ទីបំផុត ផ្លែស្ត្រប៊ើរី និងផ្លែប៉ោម អាចដាំនៅស្រុកខ្មែរបានហើយ
Connect with us

ថ្មីៗ

ទីបំផុត ផ្លែស្ត្រប៊ើរី និងផ្លែប៉ោម អាចដាំនៅស្រុកខ្មែរបានហើយ

កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដែលអាចឱ្យប្រជាជនប្រកបរបរដាំដំនាំ និងធ្វើស្រែចំការ ដោយទទួលបានទិន្នផលខ្ពស់។ សូមបញ្ជាក់ផងដែរថា កម្ពុជា មានដំនាំផ្លែឈើហូបផ្លែជាច្រើន ដែលប្រទេសដទៃមិនមាន តែក៏មានដំនាំផ្លែឈើមួយចំនួនមិនអាចដំានៅខ្មែរបានផងដែរដូចជា ផ្លែប៉ោម, ស្ត្រប៊ើរី និងដំនាំផ្លែឈើជាច្រើនទៀត។

តែគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដែលមានកូនខ្មែរពីររូប មានសមត្ថភាពអាចដំាដំនាំផ្លែស្ត្រប៊ើរី និងផ្លែប៉ោម នៅប្រទេសកម្ពុជាបានហើយ តោះមកមើលដំនាំផ្លែឈើទាំងពីរនេះដូចតទៅ៖

១) ផ្លែស្ត្រប៊ើរី

ពោធិ៍សាត់: ជាការ​រួម​ចំណែក​ក្នុង​វិស័យ​កសិទេសចរណ៍ ដែល​អាច​ចម្ការ ស្ត្រប៊ើរី (Strawberry) លើ​ទឹកដី​សុវណ្ណភូមិ​ភាគ​ខាងលិច​ចាប់ផ្ដើម​ហុចផល​នូវផ្លែ​ក្រហម​ទុំ​ព្រោង​ព្រាត​រាប់សិប​រង រាយមន្ដ​អន្ទង​ចិត្ដភ្ញៀវ ជាពិសេស អ្នក​រស់នៅ​ក្នុង​ទីក្រុង​ដ៏​អាប់អួ មកគន់​ចម្ការ​ដំណាំ និង​ភ្លក្ស​រសជាតិ​ផ្លែឈើ​ដ៏កម្រ​នេះ ក្រោម​សម្រស់​ធម្មជាតិ​នៃ​ព្រៃភ្នំ​បឹងបួ។

រុក្ខជាតិ​វល្លិ​កម្ពស់​ទាបៗ​ដាំលើ​រងដី​ក្រាល​តង់​កៅស៊ូ ផ្កា​ពណ៌ស ស្លឹក​ឆែកៗ ផ្លែ​ក្ដឹប​ពណ៌​បៃតង និង​ទុំ​ក្រហម​ច្រាល បី​ដូចជា​ក្រែម​ដ៏ស្រស់​ឆើត​ឆាយ​លើ​បបូរ​នារីៗ រសជាតិ​ផ្អែម​លាយ​ជូរ​តិចៗ រមែង​សម្បូរ​នៅ​តំបន់​សីតុណ្ហភាព​ត្រជាក់​ឯប៉ែក​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជិតខាង​មួយ​ចំនួន។

ក្រោម​កិច្ចសហការ​រវាង​សហគ្រិន​វ័យក្មេង​កម្ពុជា​ជាមួយ​អ្នក​បច្ចេកទេស​ជនជាតិ​អេស្ប៉ាញ ដំណាំ​ស្ត្រប៊ើរី នៅ​លើដី​កសិកម្ម​នៃ​ទឹកដី​ខេត្ដ​ពោធិ៍សាត់ បាន​និង​កំពុង​ហុចផល​ជា​រៀងរាល់​សប្ដាហ៍​ពី ១៥ ទៅ ២០ គីឡូក្រាម។ ក្រោយ​ពីការ​បង្ក​បង្កើនផល​សាកល្បង​ទទួល​បាន​ជោគជ័យ ពួកគេ​នឹងប្រើ​ដីទាំង ៦ ហិកតា​របស់ខ្លួន​ដាំ​ដំណាំ​ស្ត្រប៊ើរី រួម​នឹង​ផ្លែឈើ​មួយ​ចំនួន ខណៈ​អ្នកជំនាញ​អេស្ប៉ាញ​លោក Carlos Ezquerra ក៏ចង់​បន្ត​រំលេច​ស្នាដៃ​កសិកម្ម​នៅលើ​ភ្នំ​បូកគោ​សម្រាប់​ដាំ​រុក្ខជាតិ​ប្លែកៗ​លើ​ទឹកដី​កម្ពុជា។

ស្ថិត​នៅលើ​ទីវាល​ខ្ពស់​នៃ​ជម្រាលភ្នំ​ត្រងោល​ក្នុងភូមិ​អូរសោម ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់ រំលេច​ឲ្យ​ឃើញ​ច្បាស់​នូវ​ជន្លង់​ម្រេច ដំណាំ​ចេក ខ្មោច​ដើម​ម្រះព្រៅ​ភ្នំឆេះ​ខ្លោច ឆ្លុះជួរ​ភ្នំសំកុស ឬ​ភ្នំខ្មោច ចម្ការ​ស្ត្រប៊ើរី រាប់សិប​រង​ហាក់​បាន​បង្ហាញ​សោភ័ណ​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៅលើ​ដីចម្ការ​ដ៏​ស្ងប់ស្ងាត់។

លោក អ៊ូច សំបូរ ជាម្ចាស់​ចម្ការ​ស្ត្រប៊ើរី ម្នាក់ បាន​និយាយថា លោក​បាន​ផ្ដួច​ផ្ដើម​គំនិត​ដាំ​រុក្ខជាតិ​បែប​បស្ចិម​នេះ​ជាមួយ​អ្នក​បច្ចេកទេស​ជនជាតិ​អេស្ប៉ាញ ហើយ​ក្រោយពី​បរាជ័យ​ម្ដង ពួកគេ​បាន​ផ្ដើម​ជាថ្មី​ដោយ​ពេល​នេះ ស្ត្រប៊ើរី​កំពុងតែ​ហុច​ទិន្នផល​ជា​រៀងរាល់​សប្ដាហ៍​ចាប់ពី ៤ គីឡូ​នៅ​ដើម​រហូតដល់ ២០ គីឡូក្រាម​ពេញ​រដូវ​ផ្លែល្អ។

លោក សំបូរ បាន​បន្ដថា៖ «ក្រោយពី​ការសាកល្បង​ទទួល​ជោគជ័យ យើង​នឹង​ប្រើដី​របស់​យើង​ដែលមាន​ស្រាប់​ទាំង ៦ ហិកតា​ដាំ​ស្ត្រប៊ើរី​ទាំងអស់ ហើយ​យើង​ក៏គ្រោង​លើក​សំណើ​សុំដី​អភិវឌ្ឍន៍​ប្រមាណ​ពី ៣០ ទៅ ៤០ ហិកតា​ជាមួយ​លោក​អភិបាល​ខេត្ដ​ផងដែរ»។

សាស្ដ្រាចារ្យ​វ័យ ៣៤ ឆ្នាំ​រូបនេះ បាន​អះអាង​ថា នៅពេល​ទិដ្ឋភាព​ចម្ការ​ស្ត្រប៊ើរី ចេញ​ផ្លែផ្កា​ព្រោង​ព្រាត វា​ប្រាកដជា​នឹង​អាច​ទាក់ចិត្ដ​ប្រជាជន​ខ្មែរ​មក​ទស្សនា និង​ភ្លក្ស​រសជាតិ​ដំណាំ​កម្រ​នេះលើ​ទឹកដី​ខ្លួន​មិនខាន។

សម្រាប់​អ្នកឯកទេស​កសិកម្ម​មកពី​អេស្ប៉ាញ លោក Carlos Ezquerra ដែល​បាន​នាំចូល​ពូជ​ស្ត្រប៊ើរី ពីប្រទេស​របស់ខ្លួន បាន​ឲ្យ​ដឹងថា៖ «ប្រជាជន​កម្ពុជា​ពិតជា​ចាប់អារម្មណ៍​ចង់​ឃើញ​ដំណាំ​កម្រ ដូចជា ស្ត្រប៊ើរី ដុះ​លើទឹកចិត្ដ​ខ្លួន ហើយ​ពួកគេ​ក៏​ហ៊ាន​ចំណាយ​ប្រាក់ពី ១០ ទៅ ១៥ ដុល្លារ​ក្នុង​មួយ​គ្រាប់​ដើម្បី​ភ្លក្ស​រសជាតិ​របស់​វាដែរ»។

លោក​បន្ដថា លោក​ពេញចិត្ដ​ដី​នៅលើ​ភ្នំ​បូកគោ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់ អំណោយ​ផល​ដល់​ដំណាំ​បែប​បស្ចិម​ប្រទេស​ជាច្រើន ដូចជា ស្ត្រប៊ើរី និង​ឈើរី (Cherry) ជា​ដើម។

លោក Carlos បាន​លើក​ឡើង​ថា៖ «បច្ចុប្បន្ន ដោយ​សារតែ​ភ្ញៀវ​ក្នុងស្រុក​ចាប់អារម្មណ៍​នឹង​ដំណាំ​ស្ត្រប៊ើរី ខ្លាំង នៅតាម​ហាង​នានា​តែងតែ​កុម្ម៉ង់​ទិញ​តិចក្ដី ច្រើនក្ដី​ជា​ហូរហែ។ តែយើង​ទើប​ទទួល​បាន​ផល​តិចតួច​ដែល​ស្ថិតក្នុង​ដំណាក់​កាល​សាកល្បង​នៅឡើយ។ សង្ឃឹម​ថា នៅឆ្នាំ​ក្រោយៗ​ទៀត​យើង​នឹង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​តាម​តម្រូវការ»។

លោក​ថា បើសិន​ជាម្ចាស់​ដី​នៅលើ​ភ្នំ​បូកគោ​ឯកភាព​សហការ លោក​នឹង​រំលេច​នូវ​ដំណាំ​ម្ហូប​ផ្លែ និង​បន្លែ​បង្ការ​ប្លែកៗ​ជាច្រើន​ទៀត ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់​តែច្រើន។

២) ផ្លែប៉ោម​

ផ្លែ​ប៉ោម ដែល​ធ្លាប់​តែ​នាំ​ចូល​ពី​បរទេស និង​ល្បី​ថា​មិន​អាច​ដាំ​បាន​លើ​ដី​កម្ពុជា ពេល​នេះ​កសិករ​ខ្មែរ​អាច​ដាំ​បាន​ដោយ​ជោគជ័យ​លើ​ទឹក​ដី​កម្ពុជា ដោយ​ទទួល​បាន​ផល​ច្រើន​ទៀត​ផង ក្នុង​រយៈ​ពេល​ត្រឹម ១១​ខែ​ ប៉ុណ្ណោះ។

តាម​គណនី Facebook របស់​ឈ្មោះ Som Oeun Kim បាន​អះអាង​ថា ផ្លែ​ប៉ោម​នោះ ទើប​ដាំ​បាន ១១ ទៅ ១២​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ចេញ​ផ្លែ​យ៉ាង​ច្រើន។ លោក​បាន​សរសេរ​ថា៖ “អ្នកណាថាប៉ោមដាំនៅស្រុកខ្មែរ​យើងអត់ផ្លែ ឥឡូវខ្ញុំដាំបានផ្លែហើយ តែផ្លែតូចមិនបានធំប៉ុន្មាន​នោះទេ តែផ្លែវាផ្អែមហើយឆ្ងាញ់ ។”

ប្រភព៖ angkorpost, postkhmer

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ4 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK