គួរដឹង
អត្ថន័យលេខលើសេរ៉ូមដែលអ្នកគួរដឹង បើមិនចង់គ្រោះថ្នាក់ដល់ខ្លួន
អ្នកជំងឺដែលឈឺធ្ងន់ ហើយទទួលទានអ្វីមិនបានសោះ ត្រូវព្យួរសេរ៉ូមដើម្បីជំនួយកម្លាំង។ ប៉ុន្តែអ្នកជំងឺមួយចំនួន ដែលនៅទទួលទានបាននៅឡើយ មិនគួរព្យួរសេរ៉ូមទេ ហើយបើអាចចៀសបាន គួរតែចៀស ព្រោះសេរ៉ូមក៏មានផលប៉ះពាល់ចំពោះសុខភាពដែរ ប្រសិនបើប្រើមិនត្រឹមត្រូវទៅតាមប្រភេទរបស់វា។
សេរ៉ូមជាអ្វី? សេរ៉ូម គឺជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហើយ រួចយកទៅលាយជាមួយស្ករ ឬអំបិលជាដើម ទៅតាមលក្ខណៈវេជ្ជសាស្ត្រ ដោយច្រកចូលដបយ៉ាងត្រឹមត្រូវ ទើបចែកចាយទៅមន្ទីរពេទ្យនានា។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច។ ចំណែកឯសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច សម្រាប់ប្រើប្រាស់ទៅតាមប្រភេទជំងឺជាក់ស្ដែង។
ចុះសួរថា សេរ៉ូមថ្លៃដែរឬទេ? សេរ៉ូមមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មើនឹងទឹក ដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអ៊ីយ៉ុងច្រើន ជំនួយដល់សុខភាពរាងកាយ។ ប៉ុន្តែគ្រូពេទ្យមួយចំនួនតូច ដែលខ្វះក្រមសីលធម៌ និងគិតលុយជាធំ បានគិតថាការព្យួរសេរ៉ូម ជាឱកាសល្អបំផុត ដើម្បីឱ្យអ្នកជំងឺភ័យ និងគិតថ្លៃព្យាបាលខ្ពស់។
ចុះហេតុអ្វីអ្នកជំងឺភាគច្រើន ព្យួរសេរ៉ូម? ពីព្រោះថាប្រជាជនយើងមិនទាន់បានយល់ដឹងអោយបានស៊ីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។ ប៉ុន្តែពេលខ្លះ ក៏មកពីគ្រូពេទ្យ មិនបានបញ្ជាក់ច្បាស់ លុះត្រាដាក់សេរ៉ូម ទើបអ្នកជំងឺស្ងប់ចិត្ត។ វាជាការពិតជាក់ស្ដែងខ្លាំងណាស់ អ្នកជម្ងឺចាំបាច់ត្រូវដាក់សេរ៉ូម ក្នុងករណីបាត់បង់ស្មារតី, ក្នុងបន្ទប់វះកាត់, បាត់បង់ឈាមច្រើន, ឈឺធ្ងន់ធ្ងរ, ហូប ឬផឹកអ្វីមិនកើត។
ចុះការដាក់សេរ៉ូមគ្រោះថ្នាក់ ដែរឬទេ? វាជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់បាត់បង់ជីវិត ឬអាចប្រឈមមុខ និងវិបត្តិផ្សេងៗ ដូចជា ស្ថានភាពស្លេកស្លាំងខ្លាំង ឡើងស្វាយ, ត្រជាក់ចុងដៃ ឬជើង, លើសជាតិទឹក ឡើងហើម, និងមេរោគមួយចំនួន ដែលនាំអោយរលាកសួតរ៉ាំរៃ ក្នុងករណីដែលអ្នកជំងឺប្រើប្រាស់ហួសកម្រិត ឬខុសស្ថានភាព ដូចជានៅទទួលទានច្រើនធម្មតា បែរប្រើសេរ៉ូមទៀត។
ប្រសិនបើ អ្នកទាំងអស់គ្នាមិនមានជម្ងឺ ឬឈឺអ្វីធ្ងន់ធ្ងរទេ សូមមេត្តាកុំដាក់សេរ៉ូមអី ព្រោះវាគ្មានបានប្រយោជន៍អ្វីឡើយ គឺមានតែខាតបង់ទាំងពេលវេលា និងថវិកាខ្លួនឯងតែប៉ុណ្ណោះ។ បើយល់ថាល្អ សូមទុកលុយទាំងនោះ សម្រាប់ទិញម្ហូបអាហារ នំចំណី បន្លែផ្លែឈើធម្មជាតិស្រស់ៗ ពិសាវិញទៅល្អជាជាង ព្រោះវាអាចផ្ដល់សារធាតុបំប៉នរាងកាយទៅតាមធម្មជាតិ និងឆ្លងកាត់ដំណើរកិនរំលាយជាធម្មតា។
តើលេខ និងអក្សរលើសេរ៉ូមនីមួយៗមានអត្ថន័យដូចម្ដេច? សេរ៉ូម ដែលមានអក្សរ D10 ជាប្រភេទសេរ៉ូមផ្អែម, មានអក្សរ Lactated ជាប្រភេទ សេរ៉ូមប្រៃ, មានអក្សរ NSS ជាប្រភេទសេរ៉ូមប្រៃ, មានអក្សរ D51/2S ជាប្រភេទសេរ៉ូមផ្អែម, មានលេខ D5 និង1/2 ជាប្រភេទសេរ៉ូមប្រៃ ហើយមានអក្សរ D5S ជាប្រភេទសេរ៉ូមប្រៃផ្អែម។ ចំណែករបៀបប្រើ ក៏ខុសគ្នាទៅតាមនោះដែរ។
ជាទូទៅ Lactate n NSS គេប្រើនៅក្នុងករណី ជម្ងឺគ្រុនឈាម ជម្ងឺធ្លាក់ឈាម គ្រុនក្តៅដែលបាត់បង់ជាតិទឹក ជំងឺដែលបណ្ដាលឱ្យបាត់បង់ជាតិទឹក (ជម្ងឺរាគ ក្អួត)។ ប្រភេទសេរ៉ូម D5% និង D10% ប្រើក្នុងជម្ងឺលើសឈាម ហែវហត់អស់កំលាំង នៅក្នុងជម្ងឺគ្រុនចាញ់(D10%)។ ប្រភេទ D5S និង D51/2Sគេប្រើនៅលើកូនក្មេងតូចៗក្រោម5ឆ្នាំ(D5S) ក្រោម1ឆ្នាំ(D51/2S)នៅក្នុងជំងឺរាគក្អួត ក្តៅដែលបាត់បង់ជាតិទឹកល្មមរឺតិចតួច៕ (khmer-global)
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!