ដំណឹងល្អ!!! ទទួលទានកាហ្វេមិនដាក់ស្ករមួយថ្ងៃ ៣-៤កែវអាចជួយកាត់បន្ថយទឹកនោមផ្អែមបាន!
Connect with us

សុខភាព & សម្រស់

ដំណឹងល្អ!!! ទទួលទានកាហ្វេមិនដាក់ស្ករមួយថ្ងៃ ៣-៤កែវអាចជួយកាត់បន្ថយទឹកនោមផ្អែមបាន!

ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការផឹកកាហ្វេ ៣ ទៅ៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមកំរិត ២ ។ ក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិតាមរយៈការសិក្សាជាមួយនឹងមនុស្សជិត ១.២លាននាក់ដើម្បីឈានដល់ការសន្និដ្ឋាននេះ។

ហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមកំរិតទី២ នឹងធ្លាក់ចុះដល់ទៅ ៧ភាគរយដោយសារការផឹងកាហ្វេនេះជាពិសេស Espressos, lattes និង cappuccinos សុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែអ្នកជំនាញមិនណែនាំឱ្យផឹកលាយជាមួយនឹងស្ករឬស៊ីរ៉ូមនោះទេ។

សមាសធាតុក្នុងកាហ្វេរួមមាន trigonelline, cafestol, អាស៊ីតកាហ្វេនិង chlorogenic acid ត្រូវបានគេគិតថាមានសារៈសំខាន់ណាស់ ហើយវាមិនច្បាស់ថាសមាសធាតុក្នុងកាហ្វេទាំងនោះមានសមត្ថភាពយ៉ាងណាទេ ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថាវាអាចមានឥទ្ធិពលប្រឆាំងនឹងប្រតិកម្មអុកស៊ីត ឬប្រឆាំងនឹងការរលាកលើរាងកាយ។

ចំណែកសមត្ថភាពអាស៊ីដ chlorogenic និង trigonellin នៅក្នុងកាហ្វេគឺអាចកាត់បន្ថយជាតិស្ករក្នុងដំណាក់កាលដំបូង និងអាំងស៊ុយលីន។ យ៉ាងណាមិញមួយកែវកាហ្វេគឺវាមានជាតិកាហ្វេអីន ៧៥មីលីក្រាម ហើយអ្នកមិនគួរផឹកលើសពី ៤០០មីលីក្រាមនោះទេបើសុខភាពអ្នកមិនសូវល្អ​ វាអាចនាំជាទុក្ខមកខ្លួនអ្នកវិញុ៕ (khmernote)

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ5 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK