កក្រើកទៀតហើយខ្មែរយើង! កូនខ្មែរមួយរូបអាចបង្កើតកុំព្យូទ័រដោយខ្លួនឯងល្បីពេញអាស៊ី!
Connect with us

គួរដឹង

កក្រើកទៀតហើយខ្មែរយើង! កូនខ្មែរមួយរូបអាចបង្កើតកុំព្យូទ័រដោយខ្លួនឯងល្បីពេញអាស៊ី!

ពិតជាមិនធម្មតានោះឡើយ ដែលកូនខ្មែរអាចបង្កើតអ្វីមួយដោយខ្លួនឯង ហើយជាពិសេសល្បីល្បាញខ្លាំងដល់គេហទំព័របរទេសធ្វើការចុះផ្សាយទៀត។ គេហទំព័រដ៏ល្បីល្បាញ Channel News Asia បានធ្វើការចុះផ្សាយពីកូនខ្មែរដែលបង្កើតកុំព្យូទ័រដោយខ្លួនឯងដូចខាងក្រោម៖

វីត្បិតតែធ្លាប់រស់នៅក្រោមដំបូលតែមួយជាមួយព្រះសង្ឃ ក្នុងវត្តមួយនៅរាជធានីភ្នំពេញ តែឆន្ទៈខំប្រឹងសិក្សារបស់លោក ធុល រិទ្ធី ដែលជាអ្នកបង្កើតកុំព្យូទ័រថ្មីនេះ ពិតជាមិនធម្មតា។  នៅឆ្នាំ ២០០៤ ដែលមិនទាន់មានទូរសព្ទទំនើបៗ និងអ៊ីនធើណិតប្រើស្រួលបួលនៅកម្ពុជាផង  លោកចាប់ផ្តើមយល់ដឹងស៊ីជម្រៅ និងសក្តានុពលនៃការសិក្សាតាមអ៊ីនធើណិតបាត់ទៅហើយ។

ដល់ឆ្នាំ ២០១១ លោកបានបង្កើតកន្លែងបណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់សហគ្រិនវ័យក្មេងឈ្មោះថា SmallWorld។ ពេលនេះ SmallWorld កំពុងបោះជំហានដ៏ធំទៅមុខ ដោយបង្កើតកុំព្យូទ័រយួរដៃដោយខ្លួនឯង ដើម្បីលើកទឹកចិត្តដល់អ្នកសិក្សាជំនាន់ក្រោយ ជាពិសេសអ្នកសរសេរកូដ និងវិស្វករផ្នែកកុំព្យូទ័រ។

គោលគំនិតសំខាន់គឺ ផ្តល់នូវកុំព្យូទ័រតម្លៃទាប សមត្ថភាពខ្ពស់ និងមានលក្ខណៈ Open Source (អាចប្រើដោយឥតគិតថ្លៃ)។ អតិថិជនដែលជាគោលដៅដំបូង សម្រាប់កុំព្យូទ័រដែលមានម៉ាកសញ្ញាឈ្មោះ “Koompi (គម្ពីរ)” របស់លោកគឺ សិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រទាល់តែសោះ ប៉ុន្តែសាធារណៈជនទូទៅក៏អាចរកទិញបាន។

ផលិតផលដែលមានរូបរាងស្រដៀងខ្លាំងទៅនឹង Apple MacBook Air ដែរនោះ នឹងមានលក់នៅខែសីហាខាងមុខ ដោយប្រើកម្មវិធីកូនកាត់ Windows លាយជាមួយ Apple ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ថ្មីៗ។

កុំព្យូទ័រចំនួន ៥០០ គ្រឿងដំបូងនឹងត្រូវដាក់លក់ក្នុងតម្លៃមួយគ្រឿង ៣៦៩ដុល្លារ ដែលធូរថ្លៃជាងតម្លៃទីផ្សារក្នុងស្រុក។ លើសពីនេះ SmallWorld ក៏បានសហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដើម្បីជួយបន្ធូរការប្រាក់ដល់អ្នកសិក្សាតាមរយៈការបង់រំលស់ផងដែរ។

ស្ថាបនិក SmallWorld រូបនេះបានបញ្ជាក់ថា គំនិតចង់រកលុយឱ្យបានច្រើន មិនមែនជាគោលដៅឡើយ។ ការបង្កើតអ្វីដែលមានតម្លៃសម្រាប់សហគមន៍ ទើបជាគោលដៅរបស់យើង។ ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ លោកសង្ឃឹមលក់បានកន្លះលានគ្រឿងក្នុងទីផ្សារកម្ពុជា។ ហើយនៅត្រឹមឆ្នាំ ២០២០ កូនខ្មែរដ៏ឆ្នើមរូបនេះចង់ឱ្យកុំព្យូទ័ររបស់លោក តម្លើងដោយរោងចក្រផលិតក្នុងស្រុក ដែលមិនទាន់មានសោះក្នុងប្រទេស។

គាត់ក៏សម្លឹងឃើញការពង្រីកទីផ្សារក្នុងតំបន់ដែរនៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងមីយ៉ាន់ម៉ា ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតឧស្សាហកម្មបច្ចេកវិទ្យាដ៏មានឥទ្ធិពល។ គាត់ដាក់គោលដៅឱ្យមានអតិថិជនប្រើប្រាស់កុំព្យូទ័រថ្មីៗចំនួន ៤.៥ លាននាក់ ត្រឹមឆ្នាំ ២០២១។

វាជាកិច្ចការដ៏ធំសម្បើមចំពោះក្រុមការងារដែលមានគ្នាតែ ៥ នាក់ក្នុងប្រទេសកម្ពុជា។​  លោកបានលើកឡើងថា “អ្នកដទៃនឹងគិតថាពួកយើងឆ្កួត ហើយធ្វើអ្វីដែលមិនអាចទៅរួច។ ប៉ុន្តែវាជារឿងល្អក្នុងការតទល់ក្នុងហ្គេមដែលមិនអាចទៅរួច”៕ (den-sharing)

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ4 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK