រំភើបណាស់! តំបន់អារ៉ែងកម្ពុជាក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍!!!
Connect with us

គួរដឹង

រំភើបណាស់! តំបន់អារ៉ែងកម្ពុជាក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍!!!

តំបន់អារ៉ែងបានប្រែក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍ មានទីតាំងតែមួយគត់នៅតំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។

តំបន់ទេសចរណ៍ដែលមានទឹកហូរដ៏វែងអន្លាយត្រជាក់ល្ហឹមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកោះកុង និងទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) អញ្ជើញជួបសំណេះសំណាលជាលើកទី២ ជាមួយប្រជាសហគមន៍តំបន់អារ៉ែងប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា Suwanna Gauntlett បានឲ្យដឹងថា កញ្ញាចង់ឃើញភ្ញៀវទេសចរមកពីជុំវិញពិភពលោក អញ្ជើញមកទស្សនាកម្សាន្តតំបន់អេកូទេសចរណ៍នេះ ពិសេសមកឈរគយគន់ព្រៃត្រូពិកចុងក្រោយគេ និងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ពីព្រោះទីនេះមានទេសភាពល្អស្រស់ត្រកាលគួរជាទីរមនា។

ចំណែកលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ CATA បានបញ្ជាក់ថា លោកស្រីនឹងដាក់បញ្ចូលសហគមន៍អេកូទេសចរណ៍អារ៉ែង ចូលទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តឆ្លងកាត់ភាគនិរតីកម្ពុជានេះ ហើយសមាគមន៍ CATA នឹងជំរុញអោយទីភ្នាក់ងារទេសចរណ៍ ជាសមាជិកសមាគមន៏ ធ្វើការនាំភ្ញៀវមកទីនេះដោយឆ្លងកាត់ការគ្រប់គ្រង ចង្អុលណែនាំពីសហគមន៍ ហើយសមាគមន៍ CATA នឹងធ្វើជាស្លាកសញ្ញាផ្ដល់ព័ត៌មានប្រាប់ដល់ភ្ញៀវទេសចរទាំងឡាយណា ដែលមិនទាន់មានគម្រោងទេសចរណ៍ជាមុន។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក ទិត្យ លី ឲ្យដឹងថា​ តាំងពីបង្កើតសហគមន៍អេកូទេសចរណ៍នេះមក ប្រជាសហគមន៍បានផ្លាស់ប្ដូរមុខរបរពីការបរបាញ់ កាប់ព្រៃឈើ មកជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរទស្សនាតំបន់អេកូទេសចរណ៍វិញ។

ទន្ទឹងនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅតំបន់អារ៉ែងនេះ ប្រជាសហគមន៍នឹងទទួលបានចំណូល និងអត្ថប្រយោជន៍ច្រើនជាងការកាប់ព្រៃឈើ បរបាញ់សត្វព្រៃ។

ឯកឧត្តមបន្ថែមថា ជាបទពិសោធន៍ដូចនៅសហគមន៍អេកូទសចរណ៍ជីផាត់ ប្រជាជនឈប់បរបាញ់សត្វ ឈប់កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា មគ្គុទ្ទេសក៍នាំភ្ញៀវ ចុងភៅចល័ត ផ្ទះស្នាក់សហគមន៍ ផ្តល់សេវាម្ហូបអាហារ ដឹកជញ្ជូនជាដើម ។

គួរបញ្ជាក់ថា ការបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាតំបន់នេះផងដែរ៕ (pressnews)

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ5 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK