ប្រធានាធិបតីហ្វីលីពីន លោកឌូតឺតេព្រមានអារក​សម្លាប់មេគ្រឿងញៀន នៅចំពោះមុខក្រុមសកម្មជនសិទ្ធិមនុស្ស
Connect with us

ថ្មីៗ

ប្រធានាធិបតីហ្វីលីពីន លោកឌូតឺតេព្រមានអារក​សម្លាប់មេគ្រឿងញៀន នៅចំពោះមុខក្រុមសកម្មជនសិទ្ធិមនុស្ស

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាពេលថ្មីៗនេះ បានចេញការព្រមានធ្ងន់ៗថា នឹង​អារកសម្លាប់ក្រុម​មេគ្រឿងញៀនធំៗ ដែលហ៊ានប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាននេះ នៅក្នុងប្រទេសជាទីស្រឡាញ់របស់​លោក​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

ដោយធ្លាប់សន្យាយ៉ាងមុតមាំថានឹង​លុបបំបាត់បទល្មើសគ្រឿងញៀនចេញឲ្យអស់​ពី​ប្រទេស បុរសខ្លាំងហ្វីលីពីនរូបនេះ បាន​និយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកឯងជាមេគ្រឿងញៀនធំៗ ខ្ញុំនឹងគ្មានថ្ងៃលើកលែងឲ្យឡើយ ហើយខ្ញុំនឹងអារក​អ្នកឯងនៅចំពោះមុខ​ក្រុមសកម្មជនការពារសិទ្ធិមនុស្សថែមទៀត។ ខ្ញុំមិនខ្វល់នោះទេ ព្រោះខ្ញុំបានប្រាប់ហើយថា កុំឲ្យ​​​ប្រព្រឹត្តបទល្មើសបែបនេះក្នុងប្រទេសខ្ញុំ»។

គួរជម្រាបថា ក្រោយពីបានឡើងកាន់អំណាចនៅខែមិថុនា ឆ្នាំ២០១៦ លោក ឌូតឺតេ បានបើកយុទ្ធនាការកណ្តាប់ដៃដែក​ ប្រឆាំងនឹងបទល្មើសគ្រឿងញៀននៅទូទាំងផ្ទៃប្រទេស ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិត​មនុស្សរាប់ពាន់​នាក់​​។

ដោយសារតែរឿងនេះ លោក ឌូតឺតេ បានរងការចោទប្រកាន់ថារំលោភសិទ្ធិមនុស្សពី​អង្គការអន្តរជាតិ។ បើតាមអង្គការ​អន្តរជាតិ​តួលេខមនុស្សស្លាប់ពិតប្រាកដ គឺច្រើនជាង​ឆ្ងាយពីស្ថិតិរបស់រដ្ឋាភិបាលហ្វីលីពីន ដែលថាមានមនុស្សត្រឹមតែ​​៤,៥០០នាក់​​បាន​បាត់បង់ជីវិត។ អាជ្ញាធរហ្វីលីពីន​បានទទូចថា ​ភាគច្រើននៃជនរងគ្រោះទាំងនោះ គឺជា​ជន​សង្ស័យ​ជួញ​ដូរ​​និង​រត់​​ពន្ធ​​គ្រឿង​​ញៀន​៕​ ប្រភព៖ freshnews

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ5 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK