គួរឱ្យខ្លាច! មនុស្ស៨០០ លាននាក់នឹងអត់ការងារធ្វើនៅឆ្នាំ ២០៣០ ដោយសារមនុស្សយន្ដ!
Connect with us

គួរដឹង

គួរឱ្យខ្លាច! មនុស្ស៨០០ លាននាក់នឹងអត់ការងារធ្វើនៅឆ្នាំ ២០៣០ ដោយសារមនុស្សយន្ដ!

និន្នាការបច្ចេកវិទ្យាពិភពលោក គិតមកដល់បច្ចុប្បន្ននេះមានរឿងច្រើនណាស់ដែលបានកើតឡើង នៅជុំវិញពិភពលោក ជាពិសេសវាបានចូលមកសម្រួលដល់ជីវិតរស់នៅរបស់មនុស្សយើងបានច្រើនមកហើយ តាមរយៈការបង្កើតនៅសម្ភារៈបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗជាច្រើន ។

តែពេលនេះពិភពលោកនឹងទទួលបាននៅរបគំហើញមួយទៀតដែលវាកំពុងកើតឡើងនៅលើពិភពលោកយើងហើយ នោះគឺវត្តមានរបស់ Robots ដែលនឹងឈានជើងចូលមកជំនួសការងារមនុស្សជាង ៨០០ លាននាក់នៅជុំវិញពិភពលោក ។

យោងតាមប្រភពរបស់ CNBC ដែលបញ្ជាក់បង្ហាញដោយ McKinsey & Company ដែលជាក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រងការព្យាករណ៍ធំបំផុតរបស់អាមេរិក បានលើកឡើងថា នៅឆ្នាំ ២០៣០ ពិភពលោកនឹងមានវត្តមានរបស់មនុស្សយន្ដជាច្រើន ចូលមកជំនួសកន្លែងការងារមនុស្សជាង ៨០០ លាននាក់នៅជុំវិញភពលោកនៅគ្រប់វិស័យដែលមនុស្សយើងអាចធ្វើបាននោះ។

មិនត្រឹមតែប៉ុណ្ណោះ បើតាមការរកឃើញនៅក្នុងប្រទេសជឿនលឿនដូចជាអាមេរិក និង អាល្លឺម៉ង់ កម្លាំងពលកម្មជាង ១ ភាគ ៣ នៃឆ្នាំ ២០៣០ នឹងត្រូវរៀនសូត្រពីអ្វីដែលថ្មីបន្ថែមទៀត ដើម្បីរកការងារធ្វើ ជាពិសេសប្រទេសចិនជាដើម អ្នកមានការងារធ្វើជាង ១២% នៃប្រជាជនសរុប អាចត្រូវផ្លាស់ប្ដូរការងារ ឬ អត់មានការងារធ្វើផងដែរ ។

លើសពីនេះ បើយោងតាមរបាយការចាស់ដែលបង្ហាញថា នៅក្នុងរោងចក្រ និង សហគ្រាសធំៗជាច្រើន នៅជុំវិញពិភពលោក នឹងមានវត្តមានរបស់មនុស្សយន្ដនេះចូលទៅធ្វើការមុនគេ ដោយ Robots អាចធ្វើការបានច្រើនម៉ោងក្នុងមួយថ្ងៃ មិនទាមទារនៅលុយតបស្នងថ្លៃធ្វើការ ដោយគ្រាន់ត្រូវការយើងសាកបញ្ចូលអគ្គិសនីទៅដល់វាប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា វត្តមានរបស់ Robots នេះ ជារបកគំហើញដែលថ្មីសម្រាប់់ពិពភលោក និង អាចជួយសម្រួលដល់ការងារមនុស្សច្រើន ក៏ប៉ុន្ដែ ទន្ទឹមនឹងនេះ វាក៏បង្កើតជាហានិភ័យដល់មនុស្សយើងដែរ ដែលធ្វើឲ្យមនុស្សជាង ៨០០ លាននាក់អត់ការងារធ្វើ ហើយអាចបន្ដកើនឡើងទៀតផងដែរ នៅថ្ងៃអនាគត ៕

មតិយោបល់

ពេញនិយម