ឆ្ងល់យូរហើយ! ហេតុអ្វីបានជាប្រាក់ដុល្លារអាចចរាចរក្នុងស្រុកខ្មែរបានទូលាយដូចប្រាក់រៀលយើងចឹង?
Connect with us

គួរដឹង

ឆ្ងល់យូរហើយ! ហេតុអ្វីបានជាប្រាក់ដុល្លារអាចចរាចរក្នុងស្រុកខ្មែរបានទូលាយដូចប្រាក់រៀលយើងចឹង?

យើងទាំងអស់គ្នាដឹងហើយ សព្វថ្ងៃនេះប្រទេសកម្ពុជាយើងប្រើប្រាស់រូបិយប័ណ្ណ២ក្នុងការចាយវាយប្រចាំថ្ងៃគឺ ប្រាក់រៀលខ្មែរ​ និងប្រាក់ដុល្លាររបស់អាមេរិក។ ប្រាក់ដុល្លារគឺជារូបិយប័ណ្ណរបទេសតែមួយគត់ដែលប្រជាជនខ្មែរជឿទុកចិត្តនិងប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃក៏ដូចជាការធ្វើជំនួញ។

ដឹងហេតុអ្វីបាន ដុល្លារអាចជ្រៀតចូលទីផ្សារកម្ពុជា នឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា មិនចាញ់ប្រាក់រៀល?

ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម ។ ក្នុងអំឡុងរបបខ្មែរក្រហម រូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពោលគឺគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម និងគ្មានសេរីភាពគ្រប់យ៉ាង ។ ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលបានសន្តិភាពមកវិញ ។

បន្ទាប់ពីធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជាក៏បានបោះផ្សាយប្រាក់រៀលជាតិឡើងវិញផងដែរនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល នៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្រ្គាមទើបត្រូវបានបញ្ចប់ភ្លាមៗ ។

នៅដើមទស្សវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) បានមកកាន់ប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតជាតិជាលើកទីមួយ ។ ក្នុងអំឡុងពេលនោះ ប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានយកមកប្រើប្រាស់ សម្រាប់ការទូទាត់ក្នុងសេដ្ឋកិច្ចកម្ពុជា ។

ប្រជាជនកម្ពុជាបានចាប់ផ្តើមស្គាល់ពីតម្លៃរបស់ប្រាក់ដុល្លារ ហើយបានប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងជំនួញ ។ ដោយការរក្សាបាននូវស្ថិរភាពនិងការបើកចំហនៃសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេសបានកើនឡើងជាបន្តបន្ទាប់ និងបានជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច ។ ជាលទ្ធផល ប្រាក់ដុល្លារទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន ។

ទោះជាយ៉ាងណាក៏ដោយផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ ឥណទាន ។ គួរកត់សម្គាល់ផងដែរថា តម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត៕ (businesscambodia)

មតិយោបល់

បែបផែនជីវិត15 mins ago

សញ្ញាទាំង ៨ របស់មនុស្សដែលនឹងត្រូវស្ពាយទុក្ខជាប់មួយជីវិត! បើមានប្រញ៉ាប់ជម្រុះវាចោល!

ថ្មីៗ16 mins ago

ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!

ពីនេះពីនោះ2 hours ago

អបអរសាទរ ! កញ្ញា ជីមមី ទទួលបានពានរង្វាន់ THAILAND DIGITAL AWARDS 2020 លើកទី៣ ពីប្រទេសថៃ

ពីនេះពីនោះ17 hours ago

វីវរហើយ ! ពេលនេះកម្ពុជារក​ឃើញ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា​លើក​ដំបូង មាននៅក្នុងខ្លួនជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ…(មានវីដេអូ)

គួរដឹង22 hours ago

​ការ​កម្សាន្ត​ទាំង ៧​ ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​កាន់​តែ​ឆ្លាត ដោយផ្អែក​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​

Trending

Copyright © 2019 ANARCHAK