កូនគេកូនយើង! ស៊ែរចែកគ្នាពីវិធីពិសេសដែលស្រីៗអាចគេចពីករណីរំលោភដោយបិសាចតណ្ហា!
Connect with us

គួរដឹង

កូនគេកូនយើង! ស៊ែរចែកគ្នាពីវិធីពិសេសដែលស្រីៗអាចគេចពីករណីរំលោភដោយបិសាចតណ្ហា!

បច្ចុប្បន្ននេះករណីរំលោភសម្លាប់ នៅតែជាប្រធានបទក្តៅនៅក្នុងសង្គម។ ជាក់ស្តែងមួយរយចុងក្រោយនេះ គឺយើងសង្កេតឃើញថា មហាជនកំពុងមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះករណីរំលោភបំពាន ជាពិសេសគឺទៅលើកុមារ រហូតធ្វើឲ្យមហាជនជាច្រើនមានភាពខឹងសម្បារ ដល់ថ្នាក់មានការទាមទារ ចង់ឲ្យដាក់ទោសជនដែលបង្កទាំងអស់ ឲ្យចាស់ដៃទៅលើករណីដ៏ឃោរឃៅនេះថែមទៀតផង។

សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង យ៉ាងហោចណាស់ក៏មានករណីរំលោភសម្លាប់១ករណីដែរ ក្នុងមួយថ្ងៃ ដែលនេះគឺជាកង្វល់ ដែលគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន សម្រាប់សង្គមនាពេលបច្ចុប្បន្ន។

ដូចនេះ តើយើងគួតែមានវិធានការ ឬការបង្ការការពារខ្លួនយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យរួចផុតពីការរងគ្រោះ ដោយសារតែបិសាចតណ្ហាទាំងនេះ? 

ការពារខ្លួនសម្រាប់មនុស្សពេញវ័យ៖

១. កុំទុកចិត្តមនុស្សផ្តេសផ្តាស

ជាមនុស្សធំពេញវ័យភាគច្រើន តែងគិតថាខ្លួនអាចការពារខ្លួនឯងបាន និងចេះមើលមនុស្សច្បាស់ ថាតើមនុស្សណាអាក្រក់ មនុស្សណាល្អ ប៉ុន្តែពេលខ្លះអ្នកក៏គួរតែប្រុងប្រយ័ត្នខ្លួន ឲ្យបានច្រើនជាងនេះ ជាពិសេសគឺមនុស្សប្លែកមុខ ឬមនុស្សដែលទើបតែស្គាល់គ្នាថ្មីៗ យើងមិនអាចបណ្តោយខ្លួន ទៅកន្លែងណាស្ងាត់តែ២នាក់ ឬទុកចិត្តគេផ្តេសផ្តាសពេកនោះទេ។

២. កុំបង្ហោះលើបណ្តាញសង្គម ប្រាប់ពីគ្រប់សកម្មភាពរបស់អ្នក

រឿងនេះក៏គួរតែប្រុងប្រយ័ត្នខ្លាំងបំផុតដែរ ជាពិសេសយុវតីមួយចំនួនចូលចិត្តបង្ហោះជារូបភាព ឬក៏ Status បញ្ជាក់ថាខ្លួនកំពុងតែនៅទីកន្លែងណា ឬកំពុងតែនៅផ្ទះតែម្នាក់ឯងជាដើម ដែលនេះគឺជាសញ្ញាល្អមួយ ដែលអាចធ្វើឲ្យមនុស្សដែលកំពុងតែគិតអាក្រក់លើអ្នក មករកអ្នកហើយធ្វើអំពើមិនល្អជាដើម។

៣. ពេលដើរលេងយប់ត្រូវចេះប្រយ័ត្នខ្លួន

មិត្តនារីមួយចំនួនមិនសូវជាចេះប្រយ័ត្នខ្លួនប៉ុន្មានឡើយ រាល់ពេលដើរលេងជួបជុំពេលរាត្រីជាមិត្តភក្តិម្តងៗ ដោយពួកគេយល់ថាមានសុវត្ថិភាព ពេលទៅជុំគ្នាបែបនេះ ដូច្នេះពួកគេចង់ផឹកច្រើនប៉ុណ្ណាក៏បាន ស្រវឹងប៉ុណ្ណាក៏មិនខ្វល់។ ប៉ុន្តែនេះជាផលអវិជ្ជមានមួយសម្រាប់នារី ទោះទៅក្លឹបកម្សាន្តជាមួយមិត្តប៉ុន្មាននាក់ក៏ដោយ ក៏អ្នកត្រូវតែមានកម្រិតសមល្មមនៃការផឹកសម្រាប់ខ្លួនឯងដែរ អ្នកត្រូវតែមានសតិគ្រប់គ្រាន់ល្មម នឹងអាចដឹងរឿងគ្រប់រឿង និងអាចត្រឡប់មកផ្ទះវិញបានដោយមានសតិគ្រប់គ្រាន់។

៤. ត្រូវចេះអង្កេតឆ្វេងស្តាំ

ពេលខ្លះអ្នកក៏គួរតែចេះអង្កេតមើលជុំវិញខ្លួនឯងផងដែរ ជាពិសេសគឺទៅកន្លែងប្លែកៗ ឬកន្លែងស្ងាត់ៗ បើមានការសង្ស័យ ឬមានអារម្មណ៍ថាដូចជាមិនស្រួលក្នុងស្ថានភាពណាមួយ អ្នកគួរតែរត់គេចចេញពីកន្លែងនោះ ទៅរកកន្លែងដែលមានសុវត្ថិភាព ដូចជាទីប្រជុំជន ឬកន្លែងដែលមានមនុស្សច្រើនជាដើម។

៥. ចេះក្បាច់ការពារខ្លួនខ្លះៗ

មិនមែនមានតែបុរសនោះទេ ដែលអាចរៀនក្បាច់គុណ ឬក្បាច់ការពារខ្លួនបាន នារីក៏អាចរៀនវិជ្ជាទាំងនេះបានដែរ វាគឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់នារីៗ ដែលពួកគេអាចរៀនចេះវិធីការពារខ្លួន ពីមនុស្សអាក្រក់ ឬបិសាចតណ្ហាដែលចង់មកបៀតបៀនពួកគេបាន។ មិនតែប៉ុណ្ណោះ ការចេះក្បាច់គុណនេះ ក៏អាចឲ្យពួកគេមានភាពរហ័សរហួន ក្នុងការតបតនិងរត់គេចពីជនអាក្រក់អស់ទាំងនេះផងដែរ៕  (khmerload)

មតិយោបល់

Trending