ជួយស៊ែរប្រាប់គ្នា!!!ពេលចូលដេកផ្ទះសំណាក់ឬសណ្ឋាគារគួរប្រុងប្រយ័ត្នមានបង្កប់កាមេរ៉ាក្នុងបន្ទប់!
Connect with us

គួរដឹង

ជួយស៊ែរប្រាប់គ្នា!!!ពេលចូលដេកផ្ទះសំណាក់ឬសណ្ឋាគារគួរប្រុងប្រយ័ត្នមានបង្កប់កាមេរ៉ាក្នុងបន្ទប់!

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នកសូមប្រុងប្រយ័ត្នគីគីលូ របស់អ្នកគ្រប់គ្នាត្រូវបានគេថតទុកនៅបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ។

មានល្បិចច្រើនណាស់ក្នុងការដាក់បង្កប់កាមេរ៉ា លួចថត ដើម្បីគោលបំនងថតយកសកម្មភាពស៊ិចរបស់អ្នកស្នាក់នៅ។ គោលបំនងនៃការយកវីដេអូស៊ិចគឺយកទៅគំរាមជំរិតទារប្រាក់ បង្ខូចកេរ្តិ៍ឈ្មោះនិងគោលបំនងផ្សេងៗទៀត។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺ យើងត្រូវតែសង្គេតអោយបានល្អិតល្អន់ពីគ្រប់ជ្រុងជ្រោយនៅមុនពេលស្នាក់នៅ។ ពេលចូលដល់ក្នុងបន្ទប់ដំបូងត្រូវបើកបង្អួចអោយអស់ បើកភ្លើង ហើយពិនិត្យរកមើលកាមេរ៉ាបង្កប់នៅលើជញ្ជាំង ពិដាន ឧបករណ៍ គ្រឿងសឹង្ហារឹម ផ្សេងៗ។ ក្នុងបន្ទប់ទឹកក៏ត្រូវសង្គេតអោយល្អិតល្អន់។

បើយើងបើកបង្អួចបើកភ្លើងអស់ហើយនៅតែរកមិនឃើញត្រូវ យកកាមេរ៉ាទូរស័ព្ទស្មាតហ្វូន មកពង្រីកអោយអស់ហើយទាញតំរង់ទៅពិនិត្យគ្រប់ជ្រុងដែលមានការសង្ស័យ។ នៅមានវិធីមួយទៀតគឺ បិទបង្អួច ទាំងអស់ ហើយបិទភ្លើងទាំងអស់ បិទឧបករណ៍ទាំងអស់ហើយអោយងងឹតស្លឹប ហើយយើងសង្គេតមើលើគ្រប់កន្លែង បើកន្លែងណាមានពន្លឺតូចមួយគឺជាកាមេរ៉ាបង្កប់ ត្រូវចាត់ការភ្លាម។ យកស្កកៅស៊ូទៅបិទលើវាជាការស្រេចឬចាកចេញកុំស្នាក់នៅទីនោះ។ (pressnews)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK