ក្មេងស្រីលក់វត្ថុអនុស្សាវរីយ៍ម្នាក់ចេះនិយាយបាន ១៤ ភាសា តែហេតុអ្វីវាសនាមិនដូចសាលិ? (វីដេអូ)
Connect with us

ថ្មីៗ

ក្មេងស្រីលក់វត្ថុអនុស្សាវរីយ៍ម្នាក់ចេះនិយាយបាន ១៤ ភាសា តែហេតុអ្វីវាសនាមិនដូចសាលិ? (វីដេអូ)

វាសនាមនុស្សពិតជាមិនដូចគ្នាទេ ដូចជាក្មេងស្រីម្នាក់ដែលអាចនិយាយបានដល់ទៅជាង ១០ ភាសា ជីវភាពមហាវេទនាក្រីក្រលំបាកតោកយ៉ាកទទួលបន្ទុកចិញ្ចឹមប្អូនតូចៗដល់ទៅ ៦ នាក់យ៉ាងលំបាក បែរជាមិនទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនពីគ្រប់មជ្ឈដ្ឋានដូចសាលិឡើយ ។

កាលពីពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងមានការចែករំលែក តៗគ្នាយ៉ាងច្រើន បន្ទាប់ពីបានឃើញវីដេអូរបស់ក្មេងស្រីលក់វត្ថុអនុស្សាវរីយ៍ម្នាក់ដែលមានសមត្ថភាពអាចនិយាយ ជាមួយភ្ញៀវទេសចរបានដល់ទៅ ១៤ ភាសាដើម្បីឱ្យគេជួយទិញវត្ថុអនុស្សាវរីយ៍ ដែលនាងលក់ ។

ក្មេងស្រីម្នាក់នេះមានឈ្មោះ ងិក ម៉ារី អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី ៣ មានបងប្អូន ៦ នាក់ ដោយប្អូនស្រី ទទួលបន្ទុករកលុយចិញ្ចឹមគ្រួសារ ។

ព្រោះតែមុខរបរលក់ដូរចិញ្ចឹមក្រពះជាមួយជនបរទេស ទើបធ្វើឱ្យនាងអាចចេះនិយាយលក់ដូរបានដល់ ទៅ ១៤ ភាសារួមមាន៖ អង់គ្លេស បារាំង រុស្សុី ថៃ អេស្ប៉ាញ កូរេ៉ វៀតណាម  ហ្វីលីពីន ម៉ាទ្បេសុី ជប៉ុន អាល្លឺមង់ ចិន និង ចិនកាតាំងជាដើម ។ ក្មេងដែលលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទបុរាណនាខេត្តសៀមរាបភាគច្រើនចេះនិយាយជាង ១០ ភាសា សម្រាប់លក់ដូរវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរបរទេស ដែលមកលេងប្រាសាទបុរាណខ្មែរ ។

ដោយសារតែឃើញទុក្ខវេទនា​របស់ក្មេងស្រីម្នាក់នោះហាក់ពុំទទួលបានការចាប់អារម្មណ៍ដូចសាលិ ទើបធ្វើឱ្យម្ចាស់គណនីហេ្វសប៊ុកមួយដែលមានឈ្មោះថា​ Tavan Jalerm បានធ្វើការ Live វីដេអូនៅ លើបណ្តាញទំនាក់ទំនងសង្គម និង ថែមទាំងបានបង្ហោះសារថា ៖  “សមត្ថភាព​ដូចគ្នា តែវាស្នាខុសគ្នាក្មេងស្រីចេះ ១៤ ភាសារស់នៅក្នុងជីវភាពលំបាកខ្លាំងជាងសាលិ បែរជាមិនមានអ្នកសារព័ត៌មានទៅ សម្ភាសឱ្យល្បីមានមហាជនស្គាល់ជួយគាត់បានដូចសាលិ ហេតុអីព្រោះគាត់មិនល្បីដូចសាលិឬ??


ខ្ញុំអាណិតប្អូនស្រីណាស់បងប្អូនជួយ  share  បន្តផងខ្ញុំគ្មានលុយបេីខ្ញុំមានខ្ញុំនិងទៅសម្ភាសគាត់ឱ្យ មហាជនបានជួយគាត់ច្រេីនហេីយ៕ (popularkh)

តោះមើលសកម្មភាពក្មេងស្រីចេះ ១៤ ភាសាដែលលក់វត្ថុអនុស្សាវរីយ៍នោះយ៉ាងណាដែរ ? ៖

មតិយោបល់

Trending