អបអរ! អនាគតបណ្ឌិតអក្សរសាស្ដ្រខ្មែរ ទោះមិនបានពានលេខ ១ តែបាន ១ម៉ឺនដុល្លារពីស្ដ្រីទី១របស់កម្ពុជា! - ANARCHAK
Connect with us

ថ្មីៗ

អបអរ! អនាគតបណ្ឌិតអក្សរសាស្ដ្រខ្មែរ ទោះមិនបានពានលេខ ១ តែបាន ១ម៉ឺនដុល្លារពីស្ដ្រីទី១របស់កម្ពុជា!

សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​សមាគម​កាកបាទ​ក្រហម​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន​មួយ​ម៉ឺន​ដុល្លារ ដល់​កុមារា ស៊ា​ប ឈៀង​ហេង ដើម្បី​លើកទឹកចិត្ត​ឱ្យ​ខំប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ត និង​សម្រាប់​ការសិក្សា​បន្តទៅ​ថ្ងៃ​អនាគត​។ ឈៀង​ហេង ជា​បេក្ខជន​ម្នាក់​ដែលជា​ប់​ក្នុងចំណោម Top12 នា​ការប្រកួតប្រជែង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​ពីរ​ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស​។

អ្នកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​នៃ​សមាគមជាតិ​កាកបាទក្រហមកម្ពុជា បាន​នាំយក​ថវិកា​ចំនួន​មួយ​ម៉ឺន​ដុល្លារ​របស់​សម្ដេច ប៉ុន រ៉ានី ទៅ​ផ្ដល់​ឲ្យ​កុមារា ឈៀង​ហេង ដោយសារតែ​សម្តេច កោតស្ញប់ស្ញែង​ដល់​កុមារា​រូបនេះ ដែលមាន​ចំណេះដឹង​និង​ទេពកោសល្យ​កម្រ​រកបាន​។ 

​ដោយសារតែ​សមត្ថភាព​ចំណេះដឹង​អក្សរសាស្ត្រ បកស្រាយ​សុភាសិត​ខ្មែរ យ៉ាង​ស្ទាត់ជំនាញ  កុមារា ស៊ា​ប ឈៀង​ហេង ត្រូវបាន​មហាជន​ស្ងើចសរសើរ និង​ឲ្យ​រហស្ស​នា​ថា​ជា​អ្នកប្រាជ្ញ​វ័យក្មេង​។

សមត្ថភាព​នេះ​បានបង្ហាញ​នៅក្នុង​កម្មវិធី Cambodia’s Got Talent Season 2 ហើយ​បានធ្វើ​ឲ្យ​គេ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ជាប់​ក្នុងចំណោម​បេក្ខជន​១២​ក្រុម​ចុងក្រោយ​។ ទើបតែ​មាន​អាយុ​ជាង​១០​ឆ្នាំ ស៊ា​ប ឈៀង​ហេង ចេះ​សុភាសិត​ខ្មែរ​រហូតដល់​ទៅ ២,៦៣០ សុភាសិត​៕ (thmeythmey)

មតិយោបល់

ពេញនិយម