អ្នកមានគូត្រូវអាន!!! ជីវិតប្ដីប្រពន្ធឬសង្សារទាំងអស់គ្មាននរណាគេចផុតពីរឿងមួយនេះទេ!
Connect with us

បែបផែនជីវិត

អ្នកមានគូត្រូវអាន!!! ជីវិតប្ដីប្រពន្ធឬសង្សារទាំងអស់គ្មាននរណាគេចផុតពីរឿងមួយនេះទេ!

រឿង​ក្នុង​សង្គម​បច្ចុប្បន្ននេះ​ បើមិនរៀន​យល់​ពី​គ្នា​ខ្លះ​ទេ ការរស់​នៅ​ជាមួយ​គ្នា​ និងមិនមានសេខក្ដី​សុខ នោះទេ ។ ហើយនៅក្នុងរូបភាពនេះ បង្ហាញអោយឃើញពីជីវិតប្ដីប្រពន្ធពីរនាក់ ​ប្រើ​ការ​គិត​រៀង​ៗ​ខ្លួន​ ដោយ​មិន​បាន​សួរ​នាំ​យូរ​ៗ​ទៅ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​បន្តិច​ម្ដង​ៗ​រហូត​លែង​ត្រលប់​បក​ក្រោយ​បាន ។

ប្តី​៖​ ហេតុ​អ្វី​ក៏​ប៉ុណ្ណឹង​តោង​មិន​ជាប់​ ?
ប្រពន្ធ​៖​ ហេតុ​អ្វី​ក៏​ប៉ុណ្ណឹង​ទាញ​ខ្ញុំ​ឡើង​មិន​រួច​? រឺ​ក៏​មិន​ចង់​?
ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​គិត​របស់​ខ្លួន​ឯង​រៀង​ៗ​ខ្លួន​ ដោយ​មិន​បាន​ពិចារណា​សួរ​ហេតុ​ផល​ ប្តី​មិន​បាន​ដឹង​ថា​ខាង​ក្រោម​មាន​សត្វ​ពស់​ទេ​ ដូច្នេះ​មាន​ហេតុផល​អ្វី​ដែល​អោយ​គាត់​ដឹង​ថា​ប្រពន្ធ​រង​ទុក្ខ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា​?

ចំណែក​ឯ​ប្រពន្ធ​វិញ​ ក៏​មិន​បាន​ដឹង​ថា​ខាង​លើ​​មាន​ដុំ​ថ្ម​ដ៏​ធំ​សង្កត់​លើ​ប្តី​ដែរ​ តើ​មាន​ហេតុផល​អ្វី​ដែល​អោយ​នាង​គិត​ថា​ប្តី​របស់​នាង​មាន​សម្ពាធ​នឹង​បន្ទុក​ធំ​និង​ធ្ងន់​ប៉ុណ្ណា​?

ដូច​សង្សារ​ប្តីប្រពន្ធ​សព្វថ្ងៃ​ ពេល​ខ្លះ​រវល់​ខ្លាំង​រាង​ខ្លួន​រហូត​ដល់​ភ្លេច​មាន​ពេល​នៅ​ជាមួយ​គ្នា​ រៀប​រាប់​ រឿងលំបាក​​ក្នុង​ចិត្ត​ប្រាប់​គ្នា​អោយ​ដឹង​ពី​ការ​ឈឺ​ចាប់​សម្ពាធ​របស់​ខ្លួន​ម្នាក់​ៗ​ តែ​បែរ​ជា​ប្រើ​ការ​គិត​រៀង​ៗ​ខ្លួន​ ដោយ​មិន​បាន​សួរ​នាំ​យូរ​ៗ​ទៅ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​បន្តិច​ម្ដង​ៗ​រហូត​លែង​ត្រលប់​បក​ក្រោយ​បាន​ ទៅ​អ្នក​ទាំង​អស់​គ្នា​ចង់​អញ្ចឹង​ដែរ​ទេ​? រៀន​យល់​ពី​គ្នា​ខ្លះ​ទើប​នៅ​ជាមួយ​គ្នា​បាន​សុខ។ (khmertoday)

មតិយោបល់

ពេញនិយម