កូនគេកូនយើង! រូបក្មេងបុ្រសសុំទានតាមដងផ្លូវម្នាក់កំពុងធ្វេីអោយរំជើបរំជួលអាណិតពេញហ្វេសប៊ុក!
Connect with us

បែបផែនជីវិត

កូនគេកូនយើង! រូបក្មេងបុ្រសសុំទានតាមដងផ្លូវម្នាក់កំពុងធ្វេីអោយរំជើបរំជួលអាណិតពេញហ្វេសប៊ុក!

នៅ​តាម​ដងផ្លូវ​ទីក្រុង​ភ្នំពេញ ហាក់ដូចជា​មាន​អ្នក​សុំទាន​ជា​ច្រើន​នៅ​ពេល​នេះ​។ អ្នក​សុំទាន​ខ្លះ​ជា​ក្មេង​តូច មើលទៅ​ពិតជា​គួរ​អោយ​អាណិត​ខ្លាំង​ណាស់​។

កុមារ​សុំទានតូច​ៗ​ទាំងនោះ ស្ថិត​នៅ​ក្នុង​អាយុ​ដែល​សម​នឹង​ទទួល​បានការ​សិក្សា ដើម្បី​អនាគត​ប្រសើរ​ជាង​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ស្ថានភាព​ក្រីក្រ​អាច​នឹង​ធ្វើ​អោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​មិន​អាច​ផ្គត់ផ្គង់​ពួក​គេ​បាន​រៀនសូត្រ​ដូច​ក្មេង​ឯទៀត​ទេ​។ ជាង​នេះ​ទៀត​នោះ ឪពុក​ម្តាយ​របស់​ពួក​គេ​អាច​នឹង​ប្រាប់​ពួក​គេ​អោយមក​ដើរ​សុំទាន ដើម្បី​ជួយ​ដល់​ការ​រក​ចំណូល​ចិញ្ចឹមជីវិត​។

ខណ​:​ដែល​ការ​ដើរ​សុំទាន​អាច​ធ្វើ​អោយ​កុមារ​តូច​ៗ​ទាំងនោះ​បាន​ចំណូល​ចិញ្ចឹម​ក្រពះ នោះ​អនាគត​ដ៏​វែង​ឆ្ងាយ​ទាំងមូល​របស់​ពួក​គេ​នឹង​ត្រូវ​បាត់បង់ កាលបើ​ពួក​គេ​មិន​បាន​រៀនសូត្រ​អោយ​បាន​ជ្រៅជ្រះ​។ ដូច្នេះ​ជីវិត​ទាំងមូល​នឹង​ត្រូវ​លិចលង់​។

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះមានក្មេងប្រុសជាអ្នកសុំទានម្នាក់បានធ្វេីអោយបងប្អូនអ្នកធ្វេីដំណេីរមានការអាណិតអាសូររូបគេជាខ្លាំង បន្ទាប់ពីលុតជង្គង់សុំលុយតាមដងផ្លូវ​​។

នេះបេីយោងតាមប្រភពពីគណនីហ្វេសបុកផេកមួយមានឈ្មេាះ “C.R.E Cambodia Real Estate” បានសរសេររៀបរាបថា “ញុំបានជួបរឿងមួយដែលគួរអោយអនិច្ចាម្លេះទេ ខ្ញុំពិតជាសោកស្តាយណាស់ដែលមិនបានរួមចំណែកជួយក្មួយម្នាក់នេះ ក៏ដូចជាកុមារកម្ពុជាជាច្រើនទៀត។ ខ្ញុំបានសួរខ្លួនឯងភ្លាមថាតើអនាគតរបស់ពួកគាត់នឹងទៅជាបែបណា ហើយប៊ះពាល់អ្វីខ្លះដល់សង្គមទាំងមូលការចែករំលែកដើម្បីសង្គមត្រូវតែផ្តើមចេញពីយើងគ្រប់គ្នា ។ ជាចុងក្រោមខ្ញុំសង្ឃឹមថាពួកគាត់នឹងបានញាំឆ្អែតនឹងទទួលបានការអប់រំដើម្បីអនាគតគាត់នឹងអនាគតប្រទេសជាតិយើងទាំងអស់គ្នាផងដែរ។” (pressnews)

មតិយោបល់

ពេញនិយម