ហេតុអ្វីរូបភាព ១ សន្លឹកថតដោយយុវជនខ្មែរម្នាក់នេះល្បីកក្រើកពេញពិភពលោកត្រឹមរយៈពេលខ្លី?
Connect with us

ថ្មីៗ

ហេតុអ្វីរូបភាព ១ សន្លឹកថតដោយយុវជនខ្មែរម្នាក់នេះល្បីកក្រើកពេញពិភពលោកត្រឹមរយៈពេលខ្លី?

ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេលនេះ គេ​កត់សម្គាល់ឃើញ​មាន​អ្នកលេង​បណ្តាញ​នេះ​ជាច្រើន បាន និង កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​រូបថត ១ សន្លឹក ដែល​ខណៈ​នេះ​ក៏​កំពុងមាន​ការចែករំលែក​វា​យ៉ាងច្រើន​ផុសផុល​ផងដែរ ។​

​រូបថត ១ សន្លឹក ស្រាប់តែ​បានទទួល​ការចាប់អារម្មណ៍​ភ្លាមៗ​ពី​បណ្តា​អ្នកលេង​​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំង​ក្នុង និង ក្រៅប្រទេស បន្ទាប់ពី​រូបគេបាន​បង្ហោះរូបនោះ​មិនបាន​ប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ជាការ​ពិត ដោយសារតែ​ភាពលេច​ធ្លោ​ខ្លាំង​ដែលមាន​តាមរយៈ​រូបថត ១ សន្លឹក​នោះ បានធ្វើឱ្យ​រូបភាពនោះ ​កាន់តែ​ទទួលបានប្រជាប្រិយ​ភាពខ្លាំង​ឡើងៗ ដោយ​ត្រឹម​រយៈពេល​ខ្លី​សោះ រូបភាព​នោះបាន​ទទួល​ការ​ចុច Like រហូតជិត ៥ ម៉ឺន​ដង និង ការចែក​រំ​លែកបន្ត​គ្នា​រហូត​ជាង ៥ ម៉ឺន​ដង​ឯណោះ ។

​បើ​និយាយ​ពី​រូបភាព ១ សន្លឹក​នេះ​វិញ វា​បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​លេចធ្លោ និង លក្ខណៈពិសេស​ជាច្រើន​ដែល​មានបង្កប់​ក្នុងនោះ និង កម្រមានអ្នក​អាច​ថត​ចេញ​ជា​រូបភាពច្នៃប្រឌិតបាន​បែប​នេះច្រើនឡើយ ។ បើតាម​ម្ចាស់​រូបភាព​ដែល​បានលើកឡើង​លើ​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ​ថា ​តាមពិតរូបថត​នេះគឺខ្លួន​បាន​ថត​ដោយ​ច្នៃ​ប្លង់​ដែលមាន​ស្រាប់របស់អគារ ឱ្យស្រប​ទៅតាម Concept Reflection របស់ Photography មក​បង្ហោះ​ប៉ុណ្ណោះ ហើយ​រូបគេ​ក៏​មិនបាន​រំពឹងថា​វា​ទាក់ទាញ និង ធ្វើឱ្យមាន​អ្នក​ចុច like និង Share ច្រើន​ដល់​ម្លឹ​ង​ដែរ ។​

​គួរ​បញ្ជាក់ថា រូបថត ១ សន្លឹក​ដែល​កំពុង​ចរាចរ និង ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម​នោះ ត្រូវបាន​គេ​ដឹងថា​ជា​ស្នាដៃ​ថត​ឡើង​ដោយ​យុវជន​ខ្មែរ​ម្នាក់ ដែល​រូបគេ​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chheng SC និង រូបភាព​នោះបាន​ស្តែង​អំពី​ទិដ្ឋភាព​ក្នុង​អគារ​សិក្សា​មួយ​ខ្នង មាន​ទីតាំង​នៅក្នុង​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ហើយ​រូបភាព​នេះ​ក៏បាន​ទទួល​ការចាប់អារម្មណ៍ និង កោតសរសើរ​ពី​ស្នាដៃ​ថត​យ៉ាងខ្លាំង​ពេញ​ទាំង​ក្នុង និង ក្រៅប្រទេស​ ៕ (popularkh)

មតិយោបល់

ពេញនិយម