សាលាលេខ ១ លើលោកតឹងពេករហូតនិស្សិតធ្វើអត្តឃាត! ពេលនេះឪពុកទារសំណង ២០លានដុល្លារពីសាលា!
Connect with us

ថ្មីៗ

សាលាលេខ ១ លើលោកតឹងពេករហូតនិស្សិតធ្វើអត្តឃាត! ពេលនេះឪពុកទារសំណង ២០លានដុល្លារពីសាលា!

បច្ចុប្បន្នសាកលវិទ្យាល័យ Harvard កំពុងប្រឈមមុខនឹងពាក្យបណ្តឹងមួយ ដែលត្រូវបានចោទប្រកាន់ថាបានធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ចំពោះនិស្សិតម្នាក់ឈ្មោះ Luke Z. Tang ដែលបានធ្វើអត្តឃាតកាលពីខែកញ្ញា ឆ្នាំ ២០១៥។

Image result for harvard

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ ជាខួបបីឆ្នាំនៃការស្លាប់របស់និស្សិតម្នាក់ដែលមានឪពុកឈ្មោះ Wendell W. Tang និងជាអ្នកបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល Middlesex County ដើម្បីប្តឹងសាកលវិទ្យាល័យ Harvard ចំពោះការធ្វេសប្រហែស និងគ្មានវិធីបង្ការទប់ស្កាត់ការធ្វើអត្តឃាតរបស់កូនប្រុសគាត់ និងទារសំណងចំនួន ២០លានដុល្លារអាមេរិក។

គួរឱ្យដឹងថា កាលពីខែមេសា ឆ្នាំ ២០១៥  និស្សិតវ័យ ១៨ឆ្នាំម្នាក់ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនម្តងដែរតែមិនបានសម្រេច ហើយខាងសាលាបានទាមទារឲ្យរូបគេត្រូវទទួលការប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តជាប្រចាំ ទើបអាចបន្តរៀននៅសាលាបាន។

ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៥ និស្សិតម្នាក់នេះមិនបានទទួលការប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តទេ ហើយគេក៏បានធ្វើអត្តឃាតនៅខែកញ្ញាតែម្តង ហើយចំពោះមូលហេតុនៃការធ្វើអត្តឃាតវិញគឺយើងពុំទាន់ដឹងច្បាស់នៅឡើយ។

យ៉ាងណាមិញខាងសាលាមិនទាន់បានឆ្លើយតបនឹងពាក្យបណ្តឹងនេះទេ ហើយតុលាការបានបង្គាប់ឱ្យសាកលវិទ្យាល័យ Harvard ឆ្លើយតបត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ៕ (khmerload)

មតិយោបល់

ពេញនិយម