បើអ្នកមាន ១ លានដុល្លារក្នុងដៃ តើនឹងយកលុយទៅធ្វើអ្វីខ្លះ? តោះមកអានគំនិតរបស់អ្នកជំនាញ!!!
Connect with us

គួរដឹង

បើអ្នកមាន ១ លានដុល្លារក្នុងដៃ តើនឹងយកលុយទៅធ្វើអ្វីខ្លះ? តោះមកអានគំនិតរបស់អ្នកជំនាញ!!!

បើនិយាយអំពីលុយវាគឺជាបញ្ហារបស់មនុស្ស តើនៅពេលដែលអ្នកមានលុយហើយអ្នកចង់ឲ្យលុយរបស់អ្នកកើនឡើងអ្នកគួរធ្វើយ៉ាងដូចម៉្ដេច? ខាក្រោមនេះជាជំរើស តើអ្នកគួរធ្វើយ៉ាងណា គួរដាក់ប្រាក់សន្សំ ឫយកទៅវិនិយោគលើអចលនទ្រព្យ?

សន្សំនៅធនាគារ៖ បើអ្នកយកលុយ១លានដុល្លារទៅដាក់សន្សំអ្នកនិងទទួលបានការប្រាក់អាចបាន ២ ទៅ ៣ពាន់ដុល្លារជាប្រចាំខែទៅតាមគោលការណ៍របស់ធនាគារ។  ជាការពិតណាស់ការដាក់ប្រាក់សន្សំនៅធនាគារគឺជាជម្រើសល្អសម្រាប់ប្រជាជនដែលអាចធ្វើអោយគាត់ទទួលបានការប្រាក់ត្រឡប់មកវិញជាប្រចាំខែ ធ្វើអោយ​ទឹកប្រាក់របស់លោកអ្នកកើន​ឡើង​ជា​លំដាប់ ហើយការដាក់សន្សំមានភាពសាមញ្ញ និងងាយស្រួលថែមទាំងមានសុវត្ដិភាពខ្ពស់។  ប៉ុន្ដែការធ្វើបែបនេះលុយរបស់លោកអ្នកមានសុវត្ដិភាពក៏ពិតម៉ែន តែវិធីសាស្រ្ដអោយលុយបង្កើតលុយរបស់អ្នកគឺនៅមានបរិមាណតិចតួចនៅឡើយ។

វិនិយោគលើអចលនទ្រព្យ៖ បើអ្នកមានលុយ១លានដុល្លារចង់វិនិយោគលើអចលនទ្រព្យអ្នកអាចជ្រើសរើសយកប្រភេទអចលនទ្រព្យណាមួយដែលអ្នកគិតថាអាចធ្វើបាន។ យោងតាមប្រសាសន៍លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថាប្រសិនអ្នកមានលុយ១លានដុល្លារបើអ្នកយកលុយនោះទៅដាក់សន្សំនៅធនាគារអ្នកអាចទទួលបានការប្រាក់ ២​ទៅ ៣ពាន់ដុល្លារតែប៉ុណ្ណោះ។

ប៉ុន្ដែបើអ្នកយកលុយ ១លានដុល្លារនោះទៅទិញដីអោយបាន ៥ទីតាំងផ្សេងគ្នាដែលមានចំងាយ២០ ទៅ ៣០គីឡូម៉ែត្រពីទីក្រុង ឫតាមខេត្ដដែលមានព្រំប្រទល់ជាប់ទីក្រុងភ្នំពេញ ពីព្រោះក្នុងរយៈពេល ៥ទៅ ១០ឆ្នាំព្រំប្រទល់ទាំងនោះនិងក្លាយទៅជាទីក្រុងភ្នំពេញតាមរយៈការពង្រីកទីក្រុង ចង់មិនចង់ក្នុងរយៈពេល ១០​ទៅ ២០ឆ្នាំក្រោយដីដែលអ្នកទិញតម្លៃត្រឹមតែ ២០ទៅ ៣០ម៉ឺនដុល្លារអាចមានតម្លៃច្រើនជាងនេះ ឫ១លានដុល្លារ។

លោកបានបញ្ជាក់ថាអ្នកអាចធ្វើបែបនេះបានទាន់តែអ្នកទិញដីនោះអោយចំទីតាំង ចំគម្រោងអភិវឌ្ឍន៍ក្នុងពេលអនាគត់ ហើយមានប្លង់រឹងមានកម្មសិទ្ធិត្រឹមត្រូវ តែបើអ្នកមិនមានចំណេះដឹងទាំងនេះលោកអ្នកអាចទាក់ទង់អ្នកជំនាញអាជីពគេណែនាំល្អ ចឹងអាចក្នុងរយៈពេល១០ទៅ២០ឆ្នាំក្រោយអ្នកអាចក្លាយជាអ្នកមាន៕ (businesscambodia)

មតិយោបល់

ថ្មីៗ13 hours ago

ចិនលេងមែនទែនហើយ! ហាមមិនឲប្រជាជនប្រើប្រាស់ iPhone ជាការវាយបកទៅអាមេរិកភ្លាមៗ

ថ្មីៗ14 hours ago

ក្រោយមានការដាក់បង្គោលពុះលក់សមុទ្រ ពេលនេះ «អភិបាលខេត្តកំពត» បានបញ្ជាភ្លាមៗឲចុះត្រួតពិនិត្យករណីនេះ

ពួកគេជានរណា1 day ago

ក្នុងឱកាសទិវាជាតិនៃការចងចាំ សូមរំលឹកជូនខ្លះៗពីប្រវិត្តរបស់ «សាឡុត ស» ឬប៉ុល ពត

ថ្មីៗ1 day ago

ទីបំផុត! «ក្រុមហ៊ុនផលិត​​យន្តហោះ​ប៊ូអ៊ីង» ព្រមប្រកាសទទួល​ស្គាល់​កំហុសខ្លួន​ជាលើកដំបូង ក្រោយជួបហេតុការណ៍…

បែបផែនជីវិត1 day ago

យុទ្ធជនស៊ាំម៉ូរ៉ៃជប៉ុន៖ «ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក»

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK