ខ្លោចចិត្ត! ឪពុកម្តាយទៅស៊ីឈ្នួលគេសុខចិត្តបីប្អូនអាយុ៣ខែសុំអ្នកគ្រូចូលថ្នាក់រៀនជាមួយ!
Connect with us

បែបផែនជីវិត

ខ្លោចចិត្ត! ឪពុកម្តាយទៅស៊ីឈ្នួលគេសុខចិត្តបីប្អូនអាយុ៣ខែសុំអ្នកគ្រូចូលថ្នាក់រៀនជាមួយ!

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពក្មេងស្រីមួយរូបបានបីប្អូនប្រុសអាយុ៥ខែ ក្រោយសុំគ្រូបន្ទុកថ្នាក់នាំប្អូនចូលក្នុងថ្នាក់រៀនជាមួយ ព្រោះតែម្តាយស៊ីឈ្នួលគេនៅឆ្ងាយ ចំណែកឪពុកចេញទៅធ្វើការបាត់ពីផ្ទះរហូតដល់យប់បានត្រឡប់មកវិញ។ ដោយក្មេងស្រីខាងលើកំពុងតែសិក្សានៅ សាលាបឋមសិក្សា សឡា ស្ថិតក្នុង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ក្នុងនោះអ្នកគ្រូបន្ទុកថ្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Povthavy Ung បានសរសេររៀបរាប់ថា៖ “រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ ៨ៈ៣០យប់គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ៥ខែ”៕

មតិយោបល់

ពេញនិយម