ត្រៀមៗ! បន្តិចទៀត ខេត្តកំពតនឹងមានព្រលានយន្តហោះថ្មី កំពង់ផែទេសចរណ៍ទំនើប និងរថភ្លើងលឿន!
Connect with us

ថ្មីៗ

ត្រៀមៗ! បន្តិចទៀត ខេត្តកំពតនឹងមានព្រលានយន្តហោះថ្មី កំពង់ផែទេសចរណ៍ទំនើប និងរថភ្លើងលឿន!

នេះជាព័ត៌មានដែលបានផ្តល់ក្តីសង្ឃឹមយ៉ាងធំធេងមួយសម្រាប់ ខេត្តកំពត ដែល ទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មីៗយ៉ាងធំសម្បើមដែលពុំធ្លាប់មានពីមុនមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ របស់ខេត្តមាត់សមុទ្រដ៏ល្បីល្បាញមួយនេះ ។

កំពង់ផែ​ទេសចរ​អន្តរជាតិ​មួយតម្លៃ​ជិត ១០ ​លាន​ដុល្លារ បាន​បើកការដ្ឋាន​សាងសង់ ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) កាលពី​ ថ្ងៃទី ​៨ ខែសីហា ឆ្នាំ​២០១៨​ កំពង់ផែ​នេះ​ មាន​ទីតាំងស្ថិតនៅភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត ​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា​ ៦ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ ។

ក្រៅពីនេះ នៅពេលខាងមុខ ខេត្តកំពត នឹងមានរថភ្លើងល្បឿនលឿន ដែលធ្វើដំណើរពីភ្នំពេញ-កំពត ប្រើពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ និង មានព្រលានយន្តហោះមួយថ្មីទៀត ដែល​អាច​ទាក់ទាញភ្ញៀវក្នុងស្រុក និង អាច​ឈានទៅទាក់ទាញភ្ញៀវក្រៅស្រុក ដូចដែលអ្នកជិតខាងយើងមាន ហើយគម្រោងនេះ ត្រូវចំណាយថវិកាប្រមាណជា ៥០ លានដុល្លារ ។

គម្រោងទាំងពីរនេះត្រូវបាន លោក​ ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី ១០ នៃព្រឹទ្ធសភាជាតិ នៅកំឡុង ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងសាលប្រជុំសាលាខេត្ត។

តាមលោក​ ជាវ តាយ ដើម្បីឱ្យគម្រោងនេះដំណើរការ រដ្ឋបាលខេត្តកំពត នឹងបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ក្រុមហ៊ុនមូលធនអភិវឌ្ឍន៍ខេត្តកំពត ក្នុងនោះ ក្រុមហ៊ុនតម្រូវឱ្យមានភាគហ៊ុនចំនួនមួយពាន់ហ៊ុន ស្មើ ៥០ លានដុល្លារ ដែលមួយហ៊ុនស្មើ ៥ ម៉ឺនដុល្លារ ហើយ​ប្រជាជនទូទាំងប្រទេស អាចចូលភាគហ៊ុនបានទាំងអស់ ។

ពេលនេះលោក​អភិបាលបាន នឹងកំពុងទំនាក់ទំនងជាមួយលោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើជាគោលក្នុងការធ្វើកិច្ចការងារនេះឱ្យចេញជារូបរាង ត្រឹមត្រូវតាមគម្រោង និង បទដ្ឋានស្តង់ដាយ៉ាងល្អ ៕ ប្រភព៖ popular.com.kh

មតិយោបល់

ពេញនិយម