ជែកម៉ា បង្ហើបមេរៀនជីវិតមានតម្លៃបំផុតឱ្យយើងចេះឆ្លងផុត ៦ដំណាក់កាលធំៗ នៃជីវិតដោយជោគជ័យ!
Connect with us

បែបផែនជីវិត

ជែកម៉ា បង្ហើបមេរៀនជីវិតមានតម្លៃបំផុតឱ្យយើងចេះឆ្លងផុត ៦ដំណាក់កាលធំៗ នៃជីវិតដោយជោគជ័យ!

​ជីវិត​​​មនុស្ស​​​គ្រប់​​​គ្នា មិន​​​មែន​​​សុទ្ធតែ​​​ជោគ​ជ័យ​​​ដោយ​​​អនុវត្ត​​​តាម​​​ទ្រឹស្ដី​​​នោះ​​​ទេ ប៉ុន្តែ​​​បើ​​​អនុវត្ត​​​តាម​​​ទ្រឹស្ដី​​​របស់​​​អ្នក​​​មាន នឹង​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​មាន​​​ភាគ​​​រ​យ​​​ជោគ​ជ័យ​​​ច្រើន​​​ទៅ​​​តាម​​​នោះ​​​ដែរ​។ កំពូល​​​អ្នក​​​មាន​​​នៅ​​​ចិន Jack Ma បាន​​​បង្ហើប​​​ជំហាន​​​ទាំង​៦ នៃ​​​ជីវិត ដើម្បី​​​ឲ្យ​​​ទទួល​​​បាន​​​ជោគ​ជ័យ​​​ក្លាយ​​​ជា​​​អ្នក​​​មាន ដូច​​​ដែល​​​លោក​​​ធ្លាប់​​​បាន​​​ឆ្លង​​​កាត់​​​ពី​​​មុន​​​មក​។​

១. មុន​​​អាយុ ២០​​ឆ្នាំ ត្រូវ​​​ខំ​​​រៀន​​​ធ្វើ​​​ជា​​​សិស្ស​​​ល្អ​៖ ​មុន​​​ឈាន​​​ចូល​​​ដល់​​​អាយុ ២០​​ឆ្នាំ មនុស្ស​​​ស្ថិត​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​នៃ​​​ការ​​​រៀន​​​សូត្រ​​​គ្រប់​​​យ៉ាង​​​ទាំង​​​អស់​។ ចាប់​​​ផ្ដើម​​​កើត​​​ភ្លាម រៀន​​​រស់​​​នៅ​​​លើ​​​ផែន​​​ដី រៀន​​​ដើរ អង្គុយ រៀន​​​និយាយ រៀន​​​ស្គាល់ ហើយ​​​បន្ទាប់​​​មក​​​រៀន​​​ចំណេះ​​​ដឹង​​​ទូទៅ​​​នៅ​​​សាលា​។ ដើម្បី​​​ឲ្យ​​​ជីវិត​​​ទៅ​​​អនាគត​​​ងាយ​​​ស្រួល គួរ​​​កុំ​​​ចំណាយ​​​ពេល​​​ឥត​​​ប្រយោជន៍ សូម្បី​​​មួយ​​​នាទី ព្រោះ​​​ពេល​​​វេលា​​​មិន​​​ចាំ​​​មនុស្ស​​​ឡើយ​។ សាក​​​សួរ​​​គ្រប់​​​គ្នា​​​ដែល​​​មាន​​​អាយុ​​​លើស​​​ពី​២០​ឆ្នាំ សុទ្ធតែ​​​និយាយ​​​ថា​​​ស្ដាយ​​​ក្រោយ ដែល​​​មិន​​​ខំ​​​រៀន​​​ខ្លាំង​​​ពី​​​ក្មេង​។​

ចំពោះ Jack Ma វិញ ទោះ​​​បី​​​រៀន​​​មិន​​​សូវ​​​ពូកែ ប៉ុន្តែ​​​ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់​។ ស្ថានភាព​​​គ្រួសារ​​​ក្រ​​​មែន​​​ពិត តែ Jack Ma តែង​​​គិត​​​ថា បើ​​​រៀន​​​ច្រើន នឹង​​​ធ្វើ​​​ឲ្យ​​​ជីវិត​​​ចម្រើន​​​ឡើង​។ មហាសេដ្ឋី​​​រូប​​​នេះ ​​ប​រា​​​ជ័យ​​​ក្នុង​​​ការ​​​ប្រឡង​​​ថ្នាក់​​​បឋម​​​ពីរដង ថ្នាក់​​​ម​​​ធ្យ​​​ម​​​បី​ដង ​​និង​​​បរា​ជ័យ​​​ក្នុង​​​ការ​​​ប្រឡង​​​ចូល​​​រៀន​​​ថ្នាក់​​​វិទ្យា​​​ល័​​​យ​​​ពីរដង​។ ឈាន​​​ដល់​​​វ័យ​​​ត្រូវ​​​ចូល​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យា​​​ល័​​​យ លោក​​​ប​រា​​​ជ័យ​​​រហូត​​​ដល់​​​បី​​​ដង​​​ក្នុង​​​ការ​​​ប្រឡង​​​ចូល​​​រៀ​​​ន​​​។ នៅ​​​ទី​​​បំផុត លោក​​​បាន​​​ចូល​​​សិក្សា​​​នៅ​​​វិទ្យាស្ថាន​​​មួយ​​​ដែល​​​មាន​​​បច្ចុប្បន្ន​​​មាន​​​ឈ្មោះថា សាកល​​​វិទ្យា​​​ល័យ Hangzhou Normal University ហើយ​​​​បញ្ចប់​​​ការសិក្សា​​​ក្នុង​​​ឆ្នាំ​​១៩៨៨ ផ្នែក​​​ភាសា​​​អង់គ្លេស​​​។​



​២. អាយុ ២០-៣០​​ឆ្នាំ ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​តូច​​​មួយ៖ 
អាយុ ២០​​ឆ្នាំ ជា​​​ពេល​​​វេលា​​​ដែល​​​អ្នក​​​ត្រូវ​​​ចាប់​​​ផ្ដើម​​​ស្រង់​​​បទពិសោធន៍​​​ពី​​​ការងារ មិន​​​ថា​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ច្រើន ឬ​​​តិច ឬ​​​អត់​​​ក៏​​​ដោយ​។ ត្រឹម​​​រៀន​​​ពូកែ មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ក្លាយ​​​ជា​​​មនុស្ស​​​ជោគ​​​ជ័យ​​​ទេ ប៉ុន្តែ​​​រៀន​​​ពូ​​​កែ ហើយ​​​អនុវត្ត​​​ទៀត ទើប​​​ក្លាយ​​​ជា​​​កាំបិត​​​ដ៏​​​មុត​​​ស្រួច អាច​​​ប្រើ​​​ការ​​​បាន​​​ល្អ​។ ភាគ​​​ច្រើន នៅ​​​វ័យ​​​នេះ ជា​​​និស្សិត​​​កំពុង​​​សិក្សា ហើយ​​​វា​​​ជា​​​ឱកាស​​​ល្អ ក្នុង​​​ការ​​​ចាប់​​​ផ្ដើម​​​ការងារ​​​ហា​ត់​​​ការ​​​នៅ​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន ដែល​​​អាច​​​ជួយ​​​អ្នក​​​ឲ្យ​​​ទទួល​​​បាន​​​បទ​​​ពិសោធន៍​​​ច្រើន​។​

​ត្រូវ​​​ចាំ​​​ថា ការងារ​​​ប​ង្រៀន​​​មនុស្ស​​​ច្រើន​​​ជាង​​​អ្វី​​​ដែល​​​ធ្លាប់​​​រៀន​​​នៅ​​​សាលា​​​ទៅ​​​ទៀត ប៉ុន្តែ​​​បើ​​​អ្នក​​​មិន​​​ទាន់​​​បាន​​​រៀន​​​នៅ​​​សាលា ក៏​​​ពិបាក​​​នឹង​​​ធ្វើ​​​ការ​​​ដែរ​។ នៅ​​​ពេល​​​អ្នក​​​រៀន​​​ចប់ បើ​​​គ្មាន​​​ការ​​​ផ្ដល់​​​តំណែង​​​ល្អ​​​ដល់​​​អ្នក​​​ទេ គួរ​​​ចាក​​​ចេញ​​​ទៅ​​​រក​​​កន្លែង​​​ថ្មី​​​ដែល​​​ប្រសើរ​​​ជាង​​​នេះ រួច​​​រៀន​​​សូត្រ​​​ពី​​​ការងារ​​​បន្ត​​​ទៀត និង​​​ដុះ​​​ខាត់​​​សមត្ថភាព​​​ជា​​​ប្រចាំ រហូត​​​ដល់​​​អ្នក​​​គិត​​​ថា ការងារ​​​ទាំង​​​អស់ ហាក់​​​ដូច​​​ជា​​​ការ​​​កម្សាន្ត​​​ដូច្នោះ​​​ដែរ​។​

​រយៈ​​​ពេល ១០​ឆ្នាំ​​​ក្នុង​​​ជីវិត​​​ការងារ ល្មម​​​ឲ្យ​​​អ្នក​​​មាន​​​ទាំង​​​សមត្ថភាព មាន​​​ទាំង​​​ទុន​​​បម្រុង​​​ក្នុង​​​ហោប៉ៅ ដោយ​​​មិន​​​ព្រួយ​​​បារម្ភ​​​គ្មាន​​​លុយ​​​ចាយ​។ ​​លោក Jack Ma ធ្លាប់​​​ប​រា​​​ជ័យ​​​លើ​​​ការ​​​ស្វែង​​​រក​​​ការងារ​​​ចំ​​​នួន ៣០​​ដង តែ​​​មិន​​​បោះ​​​បង់​​​ចិត្ត​​​តស៊ូ​​​ឡើយ​។ ចំណូល​​​ដំបូង​​​របស់​​​មហាសេដ្ឋី Jack Ma ក្នុង​​​នាម​​​ជា​​​គ្រូ​​​ប​ង្រៀន មាន​​​ត្រឹម ១២​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ខែ​។​

​​​​៣. អាយុ ៣០-៤០​​ឆ្នាំ ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​ឲ្យ​​​ខ្លួន​​​ឯង​៖ ​ធ្វើ​​​ការ​​​ឲ្យ​​​គេ មិន​​​អាច​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​រូប​​​ក្លាយ​​​ជា​​​អ្នក​​​មាន​​​ទេ ហើយ​​​បើ​​​មាន​​​ក៏​​​មិន​​​លើស​​​ថៅកែ ដែល​​​អ្នក​​​កំពុង​​​ធ្វើ​​​ការ​​​ឲ្យ​។ ក្នុង​​​អាជីព​​​ការងារ ១០​​ឆ្នាំ ល្មម​​​ឲ្យ​​​អ្នក​​​ធុញ​​​ទ្រា​ន់​​​ដែរ​​​ហើយ ដូច​​​នេះ​​​គួរ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​ឲ្យ​​​ខ្លួន​​​ឯង​​​វិញ​​​ម្ដង ព្រោះ​​​អ្នក​​​នឹង​​​មាន​​​កម្លាំង​​​ចិត្ត​​​កាន់​​​តែ​​​ខ្លាំង​។ ធ្វើ​​​ការ​​​ឲ្យ​​​ខ្លួន​​​ឯង មាន​​​ន័យ​​​ថា​​​ចាប់​​​ផ្ដើម​​​បើក​​​ជំនួញ ឬ​​​ធ្វើ​​​អ្វី​​​ដែល​​​អាច​​​រក​​​ចំណូល​​​បាន​​​ដោយ​​​ផ្ទាល់ មិន​​​ចាំ​​​បាច់​​​ចាំ​​​តែ​​​ប្រាក់​​​ខែ​។​

​ចំណែក​​​លោក Jack Ma ក្រោយ​​​មាន​​​ការងារ​​​ធ្វើ មិន​​​ចេះ​​​ស្ក​ប់​​​ស្ក​ល់ ក៏​​​ស៊ើប​​​គ្រប់​​​សព្វ ដើម្បី​​​ចាប់​​​ផ្ដើម​​​ជំនួញ​​​ដោយ​​​ខ្លួន​​​ឯង​។ ​​ក្នុង​​​ឆ្នាំ​​១៩៩៤ ពោល​​​គឺ​​​នៅ​​​អាយុ ៣០​​ឆ្នាំ បុរស​​​ស្ថិតក្នុង​​​ដំណើរ​​​ផ្សងព្រេង​​​រូប​​​នេះ បានលឺ​​​ដំណឹង​​​ពី​​​អំ​​​ពី​​​អ៊ី​ន​​​ធើ​​​ណែ​​​ត​​​ជា​​​លើក​​​ដំ​​​បូ​​​ង​​​។ នៅ​​​ដើមឆ្នាំ​​១៩៩៥ លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​សហរដ្ឋអាមេរិក​​​ជាមួយ​​​មិត្តភក្តិ​​​ម្នាក់ ដែល​​​ជួយ​​​ណែនាំ​​​លោក​​​ឲ្យ​​​ស្គាល់​​​ពីអ្វី​​​ហៅថា អ៊ី​ន​​​ធើ​​​ណែ​​​ត​​​។ ក្រោយ​​​មក លោក​​​ក៏​​​នាំ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុម បង្កើត​​​ក្រុមហ៊ុន Alibaba ដែល​​​កំពុង​​​ជោគ​ជ័យ​​​យ៉ាង​​​ខ្លាំង​​​នា​​​ពេល​​​បច្ចុប្បន្ន​។​

​៤. អាយុ ៤០-៥០ ព​ង្រឹ​ង​​​អាជីព​​​ដែល​​​ខ្លួន​​​ស្រលាញ់​៖ ចាប់​​​ផ្ដើម​​​ហើយ មិន​​​ត្រូវ​​​បណ្ដោយ​​​ឲ្យ​​​ដើរ​​​ថយ​​​ក្រោយ​​​ទេ ទោះ​​​បី​​​ដើរ​​​យឺត ក៏​​​ត្រូវ​​​ដើរ​​​ទៅ​​​មុខ​។ បើ​​​អ្នក​​​មាន​​​ចិត្ត​​​ស្រលាញ់​​​ហើយ ត្រូវ​​​ខំ​​​ព​ង្រឹ​ង​​​វា​​​ឲ្យ​​​បាន​​​ចម្រើន​​​ទៅ​​​មុខ ទោះ​​​បី​​​ធ្លាប់​​​បរា​ជ័យ​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​។ វ័យ ៤០​​ឆ្នាំ​​​ឡើង គឺ​​​អ្នក​​​មាន​​​ចរិត​​​ចាស់​​​ទុំ​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ប្រឈម​​​មុខ​​​បញ្ហា ហើយ​​​ក៏​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បាន​​​ច្រើន ដូច​​​នេះ​​​ត្រូវ​​​ដឹង​​​ពី​​​ជំហាន​​​របស់​​​ខ្លួន​​​ឯង​។​

Image result for jack ma

លោក Jack Ma បង្កើត​​​ក្រុមហ៊ុន Alibaba ក៏​​​ទទួលបាន​​​ភាព​​​ប​រា​​​ជ័យ​​​ជាច្រើនលើក​។​​ បន្ទាប់ពី​​​បង្កើត​​​ក្រុមហ៊ុន Alibaba លោក​​​ត្រូវ​​​ប្រឈមមុ​​​ខ​នឹង​​​ការ​​​លំ​​​បាក ដោយ​​​សារភាព​​​ប​រា​​​ជ័យ​​​ជា​​​ច្រើនលើកច្រើនសារ​​​។ ក្រុមហ៊ុន​​​នេះ​​​មិនអាច​​​រកប្រាក់​ចំ​​​ណូ​​​ល​​​បាន​​​ទាល់តែ​​​សោះ​​​ក្នុង​​​រយៈពេល​​​បី​​​ឆ្នាំ​​​ដំ​​​បូ​​​ង​​​។ សូម​​​ជ​​​ម្រាប​​​ថា កាល​​​នោះសល់​​​ពេល​​​ត្រឹមតែ ១៨​​ខែ​​​ទៀត​​​ប៉ុណ្ណោះ ក្រុមហ៊ុន​​​នេះ​​​នឹង​​​ត្រូវ​​​ដួល​​​រ​​​លំ​​​។ លោក Jack Ma បាន​​​គូសបញ្ជាក់ថា «​​ខ្ញុំ​​​បាន​​​ហៅ​​​ក្រុមហ៊ុន Alibaba ថា​​​ក្រុមហ៊ុន​​១០០១​​កំហុស​​»​​។​

៥. អាយុ ៥០-៦០​ឆ្នាំ ផ្ទេរ​​​ចំណេះ​​​ដឹង​​​ទៅ​​​ឲ្យ​​​យុវ​ជន​​​វិញ៖ មនុស្ស​​​កើត​​​មក​​​ខ្លួន​​​ទទេ ទៅ​​​វិញ​​​ក៏​​​ខ្លួន​​​ទទេ មិន​​​អាច​​​ប្រមូល​​​ទ្រ​ព្យ​​​សម្បត្តិ​​​ទោ​​​វិញ​​​ជាមួយ​​​ទេ ប៉ុន្តែ​​​អាច​​​បន្សល់​​​កេរ្តិ៍​ឈ្មោះ​។ ពេល​​​វេលា​​​ចុង​​​ក្រោយ​​​នៃ​​​ជីវិត គួរ​​​ចែក​​​រំលែក​​​បទពិសោធន៍​​​ដែល​​​ខ្លួន​​​ជួប​​​ប្រទះ ដល់​​​យុវ​ជន​​​ជំនាន់​​​ក្រោយ ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​អភិ​វ​ឌ្ឍ​​​ស​ង្គ​ម​​​ជាតិ និង​​​ពិ​ភព​​​លោក​​​បន្ត​។ កុំ​​​ព្យាយាម​​​លាក់​​​ចំណេះ​​​អី ព្រោះ​​​ការ​​​ចែក​​​រំលែក នឹង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បាន​​​សប្បាយ​​​ចិត្ត​។​

៦. អាយុ​​​ចាប់​​​ពី ៦០​​ឆ្នាំ​​​ឡើង ចូល​​​និវត្តន៍៖ ពេល​​​ដែល​​​ជីវិត​​​បាន​​​ឆ្លង​​​កាត់​​​សព្វ​​​គ្រប់​​​ហើយ មាន​​​លុយ​​​ហើយ គួរ​​​ធ្វើ​​​ឲ្យ​​​ដង្ហើម​​​ចុង​​​ក្រោយ ប្រកប​​​ដោយ​​​ភាព​​​ស្រស់​​​បំព្រ​ង​។ ទុក​​​ឲ្យ​​​ក្មេង​​​ជំនាន់​​​ក្រោយ​​​ធ្វើ​​​បន្ត កុំ​​​ឱប​​​ក្រសោប​​​ម្នាក់​​​ឯង រហូត​​​ដល់​​​វេលា​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដេក​​​ក្នុង​​​ពេទ្យ ទើប​​​នឹក​​​រលឹក​​​ថា​​​ខ្លួន​​​មិន​​​បាន​​​ស្គាល់​​​ន័យ​​​ពិត​​​របស់​​​ជីវិត​។ ជីវិត​​​ចុង​​​ក្រោយ គួរ​​​តែ​​​រីករាយ​​​ឲ្យ​​​បាន​​​ច្រើន ស្រស់​​​ស្រាយ​​​ឲ្យ​​​បាន​​​ច្រើន និង​​​ដើរ​​​លេង​​​ឲ្យ​​​បាន​​​ច្រើន ប្រៀប​​​ដូច​​​នៅ​​​ពី​​​ក្មេង​​​ដូច្នោះ​​​ដែរ​៕ (khmerglobal)

មតិយោបល់

ពេញនិយម