អស្ចារ្យ!!! ខេត្តរតនគីរីមានផ្សារទំនើបដ៏ធំមួួយតម្លៃដល់ទៅ១០លានដុល្លារ ទើបសម្ពោធជាផ្លូវការ!
Connect with us

ថ្មីៗ

អស្ចារ្យ!!! ខេត្តរតនគីរីមានផ្សារទំនើបដ៏ធំមួួយតម្លៃដល់ទៅ១០លានដុល្លារ ទើបសម្ពោធជាផ្លូវការ!

កាលពីចុងខែវិច្ឆិកាកន្លងមកនេះ ផ្សារទំនើបថ្មីមួយត្រូវបានបោះទុនវិនិយោគ និងសម្រេចដាក់សម្ពោធជាផ្លូវការនូវផ្សារទំនើបស៊ីត្រា ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ក្រោមទុន៧លានដុល្លារ ដែលមានឯកឧត្តមអភិបាលខេត្តរតនាគីរីចូលរួមជាអធិបតីយភាព។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគីរី។

ការវិនិយោគរបស់ឯកជន គឺជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតទីផ្សារការងារនៅក្នុងក្របខណ្ឌតំបន់ កាត់បន្ថយភាពក្រីក្រ ផ្តល់ឱកាសដល់សហគ្រាស និងកសិដ្ឋាននានាក្នុងខេត្ត តាមរយៈតម្រូវការទំនិញនានាសម្រាប់ផ្គត់ផ្គងដល់អតិថិជន ស្របទៅតាមបរិបទនៃការវិវឌ្ឍន៍របស់ប្រទេសជាតិ។

ជារកត់សម្គាល់ ផ្សារទំនើបនេះមិន​ត្រឹមតែ​ជា​ផ្សា​រលក់​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ:ការិយាល័យ​សិក្សា​នោះទេ ប៉ុន្តែ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្មមួយដែលមាន​មជ្ឈមណ្ឌល​កំសាន្ត និង​រោងកុន​ខ្នាត១២ D សម្រាប់​មនុស្ស​គ្រប់​វ័យ រួមទាំង​មាន​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​ស្កា​យ​បារ លើ​លំហរ​អាកាស​ជាន់​ទី៦ផងដែរ។

សូមបញ្ជាក់ថា ផ្សារទំនើបស៊ីត្រា ​នេះ​មាន​កម្ពស់៦ជាន់ ជា​មជ្ឈមណ្ឌល​ដ៏​ល្អ​ធំ​បំផុត​មុនដំបូង​គេ​បង្អស់​នៅខេត្តរតនគីរី បាន​លេចធ្លោ​ឡើង​នៅ​ចំ​កណ្ដាល​ទីក្រុង​បាន​លុង  រឹងរឺតធ្វើឲ្យខេត្តនេះមានសក្តានុពលទាក់ទាញ វិនយោគបន្ថែមទៀត ជាពិសេសអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។

សេវាកម្មក្នុងផ្សារទំនើបស៊ីត្រា

ផ្សារទំនើបស៊ីត្រា គឺជាផ្សារទំនើបមុនដំបូងគេបង្អស់ ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តរតនគិរី ដែលជាអាគារពាណិជ្ជកម្មយ៉ាងទាន់សម័យ មានសេវាកម្មជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នា។
សេវាកម្មផ្សារទំនើបស៊ីត្រារួមមាន៖

១. ជាន់ផ្ទាល់ដី៖

– ជាផ្សារទំនើបដែលមានលក់នូវផលិតយ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ ដែលនាំចូលផ្ទាល់ពីប្រទេសថៃ ម៉ាឡេស៊ី បារាំង និងបណ្ដារប្រទេសផ្សេងៗទៀត។

– ហាងកាហ្វេយ៉ាងមានផាសុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់ រួមជាមួយនិង Internet ដែលមានល្បឿនលឿន។

២. ជាន់ទី១៖

– ហាងកាហ្វេយ៉ាងមានផាសុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់ រួមជាមួយនិង Internet ដែលមានល្បឿនលឿន។

– មានលក់នូវផលិតផលជាច្រើន សម្រាប់កូនៗរបស់លោកអ្នក រួមជាមួយផលិតផលជាច្រើនទៀតទៅតាមតម្រូវការរបស់លោកអ្នក

៣.ជាន់ទី២៖

– បណ្ណាគារ មានសៀវភៅជាច្រើន រួមទាំងសេវាកម្មផ្គត់ផ្គង់សម្ភារៈការិយាល័យ

– លក់គ្រឿង អេឡិចត្រូនិចជាច្រើន និងទាន់សម័យបំផុត

៤.ជាន់ទី៤៖

– សណ្ឋាគារ ដែលមានបន្ទប់គេងធំទូលាយ បំពាក់គ្រឿងបរិក្ខារយ៉ាងប្រណិត រួមជាមួយសេវាកម្មយ៉ាងល្អបំផុត ផាសុខភាព និងតម្លៃយ៉ាងសមរម្យបំផុត

៥.ជាន់ទី៥៖

– គឺជាមជ្ឈមណ្ឌលកំសាន្ត សម្រាប់កុមារ ដែលជាកន្លែងបង្កើតនូវអនុស្សាវរីយ៍ ដែលពោរពេញទៅដោយសេចក្តីស្រលាញ់សម្រាប់ក្រុមគ្រួសាររបស់លោកអ្នក លើពីនេះ ក៏មានអាហារយ៉ាងឆ្ងាញ់សម្រាប់លោកអ្នក

៦.ជាន់ស្កាយបារ៖

– គឺជាមជ្ឈមណ្ឌលកំសាន្តយ៉ាងទាន់សម័យបំផុតសម្រាប់ការជួបជុំដែលពោរពេញទៅដោយភាពសប្បាយរីករាយ រួមជាមួយអារម្មណ៍ស្រស់ស្រាយ ទេសភាពយ៉ាងស្រស់ស្អាត ការប្រគុំតន្រ្តីយ៉ាងរណ្ដំចិត្ត។ ម្ហូបឆ្ងាញ់ៗ ពិសេសៗ។

សម្រាប់ការទំនាក់ទំនង អាសយដ្ឋាន៖ ផ្ទះលេខ148 ផ្លូវ 78 ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លេខទូរសព្ទ៖ 097 331 1​313

មតិយោបល់

ពេញនិយម