មោទនភាពជាតិ! និស្សិតខ្មែរ8នាក់រៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឲ្យកក្រើកសាលាជប៉ុន!
Connect with us

ថ្មីៗ

មោទនភាពជាតិ! និស្សិតខ្មែរ8នាក់រៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឲ្យកក្រើកសាលាជប៉ុន!

តាមរយះហ្វេសប៊ុកមួយឈ្មោះ Sophen Nou បានបង្ហោះសារមួយអបជាមួយរូបភាពរូបភាពមួយចំនួន ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនធំមានក្តីរំភើបជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា និស្សិតខ្មែរដែលរៀននៅសកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសជប៉ុន ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពាគ្រប់ឧបស័គ្គដេីម្បីរួមសហការរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយ។ ម្ចាស់ហ្វេសប៊ុករូបនេះបានបញ្ជាក់បន្ថែមទៀតថា៖

“ពិតជាមានមោទនភាពបំផុត​ នៅពេលដែល​ទង់ជាតិ​​ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ​​ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រេីនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៉ីប៉ាស៉ីហ្វិក​ APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម​ និងយុវសិល្បករចម្រុះជាតិសាសន៍ សម្តែងទម្រង់សិល្បៈខ្មែរ​ រួមជាមួយសម្លេងទៈដៃកងរំពងជាការគាំទ្រ​ រំភេីបស្ទេីរស្រក់ទឹកភ្នែក​ ពិតជាគួអោយកោតសរសេីរប្អូនៗនិស្សិតខ្មែរដែលរៀននៅទីនេះ​ ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពាគ្រប់ឧបស័គ្គដេីម្បីរួមសហការរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយនេះ។”៕

(pressnews/sophennou)

មតិយោបល់

ពេញនិយម