ចងចាំមិនភ្លេច! គ្រាប់ពេជ្រ ៣ របស់ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សម្រាប់​ជាតិ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ
Connect with us

គួរដឹង

ចងចាំមិនភ្លេច! គ្រាប់ពេជ្រ ៣ របស់ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សម្រាប់​ជាតិ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ

ទម្រាំកូនខ្មែរអាចមានក្បួតខ្នាតអក្សសាស្ត្រ និងពុម្ពអក្សជាតិ ដែលអាចប្រើនៅលើប្រព័ន្ធសារគមនាគមន៍ទំនើប និងងាយស្រួល​ដូច​បច្ចុប្បន្ន​បាន គឺមានការចូលរួម និងលះបង់កម្លាំងកាយចិត្តរបស់បញ្ញាជនខ្មែរជាច្រើន ក្នុងរយៈពេលរាប់សិនឆ្នាំមកហើយ។ ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​យើងអាចចាត់ទុកជាដុំពេជ្រ ដែលមានឈាមជ័រជាខ្មែរនិងបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃ​លើ​ផ្នែកអក្សរសាស្រ្តជាតិនេះសម្រាប់ជាតិនិងកូនខ្មែរជំនាន់ក្រោយ គឺមានចំនួន ៣ រូប ដូចជា៖

១- សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត អ្នកចងក្រងវចនានុក្រមខ្មែរ

នៅ ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ បន្ទាប់មកនៅ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ បន្ទាប់មកទៀតនៅ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។ លុះដល់ ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រមតែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ និងបាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១ ​ភាគ​២។

២- លោកបណ្ឌិត កេង វ៉ាន់សាក់ អ្នករៀបចំពុម្ពអក្សរខ្មែរនៅលើម៉ាសុីនដាពីឡូ [ អង្គុលីលេខ ]

លោកបណ្ឌិត កេង វ៉ាន់សាក់ ​បាន​ប្រឡង​ជាប់​បរិ​ញ្ញាប​ត្រ័​អក្សរសាស្ដ្រ​ផ្នែក​ទស្សនៈវិជ្ជា​នៅ​មហាវិទ្យាល័យ​អក្សរសាស្ដ្រ និង​មនុស្ស​សាស្ដ្រ​​ក្រុងប៉ារីស នៅ​ឆ្នាំ​១៩៥១​។ លោក កេង វ៉ាន់​សាក់​ ​មាន​ភរិយា​ជា​ជនជាតិ​បារាំង​ឈ្មោះ​ស៊ុយ​ស្ហា​ន កុល​លើ​វី​ល​ (Suzanne COLLEVI-LLE) ។ លោក កេង វ៉ាន់​សាក់ ជា​អ្នក​ដែល​បាន​ច្នៃប្រឌិត​ចេញ​ជា​អក្សរ​ខ្មែរ​នៅលើ​ម៉ាស៊ីន​អង្គុលីលេខ ដែល​កាលពី​ដើមឡើយ​ពិភពលោក​នៅ​មិនទាន់មាន​ម៉ាស៊ីន អ័​រ​ឌី​ណា​ទ័​រ​អ៊ី​បេ​អិ​ម (Ordinator IBM) ឬ​ហៅថា​កុំព្យូទ័រ​នៅឡើយ​ទេ​។

កាលណោះ​​មានតែ​ម៉ាស៊ីន​អង្គុលីលេខ​តែប៉ុណ្ណោះ រាប់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មក ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​នា​សម័យ​នោះ​ក៏មាន​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​នោះដែរ ប៉ុន្ដែ​ជា​អកុសល​ម៉ាស៊ីន​អង្គុលីលេខ​កាលណោះ​មានតែ​អក្សរ​ឡាតាំង ទើបបានជា​លោក កេង វ៉ាន់​សាក់ ច្នៃប្រឌិត​ជា​ខ្ទង់​អក្សរ​ខ្មែរ​នៅ​នឹង​អង្គុលីលេខ​នោះដែ​លអាច​ប្រតិបត្តិការ (Network) វាយ​ចេញ​ជា​អក្សរ​ខ្មែរ​បាន​។​
​បន្ទាប់ពី​បាន​បង្កើត​អង្គុលីលេខ​អក្សរ​ខ្មែរ​នៅ​ឆ្នាំ​១៩៥២ លោក​បាន​ត្រលប់មក​កម្ពុជា​វិញ ហើយ​ទ​ទូល​មុខនាទី​ជា​សាស្ដ្រាចារ្យ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ក្រុងភ្នំពេញ​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៨​។​

៣- លោក ដាញ់ ហុង ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ

លោក ដាញ់ ហុង (Danh Hong) ខ្មែរកម្ពុជាក្រោម ស្ថាបនិកខ្មែរយូនីកូដ តំណាងឲ្យក្រុមហុនខ្មែរ UI Developer បានបញ្ជូល យូនីកូដខ្មែរ ទៅក្នុងទូរស័ព្ទ Samsung Galaxy Grand ស៊ីមពីរទាំងស្រុងតែម្តង គឺអក្សរខ្មែរសុទ្ធសាធ ដើម្បីឲ្យកូនខ្មែរងាយស្រួល និងលើកតំកើងអក្សារសាស្រ្តជាតិរបស់ខ្មែរយើង។ ប្រភព៖ spktliv.com

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

Trending

Copyright © 2019 ANARCHAK