ប្រយ័ត្នចាញ់បោកគេ!!! មាស​ក្លែងក្លាយរបស់​ចិន​ចូលលុកលុយ​នៅ​វៀតណាម មិន​យូរ​ទេអាចមកដល់ខ្មែរហើយ!
Connect with us

គួរដឹង

ប្រយ័ត្នចាញ់បោកគេ!!! មាស​ក្លែងក្លាយរបស់​ចិន​ចូលលុកលុយ​នៅ​វៀតណាម មិន​យូរ​ទេអាចមកដល់ខ្មែរហើយ!

នៅ​ថ្ងៃ​ទី ៩/១១ មេ​ប៉ូលិស​ខេត្ត Quang Ninh វៀតណាម បានឲ្យដឹងថា គេ​កំពុងតែ​ប្រមូលផ្តុំ​ស៊ើបអង្កេត​ករណី​ដែល​ហាង​មាស​មួយ​ចំនួន​ក្នុង​ប្រទេស​នេះ បាន​រង​ទទួល​ការ “​ចាញ់បោក​” មាន​ពុំ​គ្រប់​ទឹក (​មាន​មាស​ប្រមាណ ៥០%) ផលិត​ដោយ​ចិន ហើយ​សូម្បី​ដុត​ក៏​… មិន​ដឹង​ដែរ ។​

អ្នករាយការណ៍​ដែលជា​ម្ចាស់​ហាង​មាសធំ​មួយ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ៖ “​ខ្ញុំ​បាន​ប្រើ​ភ្លើង​ខ្លាំង​ដុត​ឃើញ​មាន​កម្ទេច​ល្អិតៗ​ក្នុង​មាស ។ ខ្ញុំ​ដុត​រំលាយ​មាស​១​ដុំ ពេល​ផ្ញារ​ម្ខាង​ឃើញព​ណ៌ស ហើយ​ពេល​ចាក់​វា​ជា​ពុម្ព​វិញ វា​ក្លាយជា​មាស​ដូច​គ្រា​ដំបូង ។ ពេល​យក​ទៅ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​វិភាគ Spectrophoto metry វា​ពុំ​ផ្តល់​លទ្ធផល​ចេញមក ។ ខ្ញុំ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង ។​

​ប្រភព​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​នោះ មាស​ប្រភេទ​នេះ ត្រូវបាន​ឈ្មួញ​ចិន សហការ​នឹង​ឈ្មួញ​វៀតណាម​ធ្វើការ​បំបែក​លក់​ជា​ចំណែក​តូចៗ នៅតាម​ប្រជុំជន​ជាច្រើន ។​

ព័ត៌មាន​ដំបូង​អ្នកវិទ្យាសាស្ត្រ​គឺ​មាស​នេះ​មាន​លាយ​សារធាតុ Vonfram (Wolfram ឬ Tungsten) ។ ក្នុង​១​គីឡូ​មាស​នេះ​ត្រូវបាន​ឈ្មួញ​ទុច្ចរិត​ចិន​ដាក់បញ្ចូល​មាស​សុទ្ធតែ​កន្លះ​គីឡូ​ប៉ុណ្ណោះ (៥០%) ។​  អាជីវករ​ខ្មែរ​គួរ​ចាប់​អារម្មណ៍ឲ្យ​មែនទែន ប្រយ័ត្ន​រង​ការខាតបង់ ៕ (clipmv)

មតិយោបល់

ពេញនិយម