លើកមុខមាត់ជាតិណាស់! ចៅស្រីសម្ដេចជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាកម្រិតពិភពលោក!
Connect with us

ទាក់ទាញ

លើកមុខមាត់ជាតិណាស់! ចៅស្រីសម្ដេចជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាកម្រិតពិភពលោក!

ពិតជាគួរឲ្យមោទនភាពកុមារីរបស់កម្ពុជាមួយរូប បានសាងភាពល្បាញល្បីលើឆាកអន្តរជាតិ តាមរយៈការប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាកម្រិតពិភពលោកមួយ ហើយដណ្តើមបានចំណាត់ថ្នាក់លេខ១ នោះគឺ ហ៊ុន ពេជ្រមុន្នីលីណា ជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យាកម្រិតពិភពលោកបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតពិភពលោកជាមួយពិន្ទុ ១១,៩៩០។ ហើយបានចំណាត់កំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតអាស៊ីផងដែរ ជាមួយពិន្ទុ ១១,៣៩០។

ចំពោះការប្រកួតនេះគឺ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។តាមរយៈបញ្ញាញៀនដ៏វៃឆ្លាតរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យានេះ ជាការនាំមកនូវមោទនភាពសម្រាប់កុមារកម្ពុជា និងជាតិកម្ពុជាផងដែរ។

លទ្ធផលនេះ ក៏បានលើកតម្លៃផងដែរ ពីការអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។ សូមជម្រាបផងដែរថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី ២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី៕ (freshnews)

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK