គំរូល្អមែន! មិននឹកស្មានលោកសង្នការនគរបាលរាជធានីភ្នំពេញ ដាក់ខ្លួនដល់ថ្នាក់នេះ!
Connect with us

ថ្មីៗ

គំរូល្អមែន! មិននឹកស្មានលោកសង្នការនគរបាលរាជធានីភ្នំពេញ ដាក់ខ្លួនដល់ថ្នាក់នេះ!

តាមរូបថត២សន្លឹកដែរត្រូវបានគេថតបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរបង្ហាញពីការរស់នៅបែបសាមញ្ញ រប​ស់ឯកឧត្តមឧត្តមសេនីយ៍ឯក​ ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ញើញពិសារអាហារតាមរទះ ដែរបងប្អូនប្រជាពលរដ្ឋខ្មែររុញលក់នៅតាមបណ្តាយផ្លូវនានាក្នុងរាជធានីភ្នំពេញ សកម្មភាពទាំងនេះរបស់ឯកឧត្តម បានធ្វើឲ្យមហាជនជាច្រើនសម្តែងនូវក្តីរំភើប​ក្រោយ​ឃើញ​សកម្មភាពគួរគោរពមួយនេះ។

ក្នុងនោះផងដែរហ្វេសប៊ុកខាងលើក៏បានសរសេរបញ្ជាក់បន្ថែមទៀតផងដែរថា៖ “ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស ថេត រវល់នឹងការងារពេក ហើយចុះពីការិយាល័យមកមើលការកែលម្អបរិវេនជុំវិញស្នងការដ្ឋាន ក៏ទិញបបរចល័តមួយចានសិន ព្រោះឯកឧត្តមពិតជាឃ្លានមែន !!!”។

បន្ទាប់ពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនចូលមក comment ថា៖ “ពិតជាថ្នាក់ដឹកនាំម្នាក់គួអោយគោរពនិងស្រលាញ់ ពីសំណាក់មន្ត្រីក្រោមឱវាតមែន ហើយក្នុងខណៈនោះនាងខ្ញុំជាកូនចៅក៏មានរូបភាពដែលលោកកំពុងទទួលទាននូវអាហារសំរន់ ដោយលួចថតមិនអោយលោកដឹង ហើយក៏សូមកាអភ័យទោសពីលោកដែលលួចថតមិនអោយលោកដឹង ដោយសារតែឃើញពីភាពសាមញ្ញរបស់លោក ដែលជាថ្នាក់ដឹកនាំម្នាក់ដែលស្គាល់ពីទុក្ខធុរៈរបស់កូនចៅ ហើយក៏មិនភ្លេចផងដែរ នូវការសូមជូនពរលោកអោយជួបតែនិងសេចក្ដីសុខ និងឈ្នះអស់មារសត្រូវទាំងពួង”។

អ្នកខ្លះទៀតក៏លើកឡើងថា៖ “ហេងហើយ បងអ្នកលក់បានម៉ូយដុំ ម៉ៅយកទាំងអស់​ មិនបាច់ដើរលក់នាំយូរ….!! អរគុណសំរាប់ភាពសាមញ្ញ របស់លោកពូស្នងការ…!!”, “គាត់មានឆន្ទក្នុងការដឹកនាំណាស់”, “សាកសមជាថ្នាក់ដឹកនាំល្អមែន”, “ពិតជាថ្នាក់ដឹកនាំមានភាពសាមញ្ញ”, “លោកពូ គឺជាថ្នាក់ដឹកនាំល្អ ហេីយមានភាពសាមញ្ញ សូមគោរពជូនពរលោកពូ មានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច”។ ព្រមទាំងនៅមាន comment ល្អៗជាច្រើនទៀត៕ (morningfresh)

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK