ឪកាសដ៏កម្រ! យាយគ្រវីសក់ប្រកាសស្វែងរកដៃគូប្រុសៗ រាំជាមួយគាត់ពេលមកដល់ខ្មែរ
Connect with us

ថ្មីៗ

ឪកាសដ៏កម្រ! យាយគ្រវីសក់ប្រកាសស្វែងរកដៃគូប្រុសៗ រាំជាមួយគាត់ពេលមកដល់ខ្មែរ

ប្រិយមិត្តជាច្រើន ដែលនិយមតាមដានលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ហើយ នូវតារាហ្វេសប៊ុកដ៏ល្បី នៅប្រទេសថៃ Sitang Buathong ដែលគេតែងតែហៅក្រៅថាយាយក្រវីសក់ ព្រោះថាគាត់តែងតែបញ្ចេញសកម្មភាពប្លែកៗជានិច្ច មិនត្រឹមតែប៉ុណ្ណោះវីដេអូរបស់គាត់ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ បើយោងទៅតាមប្រភពមិនច្បាស់ការណ៍មួយបាននិយាយថា យាយគ្រវីសក់ចង់ប្រកាសស្វែងរកដៃគូរាំគ្រវីសក់ជាមួយគាត់ពេលមកដល់ខ្មែរ។

ដោយសារតែសកម្មភាពដ៏ប្លែកៗបែបនេះ ក៏ធ្វើឲ្យបណ្តាក្រុមហ៊ុន តាមក្លឹបរាំលេងកម្សាន្តតាមបណ្តាប្រទេសនានា ក៏បានហៅគាត់ទៅសម្តែង ថែមទាំងបានលេចមុខបានល្បីខ្លាំងទៀតផង។

មិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះលេចធ្លាយដំណឹងថា យាយក្រវីសក់ រូបនេះ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្រោមការអញ្ជើញពីក្លឹបកម្សាន្តមួយកន្លែង នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៨នេះហើយ។

បន្ទាប់ពីបានឃើញដូច្នោះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងនាំគ្នាស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះមិននឹកស្មានថា តារារូបនេះបានលេចមុខមកប្រទេសកម្ពុជាសោះ៕

មតិយោបល់

ពេញនិយម