ក្បែរខាងយើងហ្នឹង! កសិករថៃដើរទៅមុខយ៉ាងលឿនរហូតដល់ប្រើប្រព័ន្ធស្វ័យប្រវត្តិស្ទើគ្រប់កន្លែង!
Connect with us

គួរដឹង

ក្បែរខាងយើងហ្នឹង! កសិករថៃដើរទៅមុខយ៉ាងលឿនរហូតដល់ប្រើប្រព័ន្ធស្វ័យប្រវត្តិស្ទើគ្រប់កន្លែង!

បច្ចេកវិទ្យា​ IoT កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំ​ង​ពីសំណាក់​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ផ្សេងៗទូទាំង​ពិភពលោក ដោយ​គេបាន​យក​វា​មកប្រើប្រាស់​ក្នុងគោលបំណង​ផ្សេងៗ​ដើម្បីដោះស្រាយ​បញ្ហា​ និង​សម្រួល​ដល់​ជីវភាពរស់​នៅរបស់​មនុស្ស តួ​យ៉ាង​នៅប្រទេស​ថៃក្រុមហ៊ុន​ខាង​សេវា​ទូរស័ព្ទ​មួយ​ឈ្មោះថា CAT Telecom បានលើក​នូវ​គម្រោង​មួយ​ក្នុងគោលបំណង​អភិវឌ្ឍ​បច្ចេកវិទ្យា IoTនេះនៅក្នុង​វិស័យ​កសិកម្ម​។

សម្រាប់​អ្នក​មិនទាន់​ដឹង IoTមាន​ពាក្យ​ពេញថា Internet of Things ជា​បច្ចេកវិទ្យា​នៃការ​តភ្ជាប់​ឧបករណ៍​ផ្សេង​ៗមក​កាន់​អ៊ីនធឺណេត​ឬ​បណ្ដាញទាំង​មូលទាំង​មានខ្សែ និង​ឥតខ្សែរជាពិសេស​ភ្ជាប់​មក​កាន់​ស្មាត​ហ្វូន ដោយអ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បញ្ជារឧបករណ៍ ឬមើលទិន្នន័យ​ដែលបានមក​ពីឧបករណ៍អ្វីមួយ ដោយមិនចាំបាច់​ទៅមើល​ឬ​បញ្ជា​ផ្ទាល់។

CAT Telecom មើលឃើញពីសក្ដានុពល​នៅថ្ងៃអនាគត​របស់​បច្ចេកវិទ្យាមួយនេះគម្រោង​ដែលមានឈ្មោះថា Smart Farm ក៏លេច​រូបរាង​ឡើង​មាន​គោលដៅ​បង្កើនផលិត​ផល​កសិកម្ម​ និង​លុបបំបាត់​វិសមភាព​។ គម្រោង​ដែល​បង្កើត​ឡើង​នោះ​ ទាញយក​ទិន្នន័យ និង​ធ្វើការ​វិភាគ​ដំណើរ​ការ​ដាំដុះ ហើយផ្ដល់​ឱ្យ​កសិករ​នូវ​កំណត់​ចំណាំដែលលោត​មក​លើ​ទូរស័ព្ទ​ទាក់ទង​នឹង​អាកាសធាតុ​ ព្រមទាំង​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ។

ប្រព័ន្ធ​ស្រោច​ស្រពស្វ័យ​ប្រវត្តិ

ទឹក​ជាធនធាន​សំខាន់​បំផុតសម្រាប់ការដាំដុះ​ ដោយភាគច្រើន​បញ្ហា​នៅក្នុង​វិស័យ​កសិកម្ម​កើត​ឡើង​ដោយសារតែ​មាន​បញ្ហាប្រព័ន្ធ​គ្រប់​គ្រង​ទឹក។ ប្រព័ន្ធគ្រប់គ្រងទឹក​ទំនើបនេះ ធ្វើការឆ្លាត​វៃ​ដោយ​កសិករ​អាច​បញ្ជា​វាបិទ​បើក​ ឬក៏ដាក់​ឱ្យ​វាស្រោចស្រព​ស្វ័យ​ប្រវត្តិ​​ ធ្វើ​ឱ្យ​កសិករ​ចំណាយ​កម្លាំង​អស់​តិច ចំណេញពេលវេលា ព្រមទាំង​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ ដោយអ្វីៗ​អាច​ធ្វើ​បាន​តាមរយៈ​ការប្រើប្រាស់​ត្រឹម​តែ​ស្មាតហ្វូន​ប៉ុណ្ណោះហើយមានពេលវេលាឆ្លៀត​ទៅធ្វើ​អ្វីផ្សេងទៀត។

ការតម្លើង​ដោយឥត​គិត​ថ្លៃ

ការតម្លើង​ប្រព័ន្ធ​នោះគឺធ្វើ​ឡើង​ដោយឥតគិត​ថ្លៃ ប្រើប្រាស់​បាន​យូរ​ហើយ​ដំណើរ​ការ​បានល្អ ក្រោយពេលតម្លើង​កសិករ​នឹង​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ពីរបៀប​ប្រើប្រាស់​។

បើកទូលាយ​ និង​ ពង្រីកចំណេះដឹង​

អ្វីៗ​បើក​ទូលាយ​សម្រាប់​អ្នកដែលចង់​សិក្សា និង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យានេះ ហើយ​ខាង​ក្រុមហ៊ុន​ក៏​បានធ្វើការ​បង្ហាត់​បង្រៀន​ដល់​សិស្សានុសិស្ស​នូវ​ការ​សរសេរ​កូដ​បញ្ជា​ និង​បង្កើត​គ្រឿង​អេឡិច​ត្រូនិច​ដើម្បីជួយអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ព្រមទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគេចែក​រំលែក​ចំណេះដឹង​ទាំង​នោះទៅកាន់​គ្រួសារ​ បង្ហាត់​បង្រៀន​អ្នក​ដ៏ទៃឱ្យមានលទ្ធភាពអាច​ធ្វើ​អាជីវកម្មឬក៏ពង្រឹង ពង្រីកមុខ​របរ​ខាង​កសិកម្មរបស់​គេ។

គួស​បញ្ជាក់​ផងដែរ​ថា បច្ចេកវិទ្យា​កសិកម្មឆ្លាត​វៃ​មានបញ្ចូល​នូវ​បច្ចេកវិទ្យា IoTនេះ ត្រូវបាន​គេហៅម្យ៉ាងទៀត​ថា Smart Agriculture 4.0 ដែលមាន​រួមបញ្ចូល​ច្រើនតាំង​តែ​ពីការ​ប្រើប្រាស់​ដ្រូន ការវិភាគទិន្នន័​យ​ ការដាំដំណាំក្នុង​ទីក្រុង ​ ការប្រើប្រាស់Blockchain បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្ត្រ​(Biotech)ជាដើម៕ (businesscambodia)

មតិយោបល់

Trending