Shortcut Key ទាំង11 អ្នកប្រើប្រាស់កុំព្យូទ័រត្រូវដឹងដាច់ខាត! បើចេះហើយធានាថាងាយស្រួលខ្លាំងមែនទែន!
Connect with us

គួរដឹង

Shortcut Key ទាំង11 អ្នកប្រើប្រាស់កុំព្យូទ័រត្រូវដឹងដាច់ខាត! បើចេះហើយធានាថាងាយស្រួលខ្លាំងមែនទែន!

កុំព្យូទ័រគឺជាឧបករណ៏អេឡិចត្រូនិចដ៏ឆ្លាតវ័យនិងមិនអាចខ្វះខាតបាននៅក្នុងសម័យបច្ចេកវិទ្យានេះដែលអ្នកធ្វើការការិយាល័យភាគច្រើនដាច់ខាតត្រូវតែចេះពីចំណេះដឹងមូលដ្ឋានរបស់វានេះតែម្តង។

ដោយសារតែកុំព្យូទ័រត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងគ្នា ចឹងហើយ Shortcut Keyក៏វាមានច្រើនអាស្រ័យទៅតាមកម្មវិធីនីមួយផងដែរ ប៉ុន្តែនៅក្នុងអត្ថបទមួយនេះ យើងខ្ញុំសូមលើកយកតែShortcut Keyពេញនិយម និងប្រើប្រាស់ច្រើនជាងគេយកមកចែកជូនបងប្អូនដែលមិនចេះកុំព្យូទ័រសោះ ឬចេះតិចតួចនៅឡើយសិក្សារៀនសូត្របន្ថែមបាន ចឹងកុំអោយខាតពេល ទៅសិក្សាស្វែងយល់ពី Shortcut Keyនោះទាំងអស់គ្នា៖

Redo (ចុច CTRL ផ្គួបជាមួយអក្សរ Y)

Shortcut Key មួយនេះត្រូវបានប្រើប្រាស់ជាមួយអ្នកប្រើប្រាស់ Windows ដោយវាធ្វើការផ្ទុយគ្នាទៅនឹង Ctrl + Z ដែល Ctrl + Z សម្រាប់បកត្រឡប់ថយក្រោយ ចំណែកឯ Ctrl + Y បកត្រឡប់មកមុខវិញក្នុងករណីយើងចុច Ctrl + Z ហួសជ្រុល ។

ថតអេក្រង់ Screenshot

សម្រាប់អ្នកប្រើប្រាស់ Window អ្នកអាចចុច Alt​ + PrtSc សម្រាប់ថតអេក្រង់កម្មវិធីដែលអ្នកកំពុងប្រើប្រាស់តែប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអ្នកចង់ថតយកមួយពេញអេក្រង់តែម្តង អ្នកអាចចុចតែ PrtScបានហើយ បន្ទាប់មកទៀតអ្នកអាចបើកកម្មវិធី Paint ឬ photoshop ដើម្បី Pasteរូបនោះចូលបានហើយ។ ចំណែកឯអ្នកប្រើប្រាស់ Mac វិញ អ្នកអាចចុច ommand + Shift + 4 ហើយចុច Space បាន។

Snipping tool

Shortcut Keyមួយនេះដំណើរការតែនៅលើ Window 10តែប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែចុច Window + Shift + S នោះវានឹងអនុញ្ញាតអោយលោកអ្នកគូសយកកន្លែងណាដែលអ្នកចង់Screenshotតែប៉ុណ្ណោះ។

បង្កើតFolder

សម្រាប់ការបង្កើតFolder នៅលើ Windows អ្នកគ្រាន់តែចុច Ctrl + Shift + Nជាការស្រេច ហើយចំណែកអ្នកប្រើប្រាស់ Macវិញ គ្រាន់តែចុច Shift + Command + N ជាការស្រេចតែម្តង ពិតជាលឿនមែនទែន។

Emoji Keyboard

សម្រាប់អ្នកប្រើប្រាស់ Window 10 អ្នកគ្រាន់តែចុច Window + . នោះផ្ទាំងkeyboard Emoji នឹងលោតចេញមក ប៉ុន្តែវាមិនដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការចាស់នោះទេ។ ចំណែកឯអ្នកប្រើប្រាស់ Macវិញ គ្រាន់តែចុច  Command + Control + Spacebar។

បិទផ្ទាំងWindowsចោលទាំងអស់

អ្នកអាចសាកល្បងក្នុងពេលឥលូវនេះ ដោយគ្រាន់តែចុច Window + M នោះផ្ទាំងការងារទាំងអស់របស់អ្នកនឹងត្រូវបាន Minimizeទាំងអស់តែម្តង ពិតជាលឿនមែនទែន។ សម្រាប់ Mac User សូមចុច Option + Command + M

ចាក់សោរ Windows

ពេលខ្លះអ្នកត្រូវចេញទៅក្រៅមួយភ្លែតដោយមិនចង់បិទកុំព្យូទ័រនោះទេ ហើយក៏មិនចង់អោយនរណាម្នាក់មកប្រើប្រាស់កុំព្យូទ័ររបស់អ្នកផងដែរ ចឹងហើយអ្នកអាចចុច Window + Lដើម្បីចាក់សោរ windows ហើយពេលអ្នកចង់ប្រើប្រាស់វិញ គ្រាន់តែចុចលើKeyណាក៏បាន ហើយវាយpasswordដើម្បីLogចូលទៅប្រើប្រាស់ជាការស្រេច ចំណែក Mac Userវិញ គ្រាន់តែចុច Control + Shift + Power។

បង្កើត Desktopថ្មីមួយទៀតសម្រាប់ Windows 10

នៅពេលដែលអ្នកធ្វើការងារច្រើនក្នុងពេលតែមួយ ហើយចង់បែងចែកការងារផ្សេងៗនោះកុំអោយច្របល់ចូលគ្នានោះ អ្នកអាចបង្កើត Virtual Desktopបានដែលវាអាចដំណើរការបាននៅលើ Windows 10 ដោយលោកអ្នកគ្រាន់តែចុច Window + Ctrl +D តែប៉ុណ្ណោះ។ ហើយដើម្បី Switch ពី Virtual Desktop មួយទៅកាន់មួយទៀតបាន លោកអ្នកគ្រាន់តែចុច Window + Ctrl + (Left/Right) Arrow Keyជាការស្រេច។

បើកIncognito modeនៅលើ Google chrome

នៅលើ Google Chrome លោកអ្នកគ្រាន់តែចុច Ctrl + Shift + Nជាការស្រេច ដោយលោកអ្នកអាចធ្វើការប្រើប្រាស់អ៊ីនធឺណេតដោយមិនភ័យបារម្ភថាអ្នកណាអាចដាមតានអ្នកបាននោះទេ។

បើកTabដែលបានបិទវិញ

ពេលខ្លះអ្នកច្រលំចុចបិទTab នៅលើ Google Chromeដោយអចេទនា ចឹងហើយអ្នកអាចបើកវាត្រឡប់មកវិញបានដោយគ្រាន់តែចុច Ctrl + Shift + Tជាការស្រេច។ (amapapame/brightside)

មតិយោបល់

ពេញនិយម