ប៉ាស្ព័រជប៉ុនហក់ឡើងចំណាត់ថ្នាក់លេខ ១ មានតម្លៃជាងគេលើលោក! ចុះប៉ាស្ព័រខ្មែរយើងវិញដឹងនៅលេខប៉ុន្មានអត់?
Connect with us

គួរដឹង

ប៉ាស្ព័រជប៉ុនហក់ឡើងចំណាត់ថ្នាក់លេខ ១ មានតម្លៃជាងគេលើលោក! ចុះប៉ាស្ព័រខ្មែរយើងវិញដឹងនៅលេខប៉ុន្មានអត់?

យោងតាមតារាង Henley Passport Index, Henley & Partners ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាលើលំនៅដ្ឋាន និងសញ្ជាតិ ដែលបានប្រកាសក្នុងព្រឹត្តិបត្រព័ត៌មានមួយ កាលពីថ្ងៃអង្គារកន្លងទៅនេះ ជប៉ុនបានដណ្តើមតំណែងលេខ១ ពីសិង្ហបុរី ក្នុងនាមប្រទេសម្ចាស់លិខិតឆ្លងដែនដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងលោក។

បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចូលទៅប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) កាលពីដើមខែនេះ ជនជាតិជប៉ុនដែលមានលិខិតឆ្លងដែន អាចចូលទៅគោលដៅចំនួន ១៩០ ដោយមិនបាច់ស្នើសុំទិដ្ឋាការ ខណៈសិង្ហបុរីនៅប្រកៀកគ្នាបំផុតក្នុងគោលដៅចំនួន ១៨៩។

គួរឱ្យដឹងថា ជប៉ុន និងសិង្ហបុរី បានប្រជែងគ្នាយ៉ាងស្វិតស្វាញ តាំងពីប្រទេសជឿនលឿនទាំងពីរ ហក់ឡើងមកចំណាត់ថ្នាក់កំពូលៗ កាលពីខែកុម្ភៈ។ 

ក្នុងត្រីមាសចុងក្រោយនេះ អាល្លឺម៉ង់បានធ្លាក់មកលេខ៣ ដែលជាចំណាត់ថ្នាក់ត្រួតគ្នាជាមួយកូរ៉េខាងត្បូង និងបារាំង។ រីឯដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី ស៊ុយអ៊ែត និងអេស្ប៉ាញ សុទ្ធតែឈរក្នុងលេខរៀងទី ៤ ដោយពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅគោលដៅចំនួន ១៨៧។

ចំណែកប្រទេសដែលនៅបាតតារាងគឺ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅគោលដៅ ៣០ ប៉ុណ្ណោះដោយមិនបាច់មានទិដ្ឋាការ។

ដោយឡែក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ៨៧ ជាមួយប្រទេស នីហ្សេរ  រវ៉ាន់ដា និង តូហ្គូ ដោយអាចធ្វើដំណើរទៅគោលដៅចំនួន ៥៤ ដោយមិនត្រូវការទិដ្ឋាការ។  

គួរបញ្ជាក់ថា តារាង Henley Passport Index ធ្វើចំណាត់ថ្នាក់លិខិតឆ្លងដែនគ្រប់ប្រទេសក្នុងពិភពលោក ដោយយោងតាមចំនួននៃប្រទេសដែលម្ចាស់លិខិតឆ្លងដែនអាចធ្វើដំណើរទៅបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ។

តារាងនេះត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ នៅពេលដែលការផ្លាស់ប្តូរគោលការណ៍នៃទិដ្ឋាការ ចាប់ផ្តើមចូលជាធរមាន ហើយការធ្វើចំណាត់ថ្នាក់នេះគឺយោងតាមទិន្នន័យពីសមាគមលិខិតឆ្លងដែននៃជើងហោះហើរអន្តរជាតិ និងតាមរយៈការស្រាវជ្រាវដោយផ្ទាល់៕ (khmerload)

មតិយោបល់

ថ្មីៗ30 mins ago

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

ថ្មីៗ34 mins ago

អ្នកជំនាញថាជំងឺកូរ៉ូណាអាចមិនមែនមកពីសត្វប្រចៀវនោះទេ គឺចិនជាអ្នកបង្កើតវីរុសនេះហើយបានធ្លាយចេញពីមន្ទីរពិសោធអាវុធជីវសាស្ត្រនៅវូហាន

បែបផែនជីវិត1 hour ago

សញ្ញាទាំង ៨ របស់មនុស្សដែលនឹងត្រូវស្ពាយទុក្ខជាប់មួយជីវិត! បើមានប្រញ៉ាប់ជម្រុះវាចោល!

ថ្មីៗ1 hour ago

ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!

ពីនេះពីនោះ2 hours ago

អបអរសាទរ ! កញ្ញា ជីមមី ទទួលបានពានរង្វាន់ THAILAND DIGITAL AWARDS 2020 លើកទី៣ ពីប្រទេសថៃ

Trending

Copyright © 2019 ANARCHAK