នៅសុខៗ អាមេរិកបានព្រមានពលរដ្ឋខ្លួនថា បើហ៊ានទៅចិន ប្រយ័ត្នអត់បានមកជាន់ដីអាមេរិកវិញ
Connect with us

ថ្មីៗ

នៅសុខៗ អាមេរិកបានព្រមានពលរដ្ឋខ្លួនថា បើហ៊ានទៅចិន ប្រយ័ត្នអត់បានមកជាន់ដីអាមេរិកវិញ

រដ្ឋាភិបាលអា​មេរិកបានចេញសេចក្តីព្រមានជាផ្លូវការមួយទៅកាន់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយអាមេរិកបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាមេរិកអាចនឹងត្រូវជាប់ឃុំក្នុងប្រទេសចិនយ៉ាងយូរ ប្រសិនបើពួកគេធ្វើខុសបទបញ្ជា និងច្បាប់ថ្មីៗ ដែលចិនបានអនុវត្តយ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិកបានឲ្យដឹងដែរថា ចិនបានបង្កើតច្បាប់ និងបទបញ្ជា ដែលមានលក្ខណៈតឹងរឹងថ្មីៗជាច្រើនសម្រាប់អនុវត្តជាមួយនឹងអ្នកដំណើរជនជាតិអាមេរិក ដែលបានទៅដល់ប្រទេសចិន ដូចនេះហើយប្រជាពលរដ្ឋអាមេរិកទាំងអស់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលទៅដល់ប្រទេសចិន ហើយបើមិនចាំបាច់ទេ​​ សូមកុំធ្វើដំណើរទៅកាន់ប្រទេសចិនឲ្យសោះ ព្រោះច្បាប់ថ្មីនេះអាចធ្វើការឃុំឃាំងជនជាតិអាមេរិក ដែលប្រព្រឹត្តិខុសបន្តិចបន្តួចឲ្យជាប់គុករហូតដល់រាប់ឆ្នាំឯណោះ។

សេចក្តីព្រមានរបស់អាមេរិកនេះបានធ្វើឡើង ក្រោយមានករណីគ្រួសាររបស់លោក Liu Changming រួមជាមួយកូនបីនាក់ ដែលបានធ្វើដំណើរពីអាមេរិកទៅកាន់ប្រទេសចិននោះ ត្រូវបានប៉ូលិសចិនធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសផ្នែកហិរញ្ញាវត្ថុធំមួយ និងត្រូវគេឃាត់ខ្លួននៅក្នុងប្រទេសចិនយ៉ាង យូរផងដែរ។ សម្រាប់លោក Liu Changming បានឲ្យដឹងថា ការឃាត់ខ្លួននេះពិតជាអយុត្តិធម៌ណាស់សម្រាប់រូបលោក និងគ្រួសាររបស់លោក។ យោងលើហេតុផលនេះហើយ ទើបអាមេរិកសម្រេចធ្វើការព្រមានកុំឲ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើរទៅប្រទេសចិននោះ៕ ប្រភព៖ khmernote

មតិយោបល់

ពេញនិយម