ជនជាតិគេសោះ តែខំលះបង់ថែរក្សាការពារប្រាសាទអង្គរជាង២០ឆ្នាំ រហូតទទួលបាន...
Connect with us

គួរដឹង

ជនជាតិគេសោះ តែខំលះបង់ថែរក្សាការពារប្រាសាទអង្គរជាង២០ឆ្នាំ រហូតទទួលបាន…

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្រ្តាចារ្យ Takeshi Nakagawa ជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ(JASA) បាន​ទទួល​លិខិត​សរសើរ​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុនសម្រាប់​ការចូលរួម​ចំណែក​របស់​លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និង​ការពង្រឹង​ចំណងមិត្ត​ភាព​រវាងជប៉ុន និងកម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។

ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះJASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។ លោកសាស្រា្តចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកផងដែរ។ (sabaysocial)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK