ឋានសួគ៌ក្រោមមេឃទាំង១០ដែលសាកសមបំផុតសម្រាប់អ្នកដែលគ្មានគូដើរលេងម្នាក់ឯង!
Connect with us

ទាក់ទាញ

ឋានសួគ៌ក្រោមមេឃទាំង១០ដែលសាកសមបំផុតសម្រាប់អ្នកដែលគ្មានគូដើរលេងម្នាក់ឯង!

អ្នកណាថាដើរលេងម្នាក់ឯងមិនល្អនោះ ព្រោះការដើរលេងម្នាក់ឯងអាចធ្វើឱ្យអ្នកចេះម្ចាស់ការលើខ្លួនឯង មានទំនួលខុសត្រូវលើខ្លួនឯងជាងដើរលេងជាមួយនឹងក្រុមគ្រួសារ។ ដូច្នេះការរៀនដើរលេងម្នាក់ឯងនឹងធ្វើឱ្យអ្នកចេះគិត និងមានគំនិតចាស់ទុំជាងមុនបាន។

ប៉ុន្តែតើដើរលេងនៅឯណាដែលសប្បាយ និងមានសុវត្ថិភាពនៅក្នុងការដើរម្នាក់ឯងនោះ? តោះមកតាមដានប្រទេសទាំង១០ដែលសាកសមនៅក្នុងដើរលេងម្នាក់ឯងប្រចាំឆ្នាំ២០១៨នេះទាំងអស់គ្នា៖

១. កោះបាលី

ប្រទេសឥណ្ឌូនេស៊ីប្រទេសនេះមានទេសភាពធម្មជាតិស្រស់ស្អាតណាស់ ជាពិសេសមានបន្ទប់ស្នាក់នៅស្អាតៗ កន្លែងញ៉ាំអីឆ្ងាញ់ៗ ថែមទាំងមានតម្លៃសមរម្យផងដែរ។

២. ប្រទេសស្កុតឡែន៍

អ្នកណាមិនល្បីថាថាប្រទេសស្កុតឡែន៍គឺជាតំបន់ទេសចរណ៍គោលដៅដ៏អស្ចារ្យទាក់ទាញមួយសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង ដែលមានសត្វព្រៃ ព្រៃប្រឹក្សា ទេសភាពធម្មជាតិស្រស់ស្អាតតាមទីព្រៃ រួមទាំងដងផ្លូវ និងកន្លែងដើរលេងតាមបែបធម្មជាតិជាច្រើនផ្សេងទៀតដែលមិនអាចរំលងបាន។

៣. ប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលីសម្បូរអគារចាស់ៗដ៏ស្រស់ស្អាត ដើមឈើតូចឌំដែលមានអាយុកាលរាប់រយឆ្នាំ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រួមទាំងកន្លែងៗអស្ចារ្យៗជាច្រើនផ្សេងទៀត។

៤. ប្រទេសវៀតណាម

ចង់ដើរលេងដោយសប្បាយចិត្ត ជាមួយនឹងវប្បធម៌ចម្រុះគ្នា ពិតជាមិនអាចរំលងបាននូវក្រុងហាណូយប្រទេសវៀតណាមបានឡើយ។ ទីនោះមានសំណង់អគារបារាំងចិនចម្រុះគួរឱ្យប្លែកភ្នែក រួមទាំងកន្លែងកម្សាន្តសប្បាយៗ ម្ហូបអាហារឆ្ងាញ់ៗដែលមានតម្លៃថោកផងដែរ។

៥. ប្រទេសបារាំង

និយាយពីប្រទេសបារាំង ម្នាក់ៗប្រាកដជាមិនអាចបំភ្លេចបានឡើយនូវប៉មទួលអេហ្វេឡដ៏ល្បីបំផុតប្រចាំប្រទេសបារាំង។ ក្រៅពីនេះក៏មានសំណង់អគារស្រស់ស្អាតជាច្រើន និងព្រះវិហារសាសនាកាតូលិកដ៏អស្ចារ្យជាច្រើនទៀត។

៦. ប្រទេសអាហ្វ្រិកខាងត្បូង

ប្រទេសនេះក៏មានតំបន់ព្រៃ និងជម្រកសត្វព្រៃដ៏អស្ចារ្យផងដែរ ជាពិសេសនោះគឺកន្លែងកន្សាន្តសាកសមសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង និងមានកន្លែងទិញទំនិញជាច្រើនទៀតផង។

៧. ប្រទេសថៃ

ចង់ដើរលេងនៅប្រទេសថៃពិតប្រាកដមិនមែនមានត្រឹមតែទីក្រុងបាងកកនោះទេ ព្រោះប្រទេសថៃមានខេត្តដែលមានធម្មជាតិស្រស់ស្អាតជាច្រើនដូចជា ឈៀងម៉ៃ ភូកេត ប៉តាយ៉ា កោះសាមុយ និងកោះពីពីជាដើម។

៨. ប្រទេសមូរុកុ

ចង់ធ្វើដំណើរលើតំបន់ខ្សាច់ដ៏អស្ចារ្យលើខ្នងអូដ្ឋផងដែរនោះ អ្នកប្រាកដជាត្រូវទៅលេងប្រទេសមូរុកូដ៏ល្បីល្បាញនេះហើយ។ជាពិសេសប្រទេសនេះក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែរ។

៩. ប្រទេសទួគី

ចូលចិត្តដើរទិញទំនិញ ប្រាកដណាស់ប្រទេសទួគីគឺជាជម្រើសរបស់អ្នក។ ក្រៅពីមានកន្លែងលក់ទំនិញគ្រប់ប្រភេទច្រើនកន្លែងហើយ ប្រទសនេះក៏មានសារមន្ទីរ និងកន្លែងជិះបាឡុងគយគន់ទេសភាពដ៏អស្ចារ្យដែរ។

១០. ប្រទេសញ៉ូហ្សេឡែន

ជួរភ្នំស្រស់ស្អាត អមដោយទេសភាពបែបធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសញ៉ូហ្សេឡែនប្រាកដជាធ្វើឱ្យអ្នកដកចិត្តមិនរួចជាមួយនឹងប្រទេសដែលសម្បូរទៅដោយធនធានបែបធម្មជាតិដ៏ពិសេសមួយនេះ៕

ប្រភព៖ sadlife

មតិយោបល់

Trending

Copyright © 2019 ANARCHAK