អួលដើមករ!!! ហេតុតែចង់រៀន! មួយសន្លឹកនេះចាក់ដោតអារម្មណ៍អ្នកលេងហ្វេសខ្លាំងណាស់!!!
Connect with us

បែបផែនជីវិត

អួលដើមករ!!! ហេតុតែចង់រៀន! មួយសន្លឹកនេះចាក់ដោតអារម្មណ៍អ្នកលេងហ្វេសខ្លាំងណាស់!!!

ឃើញរូបភាពមួយសន្លឹកនេះ ស្ទើរតែទប់ទឹកភ្នែកមិនបាន ដោយក្មេងប្រុសទុរគត៌ម្នាក់ បន្ទាប់ចេញពីសាលារៀន នៅវេលាថ្ងៃត្រង់ប្អូនប្រុសមិនបានទៅហូបបាយនៅផ្ទះនោះទេ ដោយប្អូនបានចេញទៅដើររើសអេតចាយទាំងឯកសណ្ឋានជាសិស្សសាលា ហើយប្អូនបានយករបស់របរអេតចាយ ដែលប្អូនរើសបាននោះទៅលក់យកកម្រៃមកទិញបាយហូប និង ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។

រូបភាពមួយសន្លឹកនេះ ពិតជាមានន័យ និង ទាក់ទាញអារម្មណ៍អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដោយពួកគេបានស៊ែរចែកចាយតៗគ្នា ហើយម្នាក់ៗបានសម្តែងពីក្តីអាណិតអាសូរ និង កោតសរសើរពីការតស៊ូ ការព្យាយាមក្នុងការសិក្សារបស់ប្អូន បើទោះបីជាគ្រួសាររបស់ប្អូនមានជីវភាពក្រីក្រយ៉ាងណាក្តី ប៉ុន្តែប្អូនមិនបានបោះបង់ការសិក្សាចោលឡើយ ។

មានអ្នកលេងហ្វេសប៊ុកជាច្រើន បានលើកទឹកចិត្ត និង ជូនពរឱ្យការតស៊ូរបស់ប្អូនប្រុសទទួលបានជោគជ័យក្នុងជីវិត ការព្យាយាម និង​​ ការតស៊ូរបស់ប្អូននឹងមិនធ្វើឱ្យប្អូនអស់សង្ឃឹមឡើយ ។ ទោះជាយ៉ាងណា គេមិនបានដឹងថា ប្អូនប្រុសរូបនេះមានឈ្មោះអ្វី រៀននៅសាលាណា និង រស់នៅកន្លែងណាឡើយ ៕ (popularkh)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK