ញាក់សាច់!!! ពេលឃើញចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានក្នុងឆ្នាំ ២០១៨ នេះក្ដៅៗ!
Connect with us

គួរដឹង

ញាក់សាច់!!! ពេលឃើញចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានក្នុងឆ្នាំ ២០១៨ នេះក្ដៅៗ!

នៅក្នុងរយៈពេល១១ ខែឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនសរុប ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២០៥៥,៧១​លាន​ដុល្លារ) ស្មើ​នឹង ១០៦.៨៨% នៃ​ផែនការ។ នេះបើយោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា ទំហំចំណូលដែលប្រមូលបានខាងលើនោះ គឺមានការកើនឡើងលើសពីផែនការដែលបានកំណត់ ពោលគឺចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើនឹងប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ការ​ប្រមូល​ពន្ធ​រយៈពេល ១១​ខែ នៅក្នុង​ឆ្នាំ​២០១៨​នេះ បើប្រៀបធៀបនឹងឆ្នាំ ២០១៧ កន្លងទៅ គឺមានការកើនឡើងចំនួន ៩១២.៣៦ ប៊ីលានរៀល (ប្រមាណជា ២២៨.០៩លានដុល្លារអាមេរិក) ស្មើនឹង ១២.៤៨%។

គួររំលឹកផងដែរថា កាលពីខែតុលាកន្លងទៅនេះ អគ្គនាយកពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបាន បានចំនួន ៧,៤៩៤.៨៥ ប៊ីលានរៀល ស្មើនឹងប្រមាណ ១,៨៧៣.៧១លានដុល្លារអាមេរិក។ ចំនួននេះ បើធៀបនឹងឆ្នាំ២០១៧ កើនឡើង ១១៨៨,៨៥ប៊ីលានរៀល (ប្រមាណ ២៩៦,៩៨លានដុល្លារ) ពោលគឺកើនឡើង ១៨.៨៣ភាគរយ ៕ (businesscambodia)

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK