នេះជាក្រុមហ៊ុនអាកាសចរណ៍ទាំង១០ ដែលមានសុវត្ថិភាពបំផុតនៅលោក
Connect with us

គួរដឹង

នេះជាក្រុមហ៊ុនអាកាសចរណ៍ទាំង១០ ដែលមានសុវត្ថិភាពបំផុតនៅលោក

ការធ្វើដំណើរតាមយន្តហោះគឺជាមធ្យោបាយធ្វើដំណើរមួយសុវត្ថិភាពបំផុត ដូចនេះហើយដែលជាមូលហេតុ AirlineRatings.com បានចេញផ្សាយបញ្ជីប្រចាំឆ្នាំនៃក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពបំផុតទាំង ១០ នៅលើពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតទាំង១០ ត្រូវបានជ្រើសរើសពី ៤០៩ក្រុមហ៊ុន និងដោយផ្អែកលើការឈរជើងរបស់ខ្លួនជាមួយនឹង កំណត់ត្រាគ្រោះថ្នាក់របស់ខ្លួនក្នុងរយៈពេល ១០ចុងក្រោយ អាយុកាលរបស់យន្តហោះ លទ្ធផលសវនកម្មសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ និងស្របតាមប៉ារ៉ាម៉ែត្រសុវត្ថិភាពប្រាំបីចំណុចរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ។

ខាងក្រោមនេះជាក្រុមហ៊ុនអាកាសចរណ៍ដែលបានជាប់ឈ្មោះ៖

១. ក្រុមហ៊ុនអាកាសចរណ៍ New Zealand

ក្រុមហ៊ុន Air New Zealand បានលូតលាស់ឡើងវិញបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុនៅដើមទសវត្សរ៍ឆ្នាំ 2000 ។ កាលពីពេលថ្មីៗនេះបានហៅវាថាជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតនៅក្នុងពិភពលោក ៣ឆ្នាំជាប់ៗគ្នា។ Air New Zealand មិនបានទទួលរងនូវឧប្បត្តិហេតុណាមួយឡើយក្នុងរយៈពេលពីរបីទសវត្សរ៍កន្លងមកនេះទេ។

២. អាកាសចរណ៍អាឡាស្កា

ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាផ្នែកសំខាន់មួយនៅលើឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ អាឡាស្កាបានទិញយកក្រុមហ៊ុន Virgin America ចំនួន ២.៦ពាន់លានដុល្លារ។ យីហោ Virgin America នឹងលែងមាននៅក្នុងខែមេសា ហើយក្រុមហ៊ុនអាកាសចរណ៍នេះមិនបានទទួលរងនូវឧបទ្ទវហេតុស្លាប់ណាមួយចាប់តាំងពីឆ្នាំ ២០០០។

៣. ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ត្រូវបានគេចាត់ទុកថាល្អចំពោះសេវាកម្មដែលមានគុណភាព និងមានគុណភាពខ្ពស់។ កាលពីឆ្នាំមុន Skytrax បានដាក់ចំណាត់ថ្នាក់លេខ ៦ដល់ក្រុមហ៊ុន All Nippon នៅលើបញ្ជីក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក។ ANA មិនមានរងនូវឧបទ្ទវហេតុស្លាប់ណាមួយច្រើនជាង ៤៥ ឆ្នាំមកហើយ។

៤. ក្រុមហ៊ុនអាកាសចរណ៍ British Airways៖ British Airways ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៧៤ ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានជួបប្រទះនូវឧបទ្ទវហេតុស្លាប់ណាមួយក្នុងរយៈពេល៣ទសវត្សរ៍នេះ។

៥. ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ក្រុមហ៊ុននេះមានភាពល្អឥតខ្ចោះទាំងសេវាកម្ម និងការរក្សាសុវត្ថិភាព។និងមិនដែលមានរងគ្រោះឧបទ្ទវហេតុចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មក។

៦. ក្រុមហ៊ុនអាកាសចរណ៍ Emirates

៧. ក្រុមហ៊ុនអាកាសចរណ៍ Etihad

៨. ក្រុមហ៊ុនអាកាសចរណ៍ Eva Air

៩. ក្រុមហ៊ុនអាកាសចរណ៍ Finnair

១០. ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines

 

មតិយោបល់

ពេញនិយម