គួរដឹង
ប្លែកភ្នែកណាស់! ផ្សារទំនើបទើបបើកថ្មីដ៏ធំមួយនៅថៃ មានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូក អមទៅដោយម្ហូបរាប់ពាន់មុខ បើមិនបានទៅប្រាកដជាស្តាយក្រោយ
ប្រទេសថៃ៖ ប្រទេសថៃ ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើង ហើយក៏ជាប្រទេសដែលពិតជាមានការរីកចម្រើនមែនទែន ជាពិសេសគឺផ្នែកមណ្ឌលកម្សាន្ត ផ្សារទំនើប និងកន្លែងលក់អាហារនានាជាដើម ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។
ដោយឡែកថ្មីៗ តាមរយៈការបង្ហោះរូបភាពពីចេញពីគណនីហ្វេសបុក Somalita Pich បានបង្កភាពភ្ញាក់ផ្អើល និងចែករំលែកតៗគ្នាជាច្រើន នូវរូបភាពផ្សារទំនើបថ្មី ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ ឯទិដ្ឋភាពខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអាហារ ហាងលក់ទំនិញ ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។ ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ គឺនៅម្តុំៗផ្សារ Asiatique តែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ផ្សារទំនើប Icon Siam ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះប៉ុណ្ណោះ ដោយចំណាយទុនសាងសង់អស់ដល់ទៅជាង ១.៥ពាន់លានដុល្លាសហរដ្ឋអាមេរិច ។ ផ្សារទំនើបនេះមិនត្រឹមតែជាអគារមួយខ្ពស់មួយទេ តែក៏មានការិយាល័យធ្វើការជាច្រើនកន្លែងតាមជាន់នីមួយៗ មានកន្លែងលក់ទំនិញជាច្រើនដ៏សម្បូរបែប រួមទាំងហាងអាហារដ៏ឆ្ងាញ់ពិសាផងដែរ។
សម្រាប់អ្នកដែលមានគម្រោងទៅលេងប្រទេសថៃ កុំភ្លេចទៅលេងផ្សារទំនើប Icon Siam ដើម្បីទទួលបានចំណីអារម្មណ៍ប្លែកថ្មី ដោយទីតាំងស្ថិតនៅ៖ 299 Charoen Nakhon Soi 5, Charoen Nakhon Road, Khlong San, Bangkok, Thailand 10600៕ (sadlife.me) ប្រភពរូបភាព៖ Somalita Pich និង Icon Siam ไอคอนสยาม អត្ថបទដោយ៖ កវីលាក់ស្នេហ៍
សូមអញ្ជើញទស្សនារូបភាពដ៏ត្រជាក់ភ្នែកពីផ្សារទំនើប Icon Siam ទាំងអស់គ្នា៖
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!