បន្ទូលព្រះអង្គ”មុននឹងវាយឈ្នះសត្រូវ ត្រូវវាយអោយឈ្នះខ្លួនឯងជាមុនសិន”

(khmerempire)

មតិយោបល់

ពេញនិយម