បើកើតរោគសើស្បែក កើតរោគផ្សិត ចូរប្រើរូបមន្តធម្មជាតិទាំងអស់នេះ ធានាថាបាត់ដូចគេបេះ!
Connect with us

គួរដឹង

បើកើតរោគសើស្បែក កើតរោគផ្សិត ចូរប្រើរូបមន្តធម្មជាតិទាំងអស់នេះ ធានាថាបាត់ដូចគេបេះ!

ជម្ងឺរលាកស្បែក ដែលហៅជាភាសាអង់គ្លេសថា Dermatophytosis គឺជាប្រភេទផ្សិតដែលជារោគឆ្លងយ៉ាងខ្លាំងហើយយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ (CDC) បានឱ្យដឹងថាមនុស្សជាង ៧០០.០០០ នាក់បានទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំដោយមានការព្រួយបារម្ភទាក់ទងនឹងរោគសើស្បែក (ស្រែង)។ ប្រសិនបើជំងឺរបស់អ្នកមើលទៅស្រាលអ្នកគួរធ្វើតាវិធីខាងក្រោមនេះ។ ប៉ុន្តែបើជម្ងឺសើស្បែករបស់អ្នកមើលទៅមានសភាពធ្ងន់ធ្ងរ អ្នកគួរទៅព្យាបាលនៅមន្ទីពេទ្យ។

១. ម្សៅល្មៀមឬល្មៀត៖ រមៀតត្រូវបានគេស្គាល់ដោយសារវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ សមាសធាតុមួយដែលមានវត្តមាននៅក្នុងរមៀតដែលគេហៅថា curcumin ត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមីក្រុបដែលធ្វើឲ្យស្បែករបស់យើងមានបញ្ហា។

របៀបប្រើ៖

– ប្រើរមៀតក្នុងតែដើម្បីផឹកឬប្រើវាក្នុងអាហាររបស់អ្នក។

– ការប្រើរមៀតដោយផ្ទាល់នៅលើកន្លែងមានរោគផ្សិតនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

– យកវាមកលាយវាជាមួយទឹកឬប្រេងដូងនិងយកវាមកលាបលើតំបន់ដែលមានមេរោគឬកន្លែងរមាស់។ទុកវាឱ្យយូរតាមដែលអាចធ្វើបាន ហើយបន្ទាប់មកលាងវាជាមួយទឹកស្អាត។

ចំណាំ: បន្ទាប់ពីអ្នកលាបរមៀតវានឹងធ្វើឱ្យស្បែករបស់អ្នកមានពណ៌លឿងប៉ុន្តែកុំបារម្ភព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។

២. ប្រេងដូង ៖ ប្រេងដូងមានបរិមាណអាស៊ីដខ្លាញ់ជាក់លាក់ដែលជួយដល់ការកម្ចាត់មេរោគ។ ប្រេងដូងជាសារធាតុដ៏មានប្រសិទ្ធិភាពអាចជួយបានតែក្នុងករណីដែលមេរោគស្រាលនិងមធ្យមតែប៉ុណ្ណោះ។

របៀបប្រើប្រាស់៖ 

– លាបប្រេងដូងលើតំបន់ដែលមានផ្ទុកមេរោគសើស្បែកចំនួន ៣ ដងក្នុងមួយថ្ងៃ។

– ប្រើប្រាស់វារយៈពេល៣ទៅ៤សប្ដាហ៍ទៀតទោះបីជាកន្លែងដែលមានរោគសើស្បែកនោះជាហើយក៏ដោយ។ ហើយវាអាចជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីការពារការឆ្លងមេរោគនាពេលអនាគត។

៣. ខ្ទឹមស ៖ ខ្ទឹមសគឺអាចយកមកព្យាបាលរោគសើស្បែកស្រាលៗដែលវាមានស្ទើរតែគ្រប់ផ្ទះ។

របៀបប្រើប្រាស់៖

– អ្នកមិនគួរយកខ្ទឹមសមកដាក់លើស្បែកផ្ទាល់នោះទេ ដោយសារវាអាចធ្វើឱ្យអ្នករមាស់ជាច្រើនម៉ោង។

– លាយខ្ទឹមសជាមួយប្រេងអូលីវឬប្រេងដូង។

– នៅពេលដែលយកខ្ទឹមសលាយរួចហើយអ្នកត្រូវយកក្រណាត់ស្អាតមួយមកដាក់លើកន្លែងរោគសើស្បែករួចហើយចាំដាក់ខ្ទឹមពីលើ។

– រក្សាទុកវារយៈពេល ២ ម៉ោងមុនពេលដែលអ្នកលាងចេញ។

– ធ្វើវាពីរដងក្នុងមួយថ្ងៃរហូតដល់អ្នកឃើញភាពប្រសើរឡើងនិងជាសះស្បើយ។

*សូមប្រុងប្រយ័ត្ន

– រក្សាស្បែករបស់អ្នកឱ្យស្ងួត និងស្អាត

– ពាក់ស្បែកជើងដែលធ្វើឱ្យជើងរបស់អ្នកមានខ្យល់ចេញចូលគ្រប់គ្រាន់

– ផ្លាស់ប្តូរស្រោមជើងនិងខោទ្រនាប់ជារៀងរាប់ថ្ងៃ

– មិនគួរស្លៀកសំលៀកបំពាក់តឹងពេកនៅពេលចេញក្រៅនោះទេ

– អ្នកមិនគួរប្រើរបស់រួមគ្នានោះទេ ដូចជា កន្សែង ស្រោមជើង កំរាលពោក និងខោទ្រនាម់ ល។

– ងូតទឹកភ្លាមបន្ទាប់ពីធ្វើលំហាត់ប្រាណ

– ត្រូវដឹងឱ្យច្បាស់ថាក្រចកដៃនិងក្រចកជើងស្អាត

*អ្វីដែលត្រូវធ្វើប្រសិនបើអ្នកបានឆ្លងមេរោគរួចហើយ

– ព្យាយាមរក្សាស្បែកឱ្យស្ងួតនិងស្អាតតាមដែលអាចធ្វើទៅបាន។ ប្រើកន្សែងទន់ដើម្បីលាងសម្អាតវាហើយត្រូវប្រាកដថាអ្នកមិនប្រើកន្សែងដដែលនោះម្ដងទៀតនៅលើផ្នែកណាមួយផ្សេងទៀត។

– ចៀសវាងការពាក់ខោខូវប៊យឬខោរឹប។ ប្រើក្រណាត់ដែលមិនធ្វើឱ្យស្បែកឆាប់រមាស់។ សំលៀកបំពាក់រលុងនិងក្រណាត់ដែលមានគុណភាពខ្ពស់កាត់បន្ថយការកកិត បើសិនជាមានជំងឺសើស្បែកនៅភ្លៅឬក្លៀក។

– មិនត្រូវប្រើទឹកអប់នៅលើសម្លៀកបំពាក់របស់អ្នកនៅពេលដែលអ្នកឆ្លងមេរោគនោះទេព្រោះវាអាចធ្វើអោយស្បែករបស់អ្នកកាន់តែរលាក។

ប្រែសម្រួលដោយ៖ Kalib9

គួរដឹង14 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ14 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង14 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ15 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK