ស្រក់ទឹកភ្នែក! លក់ផ្ទះសម្បែង នាំប្រពន្ធកូនមកថែរក្សាព្រៃឈើ និងសត្វព្រៃខ្មែរ ជាង២០ឆ្នាំហើយ!!!
Connect with us

គួរដឹង

ស្រក់ទឹកភ្នែក! លក់ផ្ទះសម្បែង នាំប្រពន្ធកូនមកថែរក្សាព្រៃឈើ និងសត្វព្រៃខ្មែរ ជាង២០ឆ្នាំហើយ!!!

មហាជនច្បាស់ជាជ្រាបរួចមកហើយថា លោក Ben Davis ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកាំងដែលមកថែរក្សាព្រៃខ្មែរ ជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោត ដែលហៅថា BeTreed Adventures នៅខេត្តព្រះវិហារ។ ក្នុងនោះផងដែលកាលពីពេលថ្មីៗនេះ លោក តាន់ គឹមសួរ ក៏បានបង្ហោះនូវវីដេអូដែលបង្ហាញការស្រលាញ់ថែរក្សាព្រៃឈើរបស់កម្ពុជាទោះបីជាលោក Ben ជាជាតិសាសន៍ដទៃក្តី។

ដោយលោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “ក្រោយពីទស្សនាវីដេអូឯកសារនេះហើយ ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីកម្រិតនៃការឆ្កួតរបស់លោក Ben Davis គឺមានភាពធ្ងន់ធ្ងរខ្លាំងណាស់ដែលលោកសុខចិត្តយកជិវិតរបស់លោកទៅប្រថុយនិងលក់ផ្ទះសម្បែង លក់ខ្ទេចលក់ខ្ទីអស់ហើយក្នុងការអភិរក្សព្រៃឈើនិងសត្វព្រៃខ្មែរ ផ្ទុយពីខ្មែរមួយចំនួនកំពុងតែព្យាយាមបំផ្លាញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកពិតជាឆ្កួតណាស់ តើក្នុងលោកនេះមានមនុស្សប៉ុន្មាននាក់ដែលឆ្កួតដូចលោកបែបនេះ? ភាពឆ្កួតរបស់លោកបានឆក់យកបេះដូងប្រជាជនខ្មែរទូទាំងប្រទេសហើយ លោកមិនឯកាទៀតទេ ភាពឆ្កួតរបស់លោកបានធ្វើឲ្យលោកក្លាយទៅជាវីរបុរសការពារព្រៃឈើរបស់ខ្មែរហើយ សូមបន្តភាពឆ្កួតនេះទៀតណា ពួកយើងមិនទុកលោកចោលទេ អរគុណគ្រប់យ៉ាងដែលលោកបានបូជាលះបង់ដើម្បីខ្មែរ។សូមអរគុណទៅដល់ប្អូនស្រី Sam Tolaដែលបានផ្តល់វីដេអូដ៏អស្ចារ្យមួយនេះមក”។

គួរបញ្ជាក់ផងដែលថានៅថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០១៩នេះ នឹងមានការរៀបចំការប្រគុំតន្រ្តី ដើម្បីប្រមូលមូលនិធិជួយអភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោត ខេត្តព្រះវិហារ។ ដោយការបង្កើតការប្រគុំតន្រ្តីនេះមានគោលការណ៍៤ចំនុច៖ ចូលរួមជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុជូនបេន ដើម្បីឲ្យគាត់អាចបន្តបេសកកម្មការពារព្រៃឈើនេះទៀត, ដើម្បីបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍និងសារៈសំខាន់របស់ព្រៃឈើទៅកាន់ប្រជាជន, ដើម្បីបង្ហាញអំពីការលះបង់របស់បេនចំពោះព្រៃឈើកម្ពុជា និងធ្វើឲ្យទំនាក់ទំនងរវាងបេនជាមួយប្រជាជនឲ្យល្អប្រសើរនិងចុងក្រោយគឺ ដើម្បីបង្ហាញបេនថា លោកមិនឯកាគឺមានប្រជាជនកម្ពុជាចាំជួយផ្តល់ជាកំលាំងចិត្ត៕ (khmernotetv)

មតិយោបល់

ពេញនិយម